ក្រោយឡាំប៉ាលើរឿងទីលានកាលពីប៉ុន្មាន​ថ្ងៃមុន ពេល​ U22 ថៃ​ទទួល​បាន​ទីលាន​ថ្មីសម្រាប់​ហ្វឹកហាត់​ហើយ

ក្រុមជម្រើសជាតិ​ U22 ថៃ​បាន​ត្រឡប់​ទៅ​ទីលាន​ហ្វឹកហាត់​វិញ​នៅ​ពេល​ព្រឹកមិញនេះ ខណៈដែលការហ្វឹកហាត់ធ្វើនៅកីឡដ្ឋាន AIA KMH Park ដែលជាផ្ទះរបស់ក្លឹប អាយ អេស​ អាយ ខណ្ឌដង្កោសែនជ័យ ដែលជាក្រុមថ្មីក្នុងលីគកំពូលកម្ពុជា។

ក្នុង​ការ​ហ្វឹកហាត់​នេះលោក Issara Sritaro ផ្តោតលើការកែកំហុសដែល​កើត​ឡើង កាលប្រកួតដំបូង និងបង្វឹកដែលពឹងផ្អែកខ្លាំងលើទម្រង់លេង មុនពេល​ជួប​ជាមួយ ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅក្នុងការប្រកួតទី២។

កាលពី​មក​ដល់​ប្រទេសកម្ពុជាដំបូងៗ គ្រូបង្វឹក​រូប​នេះបាន​បង្ហាញការ​មិនពេញ​ចិត្ត​លើ​ទីលាន​របស់ ក្រុមអគ្គិសនីកម្ពុជា ខណៈដែល​គាត់​បាន​និយាយថា​ទីលាន​នេះ​មាន​ស្មៅស្លឹកធំ សណ្ឋានដីរឹង​ធ្វើឱ្យពិបាក​ហ្វឹកហាត់​ ហើយកីឡាកររបស់​លោក​អាច​ជួបហានីភ័យរបួសពេល​ហ្វឹកហាត់៕

343654328_2495361773972651_5293419325315888356_n

343929617_793532442342331_4338781622340051577_n

344754891_1961781674156875_3123713487067538845_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: