ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២៣ គឺជាថ្ងៃដ៏មហាអស្ចារ្យមួយដែលកម្ពុជាទទួលបាន ហើយក៏ជាថ្ងៃដែលកូនខ្មែរគ្រប់រូបនឹងចងចាំ ចងជាប្រវត្តិសាស្ត្រថ្មី នៃទឹកដីអច្ឆរយៈ នៅក្នុងថ្ងៃអបអរសារទពិធីបើក មហាព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាគឺជាម្ចាស់ផ្ទះ មានការរៀបចំនូវព្រឹត្តិការណ៍ពិសេសៗ និងអស្ចារ្យជាច្រើននៅក្នុងថ្ងៃនេះ។
ហើយនៅក្នុងរាត្រីនេះដែរ ក៏ជារាត្រីដ៏មហាអស្ចារ្យដែលកូនខ្មែរគ្រប់រូបមិនធ្លាប់បានឃើញ នេះគឺជាមោទកភាពមួយដែលខ្មែរបានបើកបង្ហាញឱ្យពិភពលោកបានឃើញតាមរយៈព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ ឱ្យដឹងពីវប្បធម៌ អរិយធម៌ សិល្បៈ ដូនតា ប្រពៃណី និងអ្វីៗជាច្រើនទៀតដែលខ្មែរមាន ហើយនេះគឺជារបស់ខ្មែរពិតៗ មិនមែនប្រតិដ្ឋ ឬកេងបន្លំ បំភ្លៃពីជាតិសាសន៍ណាមួយឡើយ ខ្មែរជាម្ចាស់ដើម នេះជារបស់ខ្មែរពិតប្រាកដ។
លើសពីនេះ អ្វីដែលកម្ពុជាបានបើកបង្ហាញនៅក្នុងពេលនេះ ក៏ជាអ្វីដែលជាតិសាសន៍ខ្លះតែងតែភ័យខ្លាច ហើយក៏តែងតែចង់បានផងនោះ ប៉ុន្តែ ខ្មែរមិនដែលទៅប្រកួតប្រជែងដណ្ដើមនោះឡើយ ព្រោះខ្មែរដឹងច្បាស់ថា ទោះជាយ៉ាងណា ក៏មិនអាចបំភ្លៃនូវប្រវត្តិសាស្ត្រដែលបានចែងរួចបានឡើយ។
ខាងក្រោមនេះ គឺជារូបភាពនៃទិដ្ឋភាពដ៏អស្ចារ្យនៃការបើកព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមការដឹកនាំដ៏អង់អាច ក្លាហាន និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ៖