Paul Pogba ត្រូវបានវីរបុរសក្លិប Juventus លោក Marco Tardelli ពិពណ៌នាថាជា "បញ្ហាធំ" ជុំវិញការធ្វើដំណើរកម្សាន្តជិះស្គីលើទឹកកក ហើយរបួសមិនទាន់បានលេងហពេញលេញ។
កីឡាករវ័យ 29 ឆ្នាំរូបនេះមិនទាន់បង្ហាញខ្លួនជាលើកទី 2 សម្រាប់ក្លឹបយក្សអ៊ីតាលី ចាប់តាំងពីបានត្រលប់មកក្លិបវិញដោយគ្មានតម្លៃខ្លួនពី Man Utd ។ ផ្ទុយពីការប្រឹងហ្វឹកហាត់និងរក្សាកាយសម្បទា គាត់បានទៅដំណើកម្សាន្តលើជម្រាលភ្នំ ជិះស្គីលើទឹកកកកាលខែធ្នូ ដែលធ្វើឱ្យអ្នកគាំទ្រ Juventus មានការរំខាន និងអស់សង្ឃឹមយ៉ាងខ្លាំង ជាស្របហពេលវីរបុរសរបស់ក្លឹប Tardelli ក៏បានរិះគន់ផងដែរ។
ថ្លែងទៅកាន់សារព័ត៌មានអ៊ីតាលី Rai 2 អតីតកីឡាករវ័យ 68 ឆ្នាំរូបនេះបាននិយាយថា៖ “Pogba មិនបានលេងតាំងពីខែមេសា ឆ្នាំ 2022 នៅពេលដែលគាត់នៅ Manchester ។ ឥឡូវនេះគាត់គឺជាបញ្ហាសម្រាប់ Juventus យើងមិនដឹងថាពេលណាគាត់នឹងត្រលប់មកវិញ ឬគាត់មានបំណងធ្វើអ្វីនោះទេ។ Pogba ឈប់ជិះស្គីទៅ មិត្តរួមក្រុមរបស់គាត់កំពុងប្រយុទ្ធនឹងបញ្ហាដ៏ធំ»។
“គាត់មិនបានវះកាត់ជង្គង់នៅពេលក្លឹបសួរនាំទេ តែពេលគាត់សម្រេចចិត្ត ព្រោះគាត់បារម្ភពី World Cup ជាមួយបារាំង»។
“ឥឡូវនេះ Pogba គឺជាបញ្ហាដ៏ធំមួយដែល Bianconeri ត្រូវដោះស្រាយ។ ស្ថានភាពទាំងមូលនេះក៏បង្ហាញពីរបៀបដែល Juventus មិនមានគំនិតច្បាស់លាស់អំពីទិសដៅទូទៅរបស់ពួកគេ»។
“តាមទស្សនៈរបស់ខ្ញុំ [Massimiliano] Allegri ត្រូវតែឈានជើងចូលមកទីនេះ ហើយធ្វើអ្វីមួយ ព្រោះវាមិនអាចទៅរួចទេ ដែលមានកីឡាករដែលគ្រាន់តែអង្គុយនៅទីនោះ ទទួលបានប្រាក់ឈ្នួលដោយមិនធ្វើអ្វីទាំងអស់។ អាកប្បកិរិយារបស់គាត់ចំពោះមិត្តរួមក្រុមរបស់គាត់ក៏មិនយុត្តិធម៌ដែរ។ ស្ថានភាពទាំងមូលធ្វើឱ្យខ្ញុំខឹង»។
ប្រភព៖ Daily Mail
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក