ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស សូដ្យូម ហើយវាក៏ផ្ទុកជាតិដែក ទង់ដែន និងផូស្វ័រផងដែរ។
១. បង្ការជំងឺបេះដូង
កម្រិត Cholesterol ក្នុងសរសៃឈាម វាមានឥទ្ធិពលទៅដល់សុខភាពបេះដូង ពោតបារាំង ផ្ទុកសារធាតុម្យ៉ាងហៅថា muliage ដែលអាចចាប់យក Cholesterols តាមរយៈអាហារ រួចបញ្ចេញចោលមកខាងក្រៅដោយ បញ្ចេសពីការស្រូបចូលទៅក្នុងសារពាង្គកាយ។ ការបញ្ចេញ Cholesterols មកខាងក្រៅវាធ្វើឲបរិមាណ Cholesterols ក្នុងសរសៃឈាមទាប នាំឲចលនាឈាមទៅកាន់បេះដូងបានល្អ។ មួយវិញទៀត សារធាតុ Polyphenols វាក៏ចូលរួមក្នុងការកាត់បន្ថយហានីភ័យដែលបណ្តាលពីជំងឺបេះដូងផងដែរ។
២. បង្ការជំងឺមហារីក
នៅក្នុង ពោតបារាំង ផ្ទុកទៅដោយប្រូតេអ៊ីន ១ប្រភេទឈ្មោះថា Lectin ដែលប្រូតេអ៊ីននេះវាជួយបង្អាក់ដំណើរការ វិវត្តដ៍របស់កោសិកាមហារីក។ មានការសិក្សាបឋមបានបង្ហាញថា សារធាតុចម្រាញ់ចេញពី ពោតបារាំង អាចជួយបង្អាត់ការលូតលាស់របស់កោសិកាមហារីក នៅក្នុងសុដនបាន។
៣. អាចបញ្ចុះជាតិស្ករក្នុងឈាម
បរិមាណស្ករក្នុងឈាមកើនឡើង អាចបង្កទៅជាជំងឺទឹកនោមផ្អែមបាន កម្រិតជាតិស្ករក្នុងឈាមវាមានសារៈសំខាន់សម្រាប់សុខភាព ជាតិពិសេសអ្នកមានជំងឺទឹកនោមផ្អែម។ មានការពិសោធន៍បឋមបានបង្ហាញថា ការញ៉ាំពោតបារាំង ឬទឹកពោតបារាំងវាអាចបញ្ចុះជាតិស្ករក្នុងឈាមបាន ដោយវាកាត់បន្ថយការស្រូបយកជាតិស្ករពីអាហារ ក្នុងដំណើរការរំលាយអាហារបាន។ តែយ៉ាងណាមិញគេរកឃើញថាសារធាតុនៅក្នុងពោតបារាំងវាធ្វើឲប្រសិទ្ធភាពថ្នាំ metformin ដែលជាថ្នាំសម្រាប់អ្នកទឹកនោមផ្អែកទូទៅ ថយចុះបានផងដែរ។
៤. ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ពោតបារាំងផ្ទុកសារធាតុ polyphenols ដែលវាជាសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងនោះ សារធាតុ flavonoid និង isoquercetin ដែលសារធាតុទាំងពីរនេះស្ថិតក្នុងក្រុម វីតាមីន A និង C ដោយមានការសិក្សាជាច្រើនបានបង្ហាញថាការបរិភោគអាហារដែលផ្ទុកសារធាតុប្រភេទ polyphenols ច្រើនវាអាចបង្ការនៅក្នុងសរសៃឈាម និងការពារពីផលប៉ះពាល់ពីរលកវិទ្យាសកម្មពីខាងក្រៅ៕
ប្រភព ៖ www.heathline.com / ប្រែសម្រួល ៖ Mythical Bird