យោងតាមលោក Fabrizio Romano ក្លឹប Manchester United បានរៀបចំ និងបញ្ជូនកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់កីឡាករ Alejandro Garnacho ទៅកាន់កីឡាករ និងអ្នកតំណាងរបស់គាត់រួចហើយ។
ការពិភាក្សារវាងភាគីទាំងពីរស្ថិតក្នុង 'ដំណាក់កាលជឿនលឿន' ដោយបិសាចក្រហមមានទំនុកចិត្តដូចដែលធ្លាប់យល់ព្រមលើកិច្ចព្រមព្រៀងថ្មី។ កិច្ចព្រមព្រៀងថ្មីនេះ មានការពិភាក្សាលើសិទ្ធិរូបភាពរបស់គាត់ និងរយៈពេលទាំងមូលនៃកិច្ចសន្យា ប៉ុន្តែទាំងនេះគឺជារឿងតូចតាចដែលភាគីទាំងពីរមិនសូវខ្វល់ប៉ុន្មាននោះទេ។
Garnacho បានអភិវឌ្ឃខ្លួនចូលទៅក្នុងក្រុមឈុតធំក្រោមការដឹកនាំរបស់ Erik ten Hag ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បួនដងនៅទូទាំងការប្រកួតទាំងអស់នៅរដូវកាលនេះ។
ប្រភព៖ Fabrizio Romano @ Twitter
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក