Marcus Rashford បានស៊ុតបាល់បញ្ចូលទី២គ្រាប់យ៉ាងល្អក្នុងជ័យជម្នះ 3-0 របស់ Man United លើក្រុម Leicester City កាលពីថ្ងៃយប់ថ្ងៃអាទិត្យ។
គ្រាប់បាល់នោះបានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់មានដល់ទៅ 24 គ្រាប់សម្រាប់រដូវកាលនេះ ដោយជួយឱ្យគាត់កំណត់ចំនួនគ្រាប់បាល់ដែលល្អបំផុតមិនធ្លាប់មានរបស់ខ្លួនឯងក្នុងមួយរដូវកាលសម្រាប់បិសាចក្រហម។
រដូវកាលដ៏ល្អបំផុតរបស់គាត់ពីមុនគឺរកបាន 23 គ្រាប់ដែលគាត់បានស៊ុតបញ្ចូលទីក្នុងរដូវកាល 2019/20 មុនពេលរបួសបានរំខានដល់យុទ្ធនាការរបស់គាត់។ ដោយឡែក Rashford បានស៊ុតបញ្ចូលទី 17 គ្រាប់នៅ Old Trafford ក្នុងរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតក្នុងមួយរដូវកាលដោយកីឡាកររបស់ United ចាប់តាំងពី Wayne Rooney (19គ្រាប់) ក្នុងឆ្នាំ 2011/12 ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏បានស៊ុតបញ្ចូលទីក្នុង 7 ប្រកួតចុងក្រោយរបស់គាត់នៅ Old Trafford ដែលជាកីឡាករដំបូងរបស់ United ចាប់តាំងពី Rooney ធ្វើដូច្នេះផងដែរ។
ប្រភព៖ Twitter
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក