(Knongsrok): អ្នកគួរចៀសវាងធ្វើម្ហូបអាហារដោយផ្សំសាច់ទាជាមួយអាហារ ៤ មុខនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព ។
សាច់ទាជាមុខម្ហូបដ៏ពេញចិត្តរបស់មនុស្សជាច្រើន។ ទាអាចកែច្នៃបានសាមញ្ញដូចជាស្ងោរជ្រលក់ជាមួយទឹកស៊ីអ៊ីវ ឆា ប្រលាក់អាំង គឺមានរសជាតិឆ្ងាញ់ណាស់។
សាច់ទាមានតម្លៃអាហារូបត្ថម្ភខ្ពស់ ផ្តល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ជាតិដែក សេលេញ៉ូម និងវីតាមីន C។ យោងតាមអ្នកជំនាញឱសថបូព៌ា សាច់ទាមានរសជាតិផ្អែម ប្រៃបន្តិច លក្ខណៈសម្បត្តិផ្តល់នូវប្រូតេអ៊ីន និងរសជាតិអាហារូបត្ថម្ភ។ ល្អក្នុងការជួយព្យាបាលជម្ងឺបេះដូង សរសៃឈាម របេងសួត...
សាច់ទាត្រូវបានគេនិយាយថា អាចព្យាបាលជម្ងឺទឹកនោមផ្អែម ជំងឺគ្រុនក្តៅ របេង និងធ្វើឱ្យសរីរាង្គខាងក្នុង។ ពេលជ្រើសរើសទា អ្នកគួរតែជ្រើសរើសទាឈ្មោល ដែលមានក្បាលពណ៌ខៀវ ឬរោមពណ៌ស ឆ្អឹងខ្មៅ ចំពុះខ្មៅ តាមដែលអាចធ្វើបាន…។
យោងតាមសៀវភៅវេជ្ជសាស្រ្ដបុរាណ សាច់ទាត្រូវបានគេចាត់ទុកថាជាប៉ូវកំលាំងលំដាប់កំពូល ជាមួយនឹងឥទ្ធិពលនៃការគ្រប់គ្រងសរីរាង្គទាំងប្រាំ ជួយក្នុងការប៉ូវកំលាំង...។ សាច់ទាអាចត្រូវបានផ្សំជាមួយគ្រឿងផ្សំផ្សេងៗគ្នាជាច្រើនដើម្បីបង្កើតជាមុខម្ហូបដែលមានសុខភាពល្អ។ គួរកត់សម្គាល់ថាមិនមែនអាហារទាំងអស់អាចត្រូវបានផ្សំជាមួយសាច់ទានោះទេ។
ផ្លែឈើធាតុក្ដៅ
សាច់ទាមានឥទ្ធិពលត្រជាក់។ ទន្ទឹមនឹងនេះ ផ្លែឈើដូចជា ផ្លែព្រូន ស្វាយ ខ្នុរ សាវម៉ាវ គឺជាផ្លែឈើធាតុក្តៅ។ ការរួមបញ្ចូលគ្នានៃអាហារធាតុត្រជាក់ និងអាហារធាតុក្តៅក្នុងអាហារតែមួយនឹងបណ្តាលឱ្យពិបាកក្នុងការរំលាយអាហារ ហើមពោះ និងក្រហាយទ្រូង។
សាច់កន្ធាយ
យោងទៅតាមអ្នកជំនាញ ការទទួលទានសាច់មាន់ ជាមួយនឹងសាច់កន្ធាយ ក្នុងពេលតែមួយនឹងបណ្តាលឱ្យហើមពោះ និងរាគ។ លើសពីនេះទៀត សាច់ទាមានផ្ទុកនូវប្រូតេអ៊ីនច្រើន ហើយសាច់កន្ធាយ សម្បូរទៅដោយសារធាតុសកម្មជីវសាស្រ្ត។ វាអាចផ្លាស់ប្តូរមាតិកាប្រូតេអ៊ីន និងកាត់បន្ថយតម្លៃអាហារូបត្ថម្ភនៃអាហារទាំងពីរ។
សាច់អណ្តើក
សាច់ទាមិនគួរបរិភោគក្នុងពេលតែមួយជាមួយសាច់អណ្តើកទេព្រោះវាអាចបណ្តាលឱ្យធ្លាក់រាសី ហើមពោះ និងរាគ។
ស៊ុត
យោងតាមអ្នកជំនាញវេជ្ជសាស្ត្រ សាច់ទា និងស៊ុតមាន់មិនគួរបរិភោគក្នុងពេលតែមួយ ដើម្បីជៀសវាងការបំផ្លាញថាមពលចម្បងរបស់រាងកាយ។
បបរ
បបរទាជាអាហារសម្បូរជីវជាតិ ជួយបន្ថែមប្រូតេអ៊ីនក្នុងបរិមាណដ៏ច្រើនដល់រាងកាយ ។ ម្ហូបនេះមិនត្រឹមតែងាយស្រួលញ៉ាំប៉ុណ្ណោះទេ ថែមទាំងងាយស្រួលរំលាយផងដែរ។
ស្ពៃបូកគោ
សាច់ទាសម្បូរទៅដោយប្រូតេអ៊ីន ខ្លាញ់ កូលេស្តេរ៉ុល... ពេលប្រើជាមួយបន្លែដែលមានវីតាមីន C ច្រើនដូចជាស្ពៃបូកគោ វាអាចជំរុញការផ្លាស់ប្តូរកូឡេស្តេរ៉ុលក្នុងរាងកាយ ជួយពង្រឹងសុខភាព។
ចំណាំ៖ អ្នកដែលមានរាងកាយខ្សោយ គួរកំណត់ការញ៉ាំអាហារធាតុត្រជាក់ដូចជាសាច់ទា។ យោងតាមអ្នកជំនាញឱសថបូព៌ា មនុស្សដែលមានរាងកាយខ្សោយ បន្ទាប់ពីទទួលទាសាច់ទា អាចនឹងមានបញ្ហាក្រពះ បណ្តាលឱ្យឃ្លានអាហារ ឈឺពោះ រាគ...៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)