នេះ​ប្រវត្តិ​ជនជាតិ​កួយ គឺ​ជា​ខ្មែរ​ដើម​ភាគតិច គ្មាន​ទេ​ប៊ូខាវ​ជា​កួយ​ថៃ​អី​នោះ

មាន​បងប្អូន​យើង​ជា​ច្រើន​កើត​មាន​ចម្ងល់​ឆ្ងល់​ថា តើ​ប៊ូខាវ​មាន​ពាក់ព័ន្ធ​អ្វី​នឹង​ជាតិសាសន៍​ខ្មែរ ដល់​តែ​ពេល​ចុងក្រោយ​កើត​មាន​រឿង​ក្តៅ​ស្លឹក​ត្រចៀក បន្ទាប់​សាមី​ខ្លួន​ប្រកាស​ថា ជា​ជនជាតិ​កួយ​ថៃ។

តាម​រយៈ​ការ​លើក​ឡើង​នេះ ថែម​នឹង​ពាក្យពេចន៍​ផ្លែផ្កា​មក​លើ​វិស័យ​គុនខ្មែរ​នៅ​កម្ពុជា​ផង ក៏​នាំ​ឲ្យ​កើត​មាន​មតិ​ពី​បងប្អូន​យើង​រិះគន់​ទៅ​លើ​អ្នក​ប្រដាល់​វ័យ ៤០ ឆ្នាំ​ខាង​លើ ថា​ជា​មនុស្ស​ភ្លេច​កំណើត ដ្បិត​អី​ពី​ដើម​ឡើយ​គេ​មាន​ជាតិសាសន៍​ជា​អម្បូរ​ជនជាតិ​ខ្មែរ​ភាគ​តិច មិន​មែន​ជា​ជាតិសាសន៍​ថៃ​អ្វី​នោះ​ទេ។

​ថ្ងៃ​នេះ​ស្រាប់​តែ​យើង​ទទួល​បាន​ការ​បកស្រាយ និង​ពន្យល់​ច្បាស់ៗ អម​ហេតុផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ដើម​កំណើត​ជនជាតិ​កួយ ពី​គណនី​ហ្វេសប៊ុក Bin Yan-ប៊ីន យ៉ាន ព្រោះ​អី​លោក​ក៏​ជា​បុគ្គល​មាន​ដើម​កំណើត​ពី​ជនជាតិ​កួយ​មួយ​រូប​ដែរ។ តុះ​ទៅ​មើល​នូវ​ការ​រៀបរាប់​តាម​រយៈ​សំណេរ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

Buakaw Banchamek Winner

ខ្ញុំក៏មានដើមកំណើតជាជនជាតិកួយដែរ (ខ្មែរដើមភាគតិចកួច ឬខ្មែរដើមបុរាណភាគតិច) តែខ្ញុំមិនដែលស្រលាញ់ ប៊ូខាវ ប៊ូខាំង ឬមានមោទនភាពហ្នឹងប៊ូខាវកួយថៃអីហ្នឹងសូម្បីតែបន្តិចទេដែលជាកួយកើតនៅអតីតទឹកដីខ្មែរ (បច្ចុប្បន្នទឹកដីសៀម និងសៀមកំពុងគ្រប់គ្រង) ។

បញ្ជាក់៖ ជនជាតិកួយ (ខ្មែរដើមភាគតិចបុរាណ) ចេះទាក់ដំរី ដើ់ម្បីថ្វាយព្រះមហាក្សត្រធ្វើចម្បាំង ហ៊ានសម្លាប់ខ្លា រកឃើញវិធីស្លដែកធ្វើអាវុធយុទ្ធភ័ណ្ឌ ពូកែប្រយុទ្ធ ក្ហាហានមិនខ្លាចស្លាប់ និងចេះសាមគ្តីគ្នាល្អណាស់ ហើយកួយនេះគឺជាពូជពង្សខ្មែរបុរាណមួយផងដែរ (ពូជអ្នកចម្បាំង) ក្នុងចំណោមខ្មែរបុរាណជាច្រើន មានខ្មែរខម (សៀមហៅ)ខ្មែរយើង ខ្មែរកួយ ខ្មែរមន ខ្មែរចារាយ ខ្មែរទំពួន និងខ្មែរ ផ្សេងៗទៀត ដែលបានរស់នៅទឹកដឹកម្ពុជាតាំងពីសម័យបុរប្រវត្តិ (មុនសម័យមនុស្សចេះកត់ត្រា) មកម្លេះ។

