Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Luke Shaw នូវកិច្ចសន្យារយៈពេលវែងថ្មីមួយនេះបើយោងតាមកាសែត The Athletic ។
ខ្សែការពារស្លាបឆ្វេងរូបនេះ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 4 ឆ្នាំនៅ Old Trafford ជារង្វាន់សម្រាប់ភាពស្ថិតស្ថេររបស់គាត់ក្រោមការដឹកនាំរបស់ Erik ten Hag ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Shaw គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល 2023/24 ប៉ុន្តែអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេសនៅក្លឹបនេះត្រូវបានធានាយ៉ាងពេញលេញ។
មកទល់ពេលនេះ ខ្សែការពារវ័យ 27 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុង 35 ប្រកួតសម្រាប់បិសាចក្រហមនៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន 1 ដង និង បញ្ជូនបាល់បាន 6 ដង។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក