អស់បារម្មណ៍ការឡើងមុននិងស្បែកមុខស្រអាប់! យល់ដឹងអំពីគន្លឹះក្នុងការថែរក្សាស្បែកមុខឱ្យបានត្រឹមត្រូវតាមបែបកូរ៉េ

ប្រសិនជាអ្នកចង់ចាប់ផ្តើមការថែរក្សាផ្ទៃមុខដ៏ល្អឥតខ្ចោះមួយ ប៉ុន្តែមិនដឹងថាគួរចាប់ផ្តើមពីណាមក សូមកុំបារម្មណ៍ព្រោះអ្នកឯកទេសផ្នែកសើស្បែក Dr. Ashley Magovern បានចែករំលែកនូវគន្លឹះក្នុងការថែរក្សាសម្រស់តាមលំដាប់លំដោយមួយដែលត្រឹមត្រូវ។

១

១. សម្អាតផ្ទៃមុខ (Cleanse)

ការសម្អាតគឺជាជំហានដំបូងនិងសំខាន់ជាងគេក្នុងការថែរក្សាផ្ទៃមុខ។ អ្នកគួរជ្រើសរើសហ្វូមលាងមុខណាដែលស្រទន់និងមិនមានជាតិកាត់ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់របាំងស្បែកនាំឲ្យស្បែកមុខស្តើង។

២

២. ទឹក Toner

នេះគឺជាជំហានបន្ទាប់បន្សំប៉ុន្តែវាមានអត្ថប្រយោជន៍ក្នុងការតម្រូវកម្រិត pH លើស្បែកមុខ។ ប្រសិនជាមុខអ្នកឡើងមុន អាចប្រើផលិតផល Toner ដែលមានជាតិ salicylic acid ហើយសម្រាប់អ្នកស្បែកស្ងួត អាចប្រើ Toner ដែលផ្តល់ជាតិសំណើមដល់ផ្ទៃមុខ។

៣

៣. សេរ៉ូម Vitamin C

Dr. Ashley Magovern បានណែនាំឲ្យមនុស្សគ្រប់វ័យប្រើប្រាស់នូវផលិតផលដែលផ្ទុកនូវ Vitamin C ព្រោះវាជាសារធាតុដែលជំនួួយដល់កោសិកាដែលត្រូវបានបំផ្លាញដោយពន្លឺព្រះអាទិត្យនិងជួសជុលស្នាមចាស់ៗឲ្យភ្លឺឡើងវិញទៀតផង។

៤

៤. Eye Cream

អ្នកអាចប្រើកូនដៃឈ្លីផលិតផល Eye Cream នៅជុំវិញរង្វង់ភ្នែកថ្នមៗដើម្បីបំបាត់ភាពដក់និងស្នាមជ្រីវជ្រួញជាដើម។

៥

៥. ឡេសំណើម

ការប្រើប្រាស់ឡេផ្តល់ភាពសំណើមឬ Moisturizer គឺជាជំហានដ៏សំខាន់។ អ្នកគួរស្វែងរក moisturizer ណាដែលមានសារធាតុ ceramides ឬ hyaluronic acid ព្រោះវានឹងជួយឲ្យស្បែកអ្នកមានភាពសំណើមនិងពង្រឹងរបាំងការពារស្បែករបស់អ្នក។

៦

៦. ឡេការពារកម្តៅថ្ងៃ

នេះគឺជាជំហានដ៏សំខាន់បំផុតប្រសិនជាអ្នកត្រូវចេញទៅក្រៅពិសេសនៅតំបន់ដែលក្តៅខ្លាំង។ អ្នកគួរជ្រើសរើសឡេការពារដែលមាន SPF 30 ឡើងទើបអាចទប់ទល់នឹងពន្លឺព្រះអាទិត្យបាន៕

៧

​ប្រភព៖ បរទេស

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: