គ្រូបង្វឹកក្រុមជម្រើសជាតិ U22 ថៃ លោក Issara Sritaro ទាមទារចង់ប្ដូរទីលានហ្វឹកហាត់ ពីព្រោះតែលោកនិងកូនក្រុមមិនពេញចិត្តទីលានដែលអ្នករៀបចំផ្ដល់ឱ្យ។
កាសែត MMS Sport របស់ថៃបានសរសេរថា ៖«វាបញ្ហាដែលមិនអាចមើលរំលង! ក្រោយហ្វឹកហាត់បានមួយថ្ងៃ “Issara Sritaro” គ្រូបង្វឹកក្រុមជម្រើសជាតិថៃឈុតស៊ីហ្គេម ចង់ប្ដូរកន្លែងហ្វឹកហាត់ ដោយសារតែម្ចាស់ផ្ទះរៀបចំទីលានដែលជាស្មៅស្លឹកធំមិនដូចទីលានប្រកួតទេ បូករួមទាំងសណ្ឋានដីរឹងរហូតដល់កីឡាករត្អូញត្អែរ ដែលអាចបណ្តាលឱ្យមានរបួស។
ចាប់តាំងពីថ្ងៃទី 27 ខែមេសា Issara Sri Taro គ្រូបង្វឹកក្រុមជម្រើសជាតិថៃភ្លាមៗបាននាំកីឡាករទៅហ្វឹកហាត់នៅទីលាន EDC ដែលជាកន្លែងហ្វឹកហាត់ដែលរៀបចំដោយផ្តល់សម្រាប់ក្រុមជម្រើសជាតិថៃ បើទោះបីជាដោះស្រាយពេលមកដល់ដោយគ្មាន បញ្ហាទាំងការធ្វើដំណើរ និងការស្នាក់នៅរបស់ក្រុមជម្រើសជាតិថៃក៏ដោយ។
ប៉ុន្តែទីលានហ្វឹកហាត់ដែលផ្តល់ដោយម្ចាស់ផ្ទះ វាជាទីលានដែលគ្របដោយស្មៅស្លឹកធំ។ វាខុសពីទីលានប្រកួតជាក់ស្តែងដែលម្ចាស់ផ្ទះប្តូរស្លឹកស្មៅតូច។ ហើយអំឡុងពេលហ្វឹកហាត់ កីឡាករបានត្អូញត្អែរថា ដីរឹងពេក ធ្វើឱ្យ "គ្រូបង្វឹក" ចង់ប្តូរកន្លែងហ្វឹកហាត់ដោយសារតែការភ័យខ្លាចកីឡាករអាចរងរបួសអំឡុងពេលហ្វឹកហាត់។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក