ផ្នែកមួយរបស់មាន់គឺជា “ឃ្លាំងផ្ទុកមេរោគ” ប៉ុន្តែមនុស្សជាច្រើនចាត់ទុកថាវាជាម្ហូបឆ្ងាញ់បំផុតទៅវិញ

សាច់មាន់មួយផ្នែកត្រូវបានអ្នកជំនាញណែនាំកុំឱ្យញ៉ាំព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែមនុស្សជាច្រើនយល់ឃើញថាវាជាមុខម្ហូបដែលចូលចិត្ត។

មុខម្ហូបដូចជា ត្រីស្ងោរ ចំហុយ និងដុត កញ្ចូញមាន់ ពេលទទួលទាននឹងអាចមានអារម្មណ៍ថាមានរសជាតិឆ្ងាញ់ មានខ្លាញ់ និងមានក្លិនឈ្ងុយ ដូច្នេះហើយបានជាវាក្លាយជាអាហារដែលពេញនិយមរបស់មនុស្សជាច្រើន។ ប៉ុន្តែតាមពិតទៅ បើតាមអ្នកជំនាញ កញ្ចូញមាន់ គឺជាផ្នែកមួយ ដែលត្រូវបោះចោល ដោយសារហេតុផលខាងក្រោម។

១. កខ្វក់ពេក

ជាផ្នែក "ពិសេស" កញ្ចូញមាន់ គឺជាកន្លែងបណ្ដុំនៃមេរោគជាច្រើន បាក់តេរីបង្កជំងឺ និងបង្កគ្រោះថ្នាក់ជាច្រើនទៀតដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។ មិនថាអ្នកសម្អាតខ្លាំងប៉ុណ្ណាក៏ដោយ វាពិតជាលំបាកណាស់ក្នុងការកំចាត់បាក់តេរីទាំងអស់នៅក្នុងផ្នែកនេះ។ ប្រសិនបើយើងទទួលទានផ្នែកនេះ មានន័យថាយើងកំពុងនាំមេរោគ និងសារធាតុពុលចូលទៅក្នុងខ្លួនដោយប្រយោល ក្នុងការបង្កជាជំងឺ។

24_5phaocau3_PJTO

២. ផ្ទុកដោយជាតិខ្លាញ់

កញ្ចូញ គឺជាផ្នែកចុងក្រោយនៃរាងកាយរបស់បសុបក្សី ដូចជា មាន់ ទា ក្ងាន ឬបក្សីមួយចំនួន... ជាមួយគ្នានេះ នេះក៏ជាផ្នែកមួយដែលផ្ទុកជាតិខ្លាញ់ និងកូលេស្តេរ៉ុលច្រើនជាងគេបំផុត។ នៅពេល​ញ៉ាំកញ្ចូញ ​គេ​អាច​ទទួល​បាន​រសជាតិ​ខាញ់ ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ខ្លាំង​ណាស់។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមិនច្រើនទេដែលដឹងថាវាជាខ្លាញ់ ដែលអាចបង្កឱ្យមានជំងឺជាច្រើនដូចជា ធាត់ លើសជាតិខ្លាញ់ ជាដើម។ ខ្លាញ់ និងកូលេស្តេរ៉ុលនៅក្នុងកញ្ចូញគឺខ្ពស់ណាស់។ វាបង្កឱ្យមានបញ្ហាសុខភាពដល់អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ខ្លាញ់​ក្នុង​ឈាម... អ្នកទាំងនេះមិនគួរ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​បែបនេះ​ជាដាច់ខាត​។

៣. គ្មានតម្លៃអាហារូបត្ថម្ភ 

មានមនុស្ស​ជា​ច្រើន​តែង​គិត​ថា​ការ​ទទួល​ទាន​កញ្ចូញមាន់ ​អាច​ជួយឱ្យ​សក់​ខ្មៅ​រលោង និង​ស្បែក​ស្អាត​ជាង​មុន។ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​ ពួកគេ​ជឿ​ថា ការ​ទទួលទានកញ្ចូញមាន់ មិន​មាន​ផ្ដល់គុណសម្បត្តិទាំងនេះ​ទេ។ តាមពិតទៅ ក្នុងកញ្ចូញមាន់ មានផ្ទុកនូវវីតាមីន E ជាច្រើនដែលអាចជួយឱ្យស្បែក និងសក់មើលទៅស្អាតជាងមុន ប៉ុន្តែឥទ្ធិពលនេះមិនពិសេសនោះទេ អ្វីដែលសំខាន់គឺវាគ្រោះថ្នាក់ច្រើនជាងអត្ថប្រយោជន៍។ ដូច្នេះប្រសិនបើអ្នកពិចារណាពីគុណសម្បត្តិ និងគុណវិបត្តិនៃផ្នែកនេះ ជាការល្អបំផុតអ្នកមិនត្រូវបរិភោគឡើយ។ ក្នុងករណីដែលអ្នកញ៉ាំកញ្ចូញមាន់តិចជាងមុន ប្រហែលជាមិនអីទេ ប៉ុន្តែប្រសិនបើអ្នកញៀនការញ៉ាំញឹកញាប់គឺមានគ្រោះថ្នាក់ខ្លាំងណាស់។

ដូច្នេះ​តើ​អ្វី​ទៅ​ជា​ផ្នែក​ដ៏​មាន​ជីវជាតិ​ច្រើនបំផុត​របស់​មាន់?

បើ​សួរ​អំពី​ផ្នែក​ដែល​មាន​ជីវជាតិ​ច្រើន​បំផុត​របស់​មាន់ គឺ​ទ្រូងមាន់។ វាមានសារធាតុចិញ្ចឹម មានជាតិខ្លាញ់ទាប និងផ្តល់ប្រូតេអ៊ីន សេលេញ៉ូម ផូស្វ័រ វីតាមីន B6 និង niacin ច្រើន។ សូម្បីតែនៅប្រទេសខ្លះ ទ្រូងមាន់គឺជាសាច់ដ៏មានតម្លៃ ហើយលក់បានថ្លៃជាងភ្លៅ និងស្លាប។ នៅខ្មែរយើងទ្រូងមាន់មានតម្លៃសមរម្យ និងជាប្រភពអាហារមានប្រយោជន៍ក្នុងការបញ្ចូលក្នុងបញ្ជីរបបអាហារដែលមានសុខភាពល្អសម្រាប់អ្នកសម្រកទម្ងន់ សម្រាប់អ្នកហាត់ប្រាណ កុមារ ឬសម្រាប់គ្រួសារទាំងមូល។

ជាមួយនឹងទ្រូងមាន់ អ្នកអាចធ្វើម្ហូបឆ្ងាញ់ៗជាច្រើនមុខដូចជា៖

- បំពង៖ ទ្រូងមាន់បំពងមានសភាពទន់ មានក្លិនឈ្ងុយ មិនស្ងួត ហើយអាចទទួលទានជាមួយទឹកជ្រលក់ជាច្រើនប្រភេទ សម្បូរបែប និងទាក់ទាញ។

- សាឡាត់ទ្រូងមាន់៖ នេះគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសាច់ទ្រូងមាន់ បន្លែ និងទឹកជ្រលក់ដូចជា ទឹកស៊ីអ៊ីវអាំង ឬសាឡាដលាយជាមួយទឹកខ្មេះ។

Blackened Chicken And Avocado Salad Recipe 1 600x400

- ចៀន៖ សាច់ទ្រូងក្រោយចៀនមានពណ៌មាសស្អាត ស្រទាប់ខាងក្រៅសាច់ក្រៀម ខាងក្នុងនៅតែរក្សាភាពទន់ និងផ្អែមធម្មជាតិ អាចទទួលទានជាមួយទឹកជ្រលក់ផ្សេងៗបានច្រើនមុខដូចជា ទឹកត្រីផ្អែម ទឹកជ្រលក់ ទឹកជ្រលក់ហឹរ ឬទឹកឃ្មុំ...។

លោកអ្នកក៏អាចយកទៅផ្សំធ្វើជាម្ហូបផ្សេងៗទៀតតាមចំណង់។

ប្រភព៖ បរទេស|ប្រែសម្រួល៖ វីរៈ(Knongsrok)