(Knongsrok): ពងទាកូន គឺជាមុខម្ហូបមួយមុខដ៏ពេញនិយមរបស់មនុស្សជាច្រើន ដែលអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ ជាពិសេសនៅពេលទទួលទាននៅពេលវេលាមាសនេះ។
ពេលញ៉ាំពងទាកូន មនុស្សទូទៅតែងតែញ៉ាំវារួមគ្នាជាមួយជី បន្លែស្រស់ មានប្រសិទ្ធភាពព្យាបាលភាពស្លេកស្លាំង រាងកាយចុះខ្សោយ ឈឺក្បាល និងវិលមុខ... ពងទាកូនគឺល្អ ប៉ុន្តែមិនមែនគ្រប់ពេលទេ។ អ្នកក៏អាចញ៉ាំអាហារនេះនៅពេលណាមួយនឹងកំណត់យ៉ាងសំខាន់នូវអត្ថប្រយោជន៍ដែលវាអាចនាំមកបាន។
ពងទាមិនស័ក្តិសមសម្រាប់អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចទេ ប៉ុន្តែបើតាមអ្នកជំនាញវាគួរញ៉ាំជាអាហារពេលព្រឹក។ ហេតុផលគឺថា ក្នុងរយៈពេលយូរ 10-12 ម៉ោងពីអាហារពេលល្ងាចកាលពីយប់មុន ប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹមពីស៊ុតនឹងអាចផ្តល់ថាមពលដ៏អស្ចារ្យសម្រាប់រាងកាយដើម្បីចាប់ផ្តើមថ្ងៃថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ពងទាកូនក៏មានផ្ទុកនូវប្រូតេអ៊ីន និងកូលេស្តេរ៉ុលខ្ពស់ផងដែរ ដូច្នេះហើយ មិនគួរទទួលទានពេលយប់ទេ នៅពេលដែលរាងកាយមិនសូវសកម្ម វានឹងធ្វើឱ្យហើមពោះ និងពិបាករំលាយអាហារ។
ជីពងទាកូនត្រូវបានគេស្គាល់ថាជាឱសថមួយប្រភេទ មានប្រសិទ្ធភាពក្នុងការជួយបង្កើនគ្រឿងទេស និងអាចផ្សំជាមួយអាហារផ្សេងៗជាច្រើន។ ទទួលទានជីពងទាកូនអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយដូចជា ព្យាបាលគ្រុនក្តៅ ក្តៅក្រពះ ពង្រឹងសរសៃពួរ ភ្នែកភ្លឺ មានប្រយោជន៍សម្រាប់ខួរក្បាល ប្រើជាថ្នាំសម្លាប់មេរោគ និងប្រឆាំងការហើមពោះ ... យ៉ាងមានប្រសិទ្ធភាព។
យោងតាមអ្នកជំនាញ ជីពងទាកូន គឺជាឱសថមួយប្រភេទ ជាថ្នាំបង្ការ ដែលមានលក្ខណៈពិសេសដូចជា ភាពកក់ក្តៅ រសជាតិឈ្ងុយឆ្ងាញ់ និងក្លិនក្រអូប។ ពេលញ៉ាំពងទាកូន មនុស្សភាគច្រើនតែងតែញ៉ាំវាជាមួយស្លឹកជីនេះ ដើម្បីបង្កើតរសជាតិមិនឱ្យទទួលទានទៅទ្រលាន់។ លើសពីនេះ ពងទាកូនមានឥទ្ធិពលប៉ូវកំលាំង ប៉ូវឈាម ធ្វើអោយសរីរវិទ្យាប្រសើរឡើង បង្កើនសារធាតុចិញ្ចឹមសម្រាប់រាងកាយ។ ដូច្នេះហើយ ប្រសិនបើអ្នកទទួលទានពងទាកូនជាមួយជីពងទាកូន វានឹងជួយនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។
ទោះបីជាយើងដឹងថាពងទាកូនមានជីវជាតិច្រើនក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលទានបានទេ។ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ពងទាកូនមិនមែនជាអាហារមួយក្នុងចំណោមអាហារដែលសមរម្យសម្រាប់កុមារ ជាពិសេសកុមារអាយុក្រោម 5 ឆ្នាំ។ ប្រព័ន្ធរំលាយអាហាររបស់កុមារអាយុក្រោម 5 ឆ្នាំមិនទាន់មានការអភិវឌ្ឍន៍ពេញលេញនៅឡើយ។ ការទទួលទានពងទាកូន នឹងធ្វើឱ្យកុមារពិបាកក្នុងការរំលាយអាហារ។ ដូច្នេះ ឪពុកម្តាយគួរតែឲ្យកូនញ៉ាំត្រឹមតែ ពាក់កណ្តាល/ពងទាកូនមួយគ្រាន់ ហើយញ៉ាំតែម្តងក្នុងមួយសប្តាហ៍។
ក្រៅពីនេះ ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុចិញ្ចឹមច្រើនសម្រាប់ទារកក្នុងផ្ទៃដើម្បីអភិវឌ្ឍ ប៉ុន្តែមិនគួរបរិភោគពងទាលើសពី ២ គ្រាប់ក្នុងមួយសប្តាហ៍។ ញ៉ាំនៅពេលព្រឹក ដើម្បីជៀសវាងការហើមពោះ និងពិបាករំលាយអាហារ។
នៅក្នុងពងទាកូនមួយគ្រាប់មានថាមពលច្រើនជាង ១៨០kcal ប្រូតេអ៊ីន ១៣,៦ក្រាម lipids ១២,៤ក្រាម កាល់ស្យូម ៨២មីលីក្រាម ផូស្វ័រ ២១២ក្រាម និងកូលេស្តេរ៉ុល ៦០០មីលីក្រាម។ ក៏មានវីតាមីនជាច្រើននៃក្រុម A ក្រុម B និងវីតាមីន C ជាតិដែក... ដូច្នេះហើយទោះបីជាវាជាអាហារដែលមានជីវជាតិក៏ដោយ ប្រសិនបើទទួលទានច្រើនពេកក្នុងរាងកាយវាអាចបណ្តាលឱ្យកើតជំងឺសរសៃឈាមបេះដូង លើសឈាម ទឹកនោមផ្អែម។ ដូច្នេះ យកល្អសម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អម្នាក់ៗ គួរញ៉ាំតែ ៣ ទៅ ៤ គ្រាប់ក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយ៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)