សាច់ជ្រូកមិនចេះតែទិញនោះទេ! គួរទិញសាច់ពណ៌ក្រហមដិត ឬស្រាល៖ គុណភាពសាច់ខុសគ្នាខ្លាំង កុំចេះតែទិញដោយមិនដឹងមូលហេតុ

(Knongsrok): ចង់ដឹងថាសាច់ជ្រូកល្អប៉ុនណា ក្រៅពីការសង្កេតពណ៌ អ្នកទិញក៏ត្រូវយកចិត្តទុកដាក់លើសញ្ញាមួយចំនួនទៀតនៅលើសាច់នោះផងដែរ។

សាច់ជ្រូកគឺជាអាហារពេញនិយមសម្រាប់ទ្រទ្រង់នៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះស្ត្រីមេផ្ទះអាចរៀបចំអាហារឆ្ងាញ់ ៗ ជាច្រើន។ សាច់ជ្រូកអាចស្ងោរ ឆា ធ្វើប្រហិត ចៀន... សុទ្ធតែឆ្ងាញ់ៗ ស័ក្តិសមសម្រាប់រសជាតិឆ្ងាញ់សម្រាប់មនុស្សគ្រប់ៗគ្នា។

នៅពេលទៅផ្សារ មនុស្សជាច្រើនមានការពិបាកក្នុងការជ្រើសរើសប្រភេទសាច់ដែលមានគុណភាពល្អ។ ដូច្នេះតើធ្វើដូចម្តេចដើម្បីជ្រើសរើសសាច់ល្អបំផុត?

Mua Thit Lon Chon Mieng Sam Hay Nhat Mau 01 2108

តើខ្ញុំគួរទិញសាច់ជ្រូកក្រហមដិត ឬក្រហមស្រាល?

ពណ៌នៃសាច់មួយដុំអាចឆ្លុះបញ្ចាំងពីគុណភាពរបស់វា។ ជាធម្មតា សាច់ជ្រូកស្រស់ៗនឹងមានពណ៌ក្រហមភ្លឺ ពណ៌ផ្កាឈូក។ បើ​សាច់​ជ្រូកនោះមានពណ៌ក្រហមដិតខ្លាំង​មិន​គួរ​ទិញ​នោះទេ។ សាច់ជ្រូកដែលមានពណ៌ដិតខ្លាំងអាចជាសាច់របស់ជ្រូកឈឺ។

វាអាចមានមូលហេតុពីរសម្រាប់បំណែកសាច់ដែលស្លេក ឬពណ៌ផ្កាឈូក។ មួយ​គឺ​សាច់​ដែល​ទើប​កាប់​រួច​ត្រូវ​កក​ភ្លាម។ សាច់ប្រភេទនេះជាធម្មតាមានពណ៌ផ្កាឈូកស្រាលជាងសាច់ស្រស់។

Mua Thit Lon Chon Mieng Sam Hay Nhat Mau 02 2116

ទន្ទឹម​នឹង​នេះ សាច់​ស្រស់​ដែល​ទើប​កាប់​លក់​ភ្លាមៗ​នឹង​ប្រែ​ពណ៌​តាម​ពេល​វេលា។ បន្ទាប់ពីការប៉ះពាល់នឹងខ្យល់ សាច់នឹងកត់សុី និងប្រែជាងងឹតបន្តិច (ប៉ុន្តែមិនដិតខ្លាំងពេក)។

លើសពីនេះ សាច់ពណ៌ស្រាល ក៏អាចមានន័យថា សាច់ច្របាច់ផងដែរ។ អ្នកខ្លះបាញ់ទឹកចូលក្នុងសាច់ដើម្បីបង្កើនទម្ងន់។ សាច់​ដែល​បាញ់​ទឹក​ចូល មាន​ពណ៌​ស្រាល មើលទៅ​មិន​ស្រស់ និង​មិន​ធម្មជាតិ។ សាច់​មាន​ពពុះ ហើយពេលប៉ះ​ផ្ទៃ​សាច់​មាន​អារម្មណ៍​ថា​សើម។

សូមចំណាំខ្លះៗនៅពេលអ្នកទិញសាច់ជ្រូក៖

សំណើម

នៅពេលទិញសាច់ត្រូវយកចិត្តទុកដាក់លើសំណើមនៃសាច់។ សាច់​ដែល​ទន់​ពេក និង​មាន​សំណើម​ច្រើន​តែ​ជាសាច់បាញ់​ទឹក​ចូលសាច់ ឬ​សាច់ក្លាសេ។ នេះ​ក៏​ជា​មូលហេតុ​ដែល​អាជីវករ​ជាច្រើន​តែងតែ​ទុក​កន្សែង​នៅ​ជាប់​ខ្លួន​ដើម្បី​ជូត​ទឹក​​ចេញ​ពី​សាច់។

នៅពេលទិញ អ្នកគួរតែប៉ះផ្ទៃសាច់ដោយថ្នមៗ ដើម្បីមានអារម្មណ៍ថាមានសំណើម។ ជៀសវាងការទិញសាច់ដែលសើម ហើយមានអារម្មណ៍ថាស្អិតនៅពេលប៉ះ។ សូមជ្រើសរើសទិញសាច់ស្ងួត។

1723 Mua Thit Lon Chon Mieng Sam Hay Nhat Mau 03 2117

ភាពបត់បែន

ប្រើម្រាមដៃរបស់អ្នកចុចខ្លាំងទៅលើសាច់ ដើម្បីពិនិត្យមើលភាពយឺត។ សាច់​ស្រស់​មាន​រសជាតិ​ឆ្ងាញ់ ការ​ចុចទៅលើសាច់ ហើយ​សាច់​ត្រឡប់​មក​ដូច​ដើម​វិញ​យ៉ាង​ឆាប់​រហ័សគឺជាសាច់ស្រស់។ ចំណែក​ឯ​សាច់​មាន​ក្លិន​ស្អុយ សាច់​មានភាពយឺតខ្លាំងបានដូច​សភាព​ដើមមានន័យថាជាសាច់មិនស្រស់។

ក្លិន

សាច់​ជ្រូក​ស្រស់​នឹង​មាន​ក្លិន​តិចៗ។ ប្រសិនបើអ្នកឃើញថាសាច់មានក្លិនចម្លែក ក្លិនស្អុយ ឬក្លិនមិនល្អ សូមកុំទិញវាជាដាច់ខាត។

ពណ៌នៃខ្លាញ់សាច់ជ្រូក

បន្ថែមពីលើការសង្កេតពណ៌នៃសាច់គ្មានខ្លាញ់ អ្នកក៏គួរមើលពណ៌នៃខ្លាញ់ផងដែរ។ ប្រសិនបើខ្លាញ់មានពណ៌សស្អាត វាជាសញ្ញានៃសាច់ស្រស់។ គួរ​ជ្រើសរើស​សាច់ជ្រូក​គ្មាន​ខ្លាញ់ និង​បែងចែក​ឱ្យ​ច្បាស់​។

1839 Mua Thit Lon Chon Mieng Sam Hay Nhat Mau 04 2117

ស្បែក​ជ្រូក​មាន​ចំណុច​ក្រហម​តូចៗ​ជា​ច្រើន ឫស​រោម​មាន​ពណ៌​ស្វាយដិត ដែល​ជា​សញ្ញា​នៃ​ជ្រូក​ឈឺ​មុន​នឹង​ត្រូវ​គេ​សម្លាប់។ នៅក្នុងជ្រូកដែលមានសុខភាពល្អ ស្បែកមានពណ៌ស ឈាមនៅក្រោមរោមភាគច្រើនមានពណ៌ក្រហមភ្លឺ៕

ប្រែសម្រួល៖ វីរៈ(Knongsrok)