លោក Erik Ten Hag បានបញ្ចាក់ពីតួនាទីរបស់ Scott McTominay នៅក្នុងក្រុម Man Utd បន្ទាប់ពីខ្សែបម្រើរូបនេះរកបាន៤គ្រាប់ឱ្យជម្រើសជាតិស្កុតឡែន ក្នុងការប្រកួតកាលពីប៉ុន្មានថ្ងៃមុន។
ប្រាប់អ្នកយកព័ត៌មាននៅទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃសុក្រ គ្រូបង្វឹកសញ្ជាតិហូឡង់ថា៖ «ខ្ញុំគិតថា Scott (McTominay) អាចដើរតួក្នុងតួនាទីជាច្រើន ហើយវាច្បាស់ណាស់ គាត់មានសមត្ថភាពស៊ុតបញ្ចូលទី វាច្បាស់ណាស់»។
«យើងបានឃើញគាត់ធ្វើបានសម្រាប់ស្កុតលែន ប៉ុន្តែគាត់ក៏បានធ្វើនៅរដូវកាលនេះសម្រាប់យើងដែរ ។ គាត់គឺជាអ្នកបញ្ចប់ដ៏ល្អម្នាក់«។
លើសពីនេះលោកក៏បាននិយាយអំពីWout Weghorst ក្នុងតំណែងប្រយុទ្ធ និងការដាក់ឱ្យចុះមកលេងក្នុងតំបន់បម្រើមួយចំនួនផងដែរ។
លោកថា៖ «ប៉ុន្តែខ្ញុំឃើញគាត់ជាខ្សែបម្រើ ដូច្នេះខ្ញុំគិតថាខ្ញុំសប្បាយចិត្តនឹងអ្វីដែល Wout [Weghorst] កំពុងធ្វើ ពីព្រោះនៅពេលដែល Wout ស្ថិតនៅក្នុងក្រុម នោះក្រុមនឹងធ្វើបានល្អជាងគ្មានគាត់»។
McTominay រកបានបួនគ្រាប់ឱ្យស្កុតឡែនអំឡុងពេលសម្រាកអន្តរជាតិ FIFA Day ចុងក្រោយ។ Scott ស៊ុតបញ្ចូលទីបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួន 202 លើកសម្រាប់ក្រុមបិសាចក្រហម ហើយរដូវកាលនេះ គាត់បើកគណនីគ្រាប់បាល់ពេល man Utd លេងតទល់ Omonia Nicosia ក្នុងខែតុលា។
គាត់ក៏បានស៊ុតបញ្ចូលទីទល់នឹងក្រុម Aston Villa ក្នុងលទ្ធផល 4-2 ក្នុងពាន Carabao Cup ក្នុងជុំទី 3 មុនសម្រាកការប្រកួត World Cup ផងដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក