សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការចែកសំបុត្រដោយឥតគិតថ្លៃដល់អ្នកគាំទ្រគឺចាប់ពីម៉ោង៩ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំង៥កន្លែងផ្សេងគ្នាសម្រាប់ការទស្សនាការប្រកួត២គូ។
ការប្រកួតក្រុម U22 មីយ៉ាន់ម៉ា ទល់ នឹងទីម័រខាងកើត វេលាម៉ោង៤រសៀល និងការប្រកួតរបស់ម្ចាស់ផ្ទះកម្ពុជា ជាមួយ ហ្វីលីពីន វេលាម៉ោង៧ យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតពូល A ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
សំបុត្រសរុបមានចំនួន៣ម៉ឺនសន្លឹក ក្នុងនោះនៅតំបន់ A មាន២៥០០សន្លឹកសម្រាប់ចែកជូនដល់អ្នកគាំទ្រទូទៅ និង២៥០០សន្លឹកទៀតសម្រាប់គណៈកម្មការរៀបចំការប្រកួត។ សំបុត្រតំបន់ B មានចំនួន ២០០០០ សន្លឹកចែកជូនដល់អ្នកគាំទ្រទូទៅ និងចំនួន៥០០០សន្លឹកទៀតសម្រាប់គណៈកម្មការរៀបចំការប្រកួត។
អ្នកគាំទ្រអាចទៅទទួលបានសំបុត្របាននៅទីតាំង៥កន្លែងផ្សេងគ្នាគឺ
ពហុកីឡដ្ឋានជាតិអូឡាំពិក (បរិវេណខាងក្នុង)
The Blue Sport Center
Fan Sport Stor (Eden Garden mall & Soho mall)
DoubLE H Sport
Sport Castle Sornthomok
សូមបញ្ជាក់ថា ១នាក់អាចទទួលបានតែ១សន្លឹកប៉ុណ្ណោះ ហើយ១សន្លឹកអាចទស្សនា២ប្រកួតក្នុងថ្ងៃតែមួយរវាង មីយ៉ាន់ម៉ា vs ទីម័រខាងកើត និង កម្ពុជា vs ហ្វីលីពីន។ សំបុត្រចាប់ផ្តើមចែកជូនវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ហើយអ្នកគាំទ្រមិនចាំបាច់កក់តាម App ឡើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក