ទឹកបង្កើតបាន ៧០ ភាគរយនៃរាងកាយរបស់អ្នក។ ប្រសិនបើអ្នកផឹកទឹកនៅពេលវេលាទាំង៤នេះ វានឹងជួយអ្នកពង្រឹងភាពធន់របស់អ្នក និងការពារជំងឺជាច្រើនដែលនឹកស្មានមិនដល់។
នៅពេលអ្នកភ្ញាក់ពីគេង ក្រោយពេលគេងបានយូររាងកាយរបស់អ្នកនឹងខ្សោះជាតិទឹក ហើយត្រូវការជាតិទឹកដើម្បីបំពេញបន្ថែមវិញ។ អ្នកគួរតែផឹកទឹកមួយកែវនៅពេលក្រោកពីដំណេក វាពិតជាចាំបាច់ខ្លាំងណាស់ ដើម្បីធ្វើឱ្យមុខងាររបស់សរីរាង្គមានដំណើរការ និងដកជាតិពុលចេញពីរាងកាយ។ ជាពិសេស ប្រសិនបើអ្នកអាចបន្ថែមទឹកឃ្មុំបន្តិចបន្តួច និងទឹកក្រូចឆ្មាពីរបីដំណក់ ដើម្បីទទួលបានប្រសិទ្ធិភាពបន្សុតកាន់តែខ្ពស់។
នៅពេលដែលអ្នកផឹកទឹកនៅជុំវិញម៉ោង បន្ទាប់ពីអាហារថ្ងៃត្រង់ យើងគួរតែផឹកទឹក ១ កែវ ដើម្បីជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើង និងជម្រុញដំណើរការរំលាយអាហាររបស់អ្នកឱ្យកាន់តែរលូន។ លើសពីនេះទៀត នៅពេលដែលអ្នកផឹកទឹកនៅពេលនេះ វាក៏ជាពេលដែលរាងកាយរបស់អ្នកបានបាត់បង់ជាតិទឹកច្រើនបន្ទាប់ពីព្រឹកធ្វើការហត់នឿយ។
ដូច្នេះប្រសិនបើអ្នកផឹកទឹក វាចាំបាច់ណាស់ក្នុងការរក្សាសំណើមនៅក្នុងស្បែករបស់អ្នក ដែលល្អសម្រាប់សុខភាពអ្នក។ ជាពិសេសនៅពេលដែលអ្នកផឹកទឹកនៅពេលកំណត់ពេលវេលា ក៏ជួយឱ្យស្មារតីនៃការសម្រាកលំហែកាត់បន្ថយសម្ពាធក្នុងការងារ ធ្វើឱ្យអ្នកសប្បាយចិត្តជាងមុនផងដែរ។
នៅពេលដែលអ្នកផឹកទឹកនៅពេលនេះ វាមានប្រសិទ្ធិភាពគាំទ្រក្នុងការគ្រប់គ្រង និងបន្ថយសម្ពាធឈាម។ ប្រសិនបើអ្នកកំពុងស្រកទម្ងន់ អ្នកគួរផឹកទឹកមួយកែវមុនពេលញុំាអាហារ វាក៏ជួយឱ្យយើងញុំាអាហារបានតិចដែរ ការគាំទ្រការសម្រកទម្ងន់ពិតជាល្អសម្រាប់សុខភាពរបស់អ្នក។
នៅពេលអ្នកជ្រើសរើសផឹកទឹកនៅពេលនេះ នឹងជួយគាំទ្រដល់ការបង្កើតកោសិកាឡើងវិញនៅពេលអ្នកគេង។ ជាពិសេសវាក៏មានប្រសិទ្ធភាពការពារការកកឈាម និងល្អសម្រាប់ខួរក្បាលដែរ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ចំណាំតិចតួចគឺអ្នកគួរតែផឹកមុនពេលចូលគេងប្រហែល ៣០ នាទី ឬ ១ ម៉ោង ដើម្បីចៀសវាងបង្កឱ្យមានការគេងមិនលក់។
រាល់ថ្ងៃអ្នកគួរពិសាទឹកឱ្យបានទៀងទាត់ពេញមួយថ្ងៃ ជាមួយទឹកចាប់ពី ២ ទៅ ២,៥ លីត្រ។ ត្រូវចងចាំថា កុំឱ្យខកខាននូវតារាងពេលវេលាទាំង ៤ នេះឱ្យសោះ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok