ទទួលទានផ្លែឈើ ៥ មុខនេះងាយឡើងទម្ងន់ជាងញ៉ាំសាច់ ញ៉ាំកាន់តែច្រើន ខ្លាញ់ក្បាលពោះកាន់តែឡើង

ផ្លែឈើទាំងនេះមានរសជាតិឆ្ងាញ់ និងមានជីវជាតិ ប៉ុន្តែការទទួលទានច្រើនពេកអាចបណ្តាលឱ្យធាត់បានយ៉ាងងាយ។ ដូច្នេះសូមកុំទទួលទានច្រើនពេកប្រសិនបើអ្នកស្ថិតក្នុងការរក្សាទម្ងន់ ឬសម្រកទម្ងន់។

ស្វាយទុំ

ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែល​ងាយ​នឹង​ឡើង​ទម្ងន់​ពេល​ទទួល​ទាន​ច្រើន​គឺ​ស្វាយ​ទុំ។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ បានឲ្យដឹងថា ក្នុងផ្លែស្វាយ ២០០ក្រាម មានផ្ទុកកាឡូរីដល់ទៅ ១៤៥កាឡូរី និងមានជាតិស្ករច្រើន នោះទទួលទានស្វាយទុំកាន់តែច្រើន បរិមាណស្ករក៏កាន់តែខ្ពស់។

នៅពេលទទួលទានស្វាយទុំ បរិមាណប្រូតេអ៊ីន adiponectin ក្នុងរាងកាយនឹងកើនឡើង ដែលនាំឱ្យមានការរឹតបន្តឹងនៃអាស៊ីតខ្លាញ់ដែលបំប្លែងទៅជាថាមពល ដោយហេតុនេះបង្កឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់លើស។ ដូច្នេះហើយ បើអ្នកចូលចិត្តស្វាយ អ្នកអាចជ្រើសរើសញ៉ាំស្វាយបៃតង ហើយស្វាយបៃតងក៏ជាផ្លែឈើមួយប្រភេទដែលជួយដល់ការសម្រកទម្ងន់របស់អ្នកផងដែរ។

Mango Ripe 250grams Per Piece Fruits Vegetables Fresh Produce 979218_1024x

ចេកទុំ

ផ្លែឈើនេះមានកាឡូរីខ្ពស់ជាងផ្លែឈើដទៃទៀតព្រោះវាផ្ទុកជាតិស្ករច្រើន បរិមាណ​អាហារូបត្ថម្ភ​របស់​ចេក​មួយ​ផ្លែ​ពេល​ទុំ ប៉ុន្តែ​ចំនួន​កាឡូរី​នៅ​ដដែល​ប្រហែល ១០០ ទៅ ១១៥ កាឡូរី។ ប្រសិនបើអ្នកញ៉ាំចេកទុំ ២ឬ៣ ផ្លែក្នុងមួយថ្ងៃ កិច្ចខិតខំប្រឹងប្រែងសម្រកទម្ងន់របស់អ្នកនឹង "បាត់បង់" ។

លើសពីនេះ ផ្លែចេកផ្តល់វីតាមីនជាច្រើនប្រភេទដូចជា A, B (B6 - B12), D និង E ព្រមទាំងសារធាតុរ៉ែដូចជា ម៉ាញេស្យូម កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ផូស្វ័រ អ៊ីយ៉ូត ស័ង្កសី... ផ្លែឈើនេះសមស្រប សម្រាប់អ្នកដែលចង់ឡើងទម្ងន់។

ផ្លែបឺរ

ផ្លែបឺរ ដែលត្រូវបានមនុស្សជាច្រើនស្រលាញ់ចូលចិត្ត សម្បូរទៅដោយជាតិខ្លាញ់ ប្រូតេអ៊ីន វីតាមីន កាល់ស្យូម និងប៉ូតាស្យូម ដែលមានប្រសិទ្ធភាពការពារជំងឺដាច់សរសៃឈាមខួរក្បាល សរសៃឈាម និងភាពស្លេកស្លាំង។

ដូចយើងដឹងស្រាប់ហើយថា នារីៗជាច្រើននៅពេលសម្រកទម្ងន់ ចូលចិត្តបន្ថែមផ្លែបឺរនៅក្នុងចានអាហារសាឡាត់បន្លែ។ ប៉ុន្តែជាតិប្រេងនៅក្នុងផ្លែបឺរគឺមានកំរិតខ្ពស់ពី ៨% ទៅ ២៩% ហើយជាតិខ្លាញ់គឺប្រហែល ១៥% ច្រើនជាងទ្វេដងនៃខ្លាញ់និងកាឡូរីនៃសាច់មាន់និងត្រីមួយចំនួន។ លើសពីនេះ បរិមាណកាឡូរីដែលមាននៅក្នុងផ្លែបឺរគឺស្មើនឹងបាយ ១,៤ ចាន ដែលផ្លែបឺរ ១០០ ក្រាមមានចំនួន ១៦១ កាឡូរី។

ដូច្នេះហើយ បើអ្នកចង់បន្ថែមផ្លែបឺរទៅក្នុងអាហាររបស់អ្នក គ្រាន់តែបន្តិចក៏គ្រប់គ្រាន់ដែរ កុំញ៉ាំច្រើនពេក។ ប៊័រ​បន្តិច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​សម្រាប់​ប្រេង​រាងកាយ​មនុស្ស​ពេញ​មួយ​ថ្ងៃ! ដូច្នេះហើយ ពេលធ្វើអាហារសម្រកទំងន់ នារីៗក៏គួរពិចារណាឱ្យបានល្អិតល្អន់ ថាតើអាចបន្ថែមផ្លែប័របានដែរឬទេ!

4 1607

ទុរេន

ទុរេនមានរសជាតិពិសេសដែលមិនមែនគ្រប់គ្នាអាចទទួលទានបានដោយងាយ ប៉ុន្តែទោះជាយ៉ាងណាក៏គ្មាននរណាម្នាក់អាចបដិសេធបានដែរថាវាជាស្តេចនៃផ្លែឈើ។ ទុរេនសម្បូរទៅដោយសារធាតុចិញ្ចឹម ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន C...។

ប៉ុន្តែទុរេនក៏សម្បូរទៅដោយកាឡូរីផងដែរ ដោយទុរេនក្នុង ១០០ ក្រាមមានកាឡូរីរហូតដល់ ១៤៧ កាឡូរី ស្មើនឹងបាយ ១,៣ ចាន ហើយបរិមាណខ្លាញ់ក៏ខ្ពស់ខ្លាំងផងដែរ។

ខ្នុរ

3 1607

ខ្នុរក៏ជាផ្លែឈើត្រូពិចដ៏ពេញនិយមផងដែរ វាមានផ្ទុកជាតិស្ករច្រើន វីតាមីន C និងគ្រឿងផ្សំផ្សេងៗទៀត កាឡូរីក្នុង ១០០ ក្រាមរបស់ផ្លែខ្នុរគឺ ១០៥ កាឡូរី ។ ថ្វីត្បិតតែបរិមាណកាឡូរីទាបជាងផ្លែឈើខាងលើក៏ដោយ ខ្នុរមានផ្ទុកជាតិស្ករខ្ពស់ ជាតិស្ករច្រើនពេកនឹងធ្វើឱ្យរាងកាយបង្កើនកាឡូរី និងបណ្តាលឱ្យធាត់៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)