កិច្ចសន្យាបច្ចុប្បន្នរបស់ De Gea គ្រោងនឹងផុតកំណត់នៅក្រោយថ្ងៃទី 30 ខែមិថុនា នៅចុងឆ្នាំនេះ បន្ទាប់ពីបិសាចក្រហមបដិសេធមិនព្រមបន្តជម្រើសរយៈពេលមួយឆ្នាំទៀត។
នៅពេលអ្នកកាសែតបានស្នើសុំឱ្យផ្តល់ព័ត៌មានថ្មីៗអំពីការបន្តកិច្ចសន្យារបស់គាត់ជាមួយ Man United កីឡាករ David de Gea បាននិយាយថា៖ "យើងនៅពិភាក្សាគ្នានៅឡើយទេ។ ខ្ញុំគ្រាន់តែផ្តោតលើការប្រកួត នោះជារឿងសំខាន់បំផុត ប៉ុន្តែប្រាកដថា វានឹងបញ្ចប់តាមរបៀបដ៏ល្អ"។
United ត្រូវបានគេរាយការណ៍ថា ចង់ឱ្យគាត់កាត់បន្ថយប្រាក់ឈ្នួលដ៏ច្រើនដើម្បីស្នាក់នៅបន្ត - ខណៈពេលដែលកីឡាករអេស្ប៉ាញត្រៀមខ្លួនជាស្រេចក្នុងការប្តេជ្ញាចិត្តបន្តនៅ Old Trafford ជាច្រើនឆ្នាំទៀត។
ប្រភព៖ MEN
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក