ជឿឬមិនជឿ? ផ្លែអំពិលទុំមានមុខងារសំខាន់ៗច្រើនណាស់ក្នុងការសម្រកទម្ងន់

ការឡើងទម្ងន់គឺជាបញ្ហាដែលមនុស្សស្រីជាច្រើនតែងជួបប្រទះជារឿយៗ ទោះបីជាខំតមអាហារយ៉ាងណាក្តី។ យ៉ាងណាមិញ ការរកឃើញថ្មីៗនេះបានឱ្យដឹងថា អាថ៌កំបាំងក្នុងការបញ្ចុះទម្ងន់គឺមាននៅក្នុងផ្លែអំពិលទុំនេះឯង។ មុខងារសំខាន់ៗច្រើនណាស់ក្នុងការសម្រកទម្ងន់ ដូចជា៖

១. សម្បូរទៅដោយ Hydroxy Citric Acid

Hydroxy Citric Acid គឺជាអាសុីតមួយប្រភេទដែលកាត់បន្ថយការផលិតជាខ្លាញ់ក្នុងខ្លួន។ វាក៏មាននៅក្នុងដំណាំផ្លែឈើផ្សេងៗដែរ ប៉ុន្តែសម្បូរជាងគេនៅក្នុងផ្លែអំពិលទុំ។

Tamarind Displayed In A Bowl.jpg

២. ជាថ្នាំបញ្ចុះធម្មជាតិ

ផ្លែអំពិលទុំគឺជាថ្នាំបញ្ចុះបែបធម្មជាតិ ដែលអាចជួយក្នុងការបំបាត់បញ្ហាទល់លាមកនិងទប់ទល់នឹងជំងឺប្រព័ន្ធរំលាយអាហារផ្សេងៗ។

Woman With Highlighted Liver In The Body.jpg

៣. ពង្រឹងប្រព័ន្ធរំលាយអាហារ

ការបរិភោគផ្លែអំពិលទុំក៏អាចចូលរួមក្នុងដំណើរការប្រព័ន្ធរំលាយអាហារបានដែរ ដោយការធ្វើឱ្យក្រពះរំលាយអាហារបានល្អជាងមុន។

Woman With Highlighed Intestines Showing Digestive Health.jpg

៤. ធ្វើឱ្យបាត់ឃ្លាន

ប្រសិនបើអ្នកតែងមានចំណង់អាហារឥតឈប់ តែងឃ្លាននេះឃ្លាននោះ អ្នកអាចសាកល្បងបរិភោគអំពិលទុំជំនួសវិញ។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពនោះទេ ថែមទាំងនាំឱ្យបាត់ឃ្លានទៀតផង៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: