FIFA បានកំណត់ឈ្មោះ Thibaut Courtois, Yassine Bounou (Sevilla) និង Emiliano Martinez (Aston Villa) ជាអ្នកចាំទីល្អបំផុតទាំងបីនៅលើពិភពលោកសម្រាប់ឆ្នាំ 2022។
អ្នកចាំទីទាំងបីត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ល្អបំផុតរបស់ FIFA ក្នុងឆ្នាំនេះ។ Courtois ស្ថិតក្នុងតំណែងជាបង្គោល ដើម្បីឈ្នះពានរង្វាន់បន្ទាប់ពីបានជួយ Real Madrid លើកពានលីគ និង Champions League កាលពីរដូវកាលមុន។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានទទួលពានរង្វាន់ Yashin Trophy សម្រាប់អ្នកចាំទីល្អជាងគេ អំឡុងពេលពានរង្វាន់ Ballon d'Or កាលពីឆ្នាំមុន។
Martinez និង Bounou រកបានកន្លែងរបស់ពួកគេសម្រាប់ការបង្ហាញគុណផលនៅ World Cup ក្នុងប្រទេសកាតា។ Martinez បានឈ្នះវាជាមួយអាហ្សង់ទីន ខណៈដែល Bounou បានជួយម៉ារ៉ុកដែលជាក្រុមមិនសូវមានភាគរយខ្ពស់ ឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមិនរបូតគ្រាប់បាល់។
បើគ្មានការលំអៀង តើអ្នកគិតថាអ្នកណាសមនឹងទទួលបានពានរង្វាន់នេះ?
ប្រភព៖ FIFA
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក