ទឹក ២ ប្រភេទ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​មហារីក​​ ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ព្រមាន៖ ប្រភេទ​ទី ១ ​ដែល​អ្នក​រាល់​គ្នា​អាចញ៉ាំ​​រាល់​ថ្ងៃ

WHO បានសន្មត់​ថា ទឹក​ ២ ​ប្រភេទ​នេះ​អាច​ពន្លឿន​ការ​លូតលាស់​នៃ​កោសិកា​មហារីក មនុស្ស​គ្រប់គ្នាគួរតែ​យកចិត្តទុកដាក់ ។

ទឹកដែលមានសីតុណ្ហភាពក្តៅពេក

មនុស្សមួយចំនួនគិតថាការផឹកទឹកក្តៅគឺល្អជាងទឹកត្រជាក់ ប៉ុន្តែនេះមិនមែនជាការពិតទេ។ តាមពិតទៅ ស្រទាប់ខាងក្នុងនៃបំពង់អាហាររបស់មនុស្សគឺងាយរងគ្រោះខ្លាំងណាស់ ហើយការទទួលទានទឹកក្តៅខ្លាំងពេក អាចបង្កគ្រោះថ្នាក់ដល់វា។ ជាមួយនឹងការប៉ះពាល់នឹងទឹកក្តៅខ្លាំងពេកយូរៗទៅ កោសិកា mucosal នឹងកាន់តែក្រាស់ ដើម្បីទប់ទល់នឹងការរលាក ដែលនាំឱ្យបាត់បង់ភាពប្រែប្រួល និងហានិភ័យនៃជំងឺមហារីកបំពង់អាហារ។

Istock 1137365972 1 165294697428 2036

ការស្រាវជ្រាវបានបង្ហាញថាទឹកក្តៅដែលមានកម្ដៅលើសពី ៦៥ អង្សាសេ ត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកថ្នាក់ 2A ដោយទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក នៃអង្គការសុខភាពពិភពលោក (WHO) ។ លើសពីកម្រិតសីតុណ្ហភាពនេះ អាហារក្តៅណាក៏ដោយ អាចបណ្តាលឱ្យកើតមហារីកបំពង់អាហារ។ លើសពីនេះ អាហារក្តៅខ្លាំងពេកក៏អាចបំផ្លាញភ្នាសរំអិលនៃមាត់ និងក្រពះផងដែរ។ ដូច្នេះ​ហើយ មុន​នឹង​ញ៉ាំ​អាហារ យើង​គួរ​ទុក​អាហារ​ឲ្យ​ត្រជាក់​ល្មមសិន។

គ្រឿងស្រវឹង

ក្រោមឥទិ្ធពលនៃជាតិអាល់កុល និងសារធាតុមេតាបូលីត អាសេតាល់ដេអ៊ីត កោសិកាដើម hematopoietic ដែលមានសុខភាពល្អអាចឆ្លងកាត់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ និងមិនអាចត្រឡប់វិញបាន។ នេះបង្កើនហានិភ័យនៃជំងឺមហារីកនៅក្នុងខ្លួន នេះបើយោងតាមការសិក្សាវិទ្យាសាស្ត្រ។

ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក របស់អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីអាសេតាល់ឌីអ៊ីត (ទាក់ទងនឹងការទទួលទានគ្រឿងស្រវឹង) ក្នុងចំណោមសារធាតុបង្កមហារីកកំពូល ១២០ ។

Uong Ruou Viem Gan 1 1 1394 1618888651 2036

យោងតាមបទប្បញ្ញត្តិរបស់ WHO ជាតិអាល់កុលមួយឯកតាស្មើនឹង 10 ក្រាមនៃជាតិអាល់កុលសុទ្ធ។ នេះគឺស្មើនឹង ៣/៤ នៃមួយដបស្រាបៀរ ៣៣០ml (៥%) ស្រា ១០០ml មួយកែវ (១៣,៥%) ស្រាបៀរ ៣៣០ml មួយដប ឬមួយពែង ៣០ml ( ៤០%)។

ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​នឹង​កំណត់​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​បញ្ចេញ​​តាម​រយៈ​ថ្លើម។ ថ្លើមកាន់តែធ្វើការ ហានិភ័យនៃជំងឺមហារីកថ្លើម និងក្រិនថ្លើមកាន់តែខ្ពស់។

ការប៉ះពាល់ជាបន្តបន្ទាប់ទៅនឹងសារធាតុ acetaldehyde នៅក្នុងទឹកមាត់ដែលមានជាតិអាល់កុលអាចបណ្តាលឱ្យខូចខាត DNA នៅក្នុងកោសិកាដែលនៅជាប់មាត់ បំពង់ក បំពង់អាហារ និងផ្លូវដង្ហើមផ្នែកខាងលើ។ ការផឹកស្រាជាប្រចាំអាចនាំអោយកើតមហារីកបំពង់អាហារ មហារីកមាត់ និងមហារីកក្រពះ។

លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងក៏អាចបង្កើនកម្រិតនៃអរម៉ូនអ៊ឹស្ត្រូសែន ដែលជាអរម៉ូនដ៏សំខាន់ក្នុងការវិវត្តនៃជំងឺមហារីកសុដន់ និងបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។

មនុស្សមួយចំនួនអះអាងថា ស្រាមានអត្ថប្រយោជន៍ចំពោះសុខភាព ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់របស់វា។ ទោះជាយ៉ាងណាក៏ដោយ ស្រានៅតែមានផ្ទុកសារធាតុអេតាណុល ដែលជាសារធាតុបង្កមហារីកនៅក្នុងភេសជ្ជៈមានជាតិអាល់កុល ។ អ្នកជំនាញសុខភាពណែនាំថា ស្ត្រីមិនគួរផឹកស្រាលើសពី ១កែវ/ថ្ងៃ។ ចំពោះបុរសគឺ ២ កែវ/ថ្ងៃ៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)