ទម្លាប់ធ្វើម្ហូបមិនល្អ ៤ យ៉ាងដែលត្រូវដោះស្រាយភ្លាមៗ បើមិនចង់ប៉ះពាល់ដល់សុខភាព។
ទម្លាប់មួយរបស់មេផ្ទះជាច្រើនគឺ ដំបូងពួកគេដាក់ខ្ទះនៅលើចង្ក្រាន បន្ទាប់មកដាក់ប្រេងឆាចូល ហើយរង់ចាំរហូតដល់ប្រេងក្តៅ បន្ទាប់មកចាប់ផ្តើមដំណើរការចម្អិនអាហារ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ ទង្វើដែលហាក់ដូចជាគ្មានកំហុសនេះ អាចបណ្តាលឱ្យប្រេងឡើងកំដៅ លើសពីសីតុណ្ហភាពដែលអាចអនុញ្ញាត និងបង្កើតជាផ្សែងពុល។
ការកែច្នៃអាហារដូចជាបន្លែ និងផ្លែឈើនៅសីតុណ្ហភាពខ្ពស់អាចបាត់បង់សារធាតុចិញ្ចឹម និងផលិតសារធាតុជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកប្រើប្រាស់។ ជាពិសេសបន្លែបំពង ពេលចម្អិនក្នុងស្ថានភាពប្រេងក្តៅបែបនេះ អាចបំផ្លាញសារធាតុចិញ្ចឹមជាច្រើន។ ដូច្នេះហើយ នៅពេលដែលអ្នកដាក់ខ្ទះលើចង្ក្រាន សូមរង់ចាំរហូតដល់ខ្ទះក្តៅសិន ទើបចាប់ផ្តើមចាក់ប្រេងឆាឱ្យល្មមចូលក្នុងខ្ទះ។ អ្នកអាចកែច្នៃអាហារភ្លាមៗនៅពេលប្រេងពុះជាមួយពពុះតូចៗ។
ស្ត្រីមេផ្ទះជាច្រើនដោយសារតែពួកគេមិនចង់ប្រលាក់ និងលាងខ្ទះច្រើន ជារឿយៗពួកគេប្រើខ្ទះតែមួយដើម្បីចម្អិនអាហារច្រើនមុខ។ នៅពេលដែលពួកគេចម្អិនម្ហូបបន្ទាប់ ពួកគេបន្តប្រើខ្ទះដដែលដើម្បីធ្វើម្ហូមផ្សេងទៀត។ ទម្លាប់បែបនេះ តាមពិតទៅបង្កទុកស្នាមប្រឡាក់ប្រេងដោយចៃដន្យ និងសំណល់ជាច្រើននៅលើបាតខ្ទះ។
ក្នុងពេលជាមួយគ្នានេះ ខ្លាញ់ និងសំណល់ពីម្ហូបមុនក៏នឹងត្រូវបានកំដៅឡើងវិញក្នុងអំឡុងពេលនៃការចម្អីនម្ហូបមួយមុខផ្សេងទៀត។ ការណ៍នេះប៉ះពាល់ដល់គុណភាពនៃម្ហូបដោយអចេតនា ក៏ដូចជាប៉ះពាល់ដល់សុខភាពផងដែរ។ ដូច្នេះ បើមិនចង់ប្រើខ្ទះមួយផ្សេងទៀត យកល្អគួរតែលាងខ្ទះដែលបានចម្អិនរួចឱ្យស្អាតសិន ចាំចម្អិនម្ហូបមួយមុខថ្មីផ្សេងទៀត ទើបអាចធានាបានថាមិនខូចគុណភាពអាហារ និងមិនប៉ះពាល់ដល់សុខភាព។
អាចនិយាយបានថា ការប្រើកាំបិតតែមួយដើម្បីហាន់អាហារទាំងឆៅ និងឆ្អិន គឺជាទម្លាប់ដែលមនុស្សជាច្រើនងាយនឹងធ្វើ។ ក្នុងករណីជាច្រើន ស្ត្រីមេផ្ទះថែមទាំងដាក់អាហារឆៅ និងឆ្អិនជាមួយគ្នានៅលើជ្រុញតែមួយទៀតផង។
យោងតាមអ្នកជំនាញ នេះជាទម្លាប់ធ្វើម្ហូបដែលគ្មានអនាម័យ ព្រោះនៅលើអាហារឆៅមានបាក់តេរី ឬប៉ារ៉ាស៊ីតមួយចំនួនជាប់នឹងផ្ទៃខាងលើ។ នេះអាចនាំឱ្យមានការប្រមូលផ្តុំបាក់តេរីនៅលើជ្រុញ ព្រមទាំងតោងជាប់នឹងកាំបិតទៀតផង។ បន្ទាប់មក អ្នកអាចនឹងប្រើកាំបិតនេះម្តងទៀតដើម្បីចិតផ្លែឈើ ឬកាត់អាហារឆ្អិន។ ទោះបីជាអ្នកលាងសម្អាតកាំបិតក៏ដោយ ក៏នៅតែមានបាក់តេរីនៅលើផ្ទៃនៃជ្រុញដែលអ្នកបានយកមកកាត់សាច់។ ដូច្នេះ យកល្អអ្នកគួរតែប្រើកាបិតសម្រាប់អាហារឆៅ និងឆ្អិនផ្សេងគ្នា ព្រមទាំងជ្រុញផងដែល អាហារឆៅប្រើជ្រុញផ្សេង និងអាហារឆ្អិនប្រើជ្រុញផ្សេង។
មានមនុស្សមួយចំនួនដែលតែងតែមានទម្លាប់បិទម៉ាស៊ីនបឺតផ្សែងភ្លាមៗបន្ទាប់ពីចម្អិនម្ហូប សូម្បីតែករណីខ្លះនៅពេលចម្អិនអាហាររហ័សក៏ដោយក៏ពួកគេមិនបើកម៉ាស៊ីនបឺតផ្សែងដែរ។ នេះជាវិធីមិនល្អ ព្រោះក្នុងអំឡុងពេលចម្អិនអាហារ អាចបង្កើតផ្សែងពុលច្រើន ផ្សែងដែលមានជាតិពុលទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ស្បែកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សួតផងដែរនៅពេលស្រូបចូល។
មុខងារនៃម៉ាស៊ីនបឺតផ្សែងគឺស្រូបផ្សែងប្រេង ដូច្នេះនៅពេលយើងចាប់ផ្តើមចម្អិនអាហារ យើងគួរតែបើកវាភ្លាមផងដែរ។ បន្ទាប់ពីអាហាររបស់យើងត្រូវបានចៀនកុំប្រញាប់ប្រញាល់បិទវាអី។ អ្នកអាចទុកឱ្យវាដំណើរការរយៈពេល ៣ ទៅ ៥ នាទីសិន ដើម្បីបឺតយកឧស្ម័នដែលបង្កគ្រោះថ្នាក់ដែលបន្សល់ទុកក្នុងខ្យល់ចេញ កាត់បន្ថយបរិមាណផ្សែងប្រេងដែលយើងដកដង្ហើម៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)