គេនិយាយថា ស្ត្រីជាហុងស៊ុយដ៏ល្អបំផុតរបស់គ្រួសារ។ យ៉ាងណាមិញ ការជ្រើសរើសស្ត្រីម្នាក់មកធ្វើជាគូជីវិត គឺពិតជាសំខាន់ខ្លាំងណាស់ រើសបានមនុស្សស្រីល្អ ជីវិតអ្នកក៏នឹងបានប្រសើរ តែបើរកបានខុស ជីវិតក៏នឹងធ្លាក់ចុះ ដុនដាបតាមនោះដែរ។ ដូច្នេះហើយ មុននឹងរៀបការ ចូរមើលឱ្យបានល្អិតល្អន់ ជាពិសេស បើប៉ះចំនារី ៣ ប្រភេទនេះ ចូរចៀសឱ្យឆ្ងាយ កុំយកខ្លួនទៅពាក់ព័ន្ធឱ្យសោះ។
១. ស្ត្រីដែលចូលចិត្តលេងល្បែងស៊ីសង
ស្ត្រីខ្លះចូលចិត្តលេងល្បែងស៊ីសងណាស់។ ជាការពិត យើងអាចយល់ពីការលេងល្បែងយ៉ាងច្បាស់ ល្បែងតែងវិនាស វានាំឱ្យខាតទាំងទ្រព្យ ខាតទាំងពេល ទោះជាយ៉ាងណាក៏ដោយ ស្ត្រីម្នាក់ដែលឈ្លក់វង្វេងនឹងការលេងល្បែង ហើយចំណាយពេលពេញមួយថ្ងៃនៅកន្លែងបែបនេះ អ្នកត្រូវការការពិចារណាឡើងវិញ។
នៅក្នុងបរិយាកាសល្បែងស៊ីសងដែលមានធាតុអាក្រក់ជាច្រើន ក្នុងបរិយាកាសបែបនេះយូរៗទៅ មនុស្សស្រីមិនថាស្លូតត្រង់ប៉ុនណា ក៏នឹងក្លាយជាអាក្រក់ ពុតត្បុត ល្បិចកិចកលមិនខាន។ មាននារីជាច្រើនបានបោកប្រាស់មិត្តភ័ក្តិទៅលេងកាស៊ីណូ ស្ត្រីខ្លះពេលចាញ់អស់លុយ ក៏ហ៊ានទាំងធ្វើរឿងមិនគប្បី ដើម្បីយកលុយមកវិញ រឿងបែបនេះមានច្រើនណាស់ មិនខ្វះទេ។
២. ស្ត្រីមិនស្មោះត្រង់
ក្នុងជីវិតពិត ស្ត្រីភាគច្រើនមានគំនិតចាស់ទុំ និងត្រឹមត្រូវ ប្រព្រឹត្តចំពោះមនុស្សដោយគោលការណ៍ មិនដែលមានគំនិតរាក់ទាក់ ទុកឱ្យតែធ្វើរឿងគ្មានសីលធម៌។ ពេលដែលអ្នកមានដៃគូជីវិត អ្នកនឹងមានចិត្តតែមួយ ហើយរួមគ្នាអ្នកនឹងបង្កើតគ្រួសារដ៏មានសុភមង្គល។
ស្ត្រីមិនស្មោះត្រង់មួយចំនួនទំនងជា "លក់ខ្លួន" ដើម្បីប្រាក់ក៏មានដែរ។ ស្ត្រីបែបនេះមិនអាចនិយាយអំពី "ភាពស្អាតស្អំ" បានទេ។ បើអ្នកជួបមនុស្សស្រីបែបនេះ ចូរឆាប់ចេញឱ្យឆ្ងាយ បើមិនដូច្នោះទេ អ្នកនឹងឈឺចាប់មិនខាន។
៣. ស្ត្រីចូលចិត្តដើរលេង រញ៉េរញ៉ៃ មានមិត្តភក្តិច្រើន
ស្ត្រីខ្លះមានមិត្តភ័ក្តិភេទផ្ទុយគ្នាច្រើនជុំវិញខ្លួន ហើយនាងមានទំនាក់ទំនងល្អជាមួយមិត្តភក្ដិបែបនេះ ពួកគេតែងតែជួបជុំគ្នាជជែកគ្នាលេង ថែមទាំងមានទំនាក់ទំនងស្និទ្ធស្នាលតាមវិធីផ្ទាល់ខ្លួនទៀតផង។ មនុស្សស្រីបែបនេះ ច្រើនតែនិយាយថា ជាមិត្ត មិនអី ធ្វើអ្វីក៏មិនខ្វល់ពីដៃគូដែរ។
មនុស្សស្រីដែលចូលចិត្តញ៉ែញ៉ងគ្រប់កន្លែងបែបនេះ បើជួបមនុស្សស្រីបែបនេះដោយចៃដន្យ សូមកុំចាញ់បោកសម្តីផ្អែមល្ហែមរបស់នាង ចៀសវាងឱ្យឆ្ងាយឱ្យបានឆាប់។ បុរសសង្ឃឹមថានឹងរកឃើញមនុស្សស្រីដែលលះបង់ និងចិត្តល្អ ប៉ុន្តែមិនមែនមនុស្សស្រីទាំងអស់នឹងធ្វើនោះទេ។
ស្ត្រីខ្លះមានល្បិចច្រើនពេញមួយជីវិតរបស់ពួកគេ ហើយពួកគេមានភាពព្រងើយកន្តើយចំពោះទំនាក់ទំនងរបស់ពួកគេ។ ដូច្នេះក្នុងទំនាក់ទំនងផ្លូវភេទ បើបានជួបមនុស្សស្រី “មិនស្អាតស្អំ” ទាំងបីប្រភេទនេះ ទោះស្អាតយ៉ាងណា កុំចង់បានអី បើរៀបការនឹងជួបគ្រោះ បញ្ហា វេទនាខ្លាំងទៅថ្ងៃមុខ៕
ប្រភព ៖ បរទេស / Knongsrok