សាស្ត្រាចារ្យផ្នែកសង្គមវិទ្យា Alicia M. Walker នៅសាកលវិទ្យាល័យ Missouri សហរដ្ឋអាមេរិក បានច្រានចោលការយល់ឃើញដ៏ពេញនិយមនៅក្នុងសង្គម ដែលថា បុរសតែងតែក្បត់ផិត និងងាយនឹងបោកប្រាស់ដៃគូរបស់ពួកគេ ហើយបានអះអាងថា សមាមាត្រនៃស្ត្រីដែលលួចក្បត់ប្តី គឺដូចគ្នាទៅនឹងបុរសដែរ។
យោងតាមសាស្រ្តាចារ្យ Walker វាមិនមែនជារឿងចម្លែកទេ ដែលស្ត្រីបោកប្រាស់ប្តី ហើយអាស្រ័យលើអាយុ និងអាកប្បកិរិយា ស្ត្រីទំនងជាងាយកក្បត់ជាងបុរស។ មានហេតុផលជាច្រើនដែលស្ត្រីក្បត់ប្ដី ដូចជាកើតឡើងព្រោះតែភាពឯកកោ ភាពអផ្សុក និងគ្រឿងស្រវឹងអាចដើរតួនាទីយ៉ាងសំខាន់ផងដែរ។
ពេលខ្លះទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តរួមការងារ ក៏អាចនាំឱ្យមានសកម្មភាពក្បត់កើតឡើងនៅពេលយប់ក្នុងការិយាល័យផងដែរ។ ក្នុងករណីផ្សេងទៀត ភាពមិនស្មោះត្រង់របស់ដៃគូ អាចទុកឱ្យបេះដូងរបស់ស្ត្រីមានអារម្មណ៍ទទេ ហើយចង់រកអ្នកណាមកស្អំ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយមិនគិតពីមូលហេតុ ស្ត្រីដែលក្បត់តែងតែមានរោគសញ្ញាជាក់លាក់ បង្ហាញចេញមក។ បើអ្នកឃើញនាងធ្វើសកម្មភាព ៤ យ៉ាងខាងក្រោមនេះជាប្រចាំ សូមប្រយ័ត្ន នេះបញ្ជាក់ថា នាងក៏ក្បត់អ្នកហើយ។
១. ចូលចិត្តដេកតែម្នាក់ឯង
តាមពិតទៅ គូស្វាមីភរិយាវ័យចំណាស់អាចយល់បានថា ត្រូវដេកដាច់ដោយឡែកពីគ្នា វាជារឿងធម្មតាទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅវ័យក្មេង ការគេងគ្រែដាច់ដោយឡែក អាចប៉ះពាល់ដល់ទំនាក់ទំនងអាពាហ៍ពិពាហ៍យ៉ាងខ្លាំង។
ឪពុកម្តាយជាច្រើនបានផ្តល់ដំបូន្មានដល់កូនស្រីថា ទោះបីជាប្តីរបស់អ្នកគេងលឿនប៉ុនណាក៏ដោយ អ្នកគួរតែព្យាយាមគេងលើគ្រែជាមួយគាត់ លុះត្រាតែអ្នកមិនចង់ និងចង់លែងលះ។ បើស្ត្រីមិនដេកជាមួយប្តីទេ ទំនងជាមានអ្វីចម្លែក ឬអារម្មណ៍ក្បត់កើតមានហើយ។
២. ខ្លាចក្នុងការនិយាយជាមួយដៃគូ
ពេលយើងក្រឡេកទៅមើលអតីតកាល ដែលមិនអាចបំភ្លេចបានរបស់មនុស្សពីរនាក់ យើងឃើញថាមានរឿងជាច្រើនដែលត្រូវនិយាយ ហើយរាល់ពេលដែលពួកគេបានជួបគ្នា ពួកគេមិនឈប់និយាយនោះទេ។ ប៉ុន្តែពេលនេះ នារីម្នាក់នោះលែងចង់និយាយជាមួយអ្នកច្រើនហើយ ថែមទាំងមានអារម្មណ៍ខ្មាសអៀន នៅពេលដែលឈរក្បែរគាត់ទៀតផង។
បើមនុស្សពីរនាក់ព្យាយាមប្រាស្រ័យទាក់ទងគ្នាច្រើនជាងនេះ វាអាចនាំឱ្យមានជម្លោះ និងការឈ្លោះប្រកែកគ្នា។ ប្រសិនបើអ្នកឆ្លងកាត់រឿងនេះជាមួយនារីដែលនៅក្បែរអ្នក វាអាចទៅរួចដែលថានាងមានទំនាក់ទំនងខាងក្រៅច្បាស់ណាស់។
៣. ចេះតែសុំលែងលះ
វាហាក់ដូចជាស្ត្រីនេះមិនចេះអត់ធ្មត់ ហើយមិនមានអារម្មណ៍សុខស្រួលជាមួយអ្វីទាំងអស់ ទោះបីជានាងធ្វើអ្វីក៏ដោយ។ ប្រហែលជានាងមិនចូលចិត្តដៃគូរបស់នាង ឬមានបញ្ហាផ្សេងទៀត។
នៅក្នុងសំឡេងមួយនាងបាននិយាយថា នាងចង់លែងលះដើម្បីដោះស្រាយបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ការលែងលះមិនមែនជាដំណោះស្រាយដ៏ល្អបំផុតនោះទេ ហើយនាងប្រហែលជាសង្ឃឹមថា នឹងនៅជាមួយបុរសដែលនាងស្រលាញ់បន្ទាប់ពីលែងលះរួច។
៤. មិនចង់នៅផ្ទះ
ពេលមិត្តភាពរវាងប្ដីប្រពន្ធរលត់ទៅ បរិយាកាសក្នុងសម្បុកក៏អាប់អួរដែរ។ ផ្ទះនោះក្លាយជាផ្ទះទទេ ហើយលែងជាកន្លែងដែលនាងចង់ត្រឡប់ទៅវិញហើយ បន្ទាប់ពីធ្វើការអស់មួយថ្ងៃ។ ជំនួសឱ្យការស្នាក់នៅផ្ទះ នាងច្រើនតែរកវិធីដើម្បីចេញទៅ សប្បាយនៅខាងក្រៅ។
ស្ថានភាពនេះធ្វើឱ្យនាងមានអារម្មណ៍សោកសៅ និងធ្លាក់ទឹកចិត្ត ហើយប្រសិនបើស្ត្រីលែងចង់នៅផ្ទះហើយនោះ អ្នកមិនអាចគ្រប់គ្រងសកម្មភាពរបស់នាងបានទេ។ ដូច្នេះហើយ ប្រសិនបើនាងនៅតែបន្តប្រព្រឹត្តបែបនេះ នាងអាចនឹងក្បត់អ្នក ហើយការលែងលះអាចនឹងក្លាយទៅជារឿងដែលមិនអាចចៀសបានឡើយ៕
ប្រភព ៖ បរទេស / Knongsrok