ផ្លែស្ត្របឺរីគឺជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែមៗផ្អែមឆ្ងាញ់ អាចញុំាទទេរក៏បានឬជ្រលក់អំបិលម្ទេសក៏ម្យ៉ាង។ វាមិនត្រឹមតែមានឱជារសប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចយកវាមកផ្សំជារូបមន្តគ្រីមលាបមុខមួយប្រភេទដែលមានប្រសិទ្ធិភាពក្នុងការបំបាត់ស្នាមជ្រួញលើស្បែកមុខ ហើយងាយស្រួលក្នុងការធ្វើនៅតាមផ្ទះ។ ចូរអ្នកសាកល្បងអនុវត្តវិធីសាស្រ្តងាយៗមួយនេះ៖
ជំហានទី១៖ យកផ្លែស្ត្របឺរីចំនួនបួនផ្លែឬច្រើនជាងនេះប្រសិនបើផ្លែស្ត្របឺរីអ្នកតូចៗ
ជំហានទី២៖ លាងទឹកឱ្យបានស្អាត
ជំហានទី៣៖ កោសសាច់ស្ត្របឺរីឱ្យបានជាល្បាយបុិៗ
ជំហានទី៤៖ ស្រង់កាកវាចេញ យកតែទឹក
ជំហានទី៥៖ ដួសសារធាតុ Glycerin ចូលទៅក្នុងទឹកស្ត្របឺរីដែលបានចម្រាញ់រួចចំនួនមួយស្លាបព្រាកាហ្វេ។ អ្នកអាចរកទិញសារធាតុ Glycerin បាននៅតាមឱសថស្ថានឬហាងលក់ផលិតផលគ្រឿងសម្អាង
ជំហានទី៦៖ ដាក់ប្រេងវីតាមីន E ចូលមួយគ្រាប់។ អ្នកអាចរកទិញប្រេងវីតាមីន E បាននៅតាមឱសថស្ថាន
ជំហានទី៧៖ ដាក់ជែលប្រទាលកន្ទុយប្រពើចំនួនបីស្លាបព្រាកាហ្វចូលទៅក្នុងល្បាយ
ជំហានទី៨៖ កូរឱ្យសព្វ
ជំហានទី៩៖ ចាក់ល្បាយចូលទៅក្នុងក្រឡបិតជិតដើម្បីរក្សាគុណភាព។
វិធីប្រើប្រាស់៖ លាបគ្រីមស្ត្របឺរីទៅលើផ្ទៃមុខរួចទុកចោលរយៈពេល២ម៉ោងឬមួយយប់ដើម្បីទទួលបានលទ្ធផលរហ័ស៕
អត្ថបទដោយ៖ Nuth
ប្រភព៖ Simple Home Remedies