មើលរូបភាពទាំងឡាយខាងក្រោមនេះ មនុស្សជាច្រើននឹងចាត់ទុកថា វាជាស្នាដៃថតដ៏រវើករបស់ជាងថតដ៏ពូកែម្នាក់ ។
ប៉ុន្តែ ការពិត គឹផ្ទុយស្រឡះ ព្រោះនេះ គឺជាស្នាដៃវិចិត្រកម្មរបស់វិចិត្រករដ៏មានទេពកោសល្យហួសពីការស្មានមួយរូប ។
វិចិត្រករដែលមានទឹកដៃដល់កម្រិតអស្ចារ្យបំផុតនេះ គឺ Yigal Ozeri ។ លោកជាជនជាតិអ៊ីស្រាអែល បច្ចុប្បន្ន កំពុងរស់នៅ និងបន្តវិថីសិល្បះរបស់ខ្លួន នៅទីក្រុងញូវយ៉ក (អាមេរិក) ចំពោះអ្នកដែលចូលចិត្តរូបគំនូរនោះ ពិតជាមិនចម្លែកអំពីឈ្មោះ «គ្រូអំពីលទ្ធិគំនូរ Photorealism» ។
Photorealism ឬ នៅហៅថា Photo-realistic ជារូបភាបគំនូរមួយទើបលេចឡើងមុននេះ មិនយូរប៉ុន្មាន ក្នុងនោះវិចិត្រករនឹងស្រាវជ្រាវរូបថតជាក់ស្តែង និងប្រឹងប្រែងប្រើសមត្ថភាពរបស់ខ្លួន ដើម្បីគូរឡើងវិញដោយសុក្រឹតបំផុត ។
Ozeri បានចំណាយពេលជាង ២៥ ឆ្នាំ ដើម្បីអភិវឌ្ឍគំនូរសិល្បះដ៏អស្ចារ្យនេះ ។
ត្រូវបានប្រសិទ្ធនាមជា «គ្រូរបស់គំនូរកំពុងពិត» ប៉ុន្តែ វិចិត្រករដ៏ល្បីឈ្មោះនេះបែរជានិយាយថា លោកមានអារម្មណ៍ថាមិនស្រួលចិត្តពេលអ្នកផ្សេងចាត់ទុកលោកជានិមិត្តរូបរបស់ Photorealism ៕ ប្រភព៖ ksn-news