329120856_1174904760058711_5069389266608246992_n

កួយ និងខ្មែរ និង ជនជាតិមន ជាមនុស្សតែមួយ (កួយមានសម្បុរខ្មៅស្រអែម មាឌឌាំងធំ (សម្រាប់បុរស) និងសករួញអង្គាដីបន្តិច (មិនក្រញាញ់ពេក មិនត្រង់ពេក) ដូចនឹងខ្មែរបុរាណដែរ។ បច្ចុប្បន្នកួយរស់នៅប៉ែកពាយព្យប្រទេសកម្ពុជា(ខេត្តស្ទឹងត្រែង កំពងធំ ព្រះវិហារ ឧត្តមានជ័យ) ប៉ែកខាងត្បូងលាវ (ខេត្តចំប៉ាសាក់ ខេត្តសុវណ្ណាខេត្ត ខេត្តសារ៉ាវ៉ាន់ ខេត្តអាត់ពឺ ខេត្ត សេគង្គ (អតីតទឹកដីខ្មែរ) និងប៉ែកឦសាន្តសៀម (អតីតទឹកដីខ្មែរ)ដែរ នៅក្នុងខេត្ត បុរីរម្យ ស៊ីសាកេត ស្រះកែវ សុរិន្ទ នគរាជសីម៉ា បញ្ចឹមបុរី ចន្ទបុរី ត្រាត រ៉ាយ៉ង និងអូរប៊ុន រ៉ាចាថានី ជាដើម។

និយាយជារួម សៀមបានប្រយោជន៍ច្រើនពីការកាន់កាប់ខេត្តខ្មែរទាំំងនេះដែលសំបូរជនជាតិកួយរស់នៅ ទី១ កម្លាំងទ័ពថែមច្រើន ទី២អាចផលិតអាវុធ កំបិត ដាវ លំពែង ពូថៅ ព្រួញ ស្នា និងដាវជាដើម និងទី៣ ទាក់ដំរីព្រៃដើម្បីយកផ្សាំដើម្បីមកធ្វើសឹកចម្បាំងឈ្លានពានខ្មែរ។

35 3

1242629448.0

កំហុសនៃការដឹកនាំខ្មែរ និងនយោបាយគ្រប់គ្រង់ ការដណ្តើមអំណាចហែកហួរគ្នាមិនចេះចប់មិនចេះហើយ និងការជ្រែករាជ្យគ្នាធ្វើអោយខ្មែរបែកបាក់ មានកលយុគពាសពេញប្រទេស (ចាប់តាំងពីរចុងសតវត្សទី១៣ ដើមសតវត្សទី១៤ ក្រោយព្រះបាទជ័យរវ្័្មនទី៧ សោយទីវង្គត់ទៅ និងការបោះបង់រាជធានីអង្គរដោយព្រះបាទ ពញ្៉ា យ៉ាត មកតាំងរាជធានីនៅទួលបាសានខេត្តកំពងចាមមក និង រហូតដល់សម័យអាណានិគមបារំាង នៅឆ្នាំ១៨៦៣ ដែលគេអោយឈ្មោះថាសម័យខ្មៅងងិត នៃប្រវត្តិសាស្រ្តខ្មែរ (Dark Age ្ឆ ឆ្នាំ១៤៣១ – ១៨៦៣ ) ប្រទេស និងទឹកដីបែកបាក់ជាបំណែកតូចៗ ក្សត្រខ្មែរក្រោយព្រះបាទជ័រវ័ុ្មនទី៧ គឺមានតែការជ្រែករាជ្យដណ្តើមអំណាចគ្នាជាហេតុធ្វើអោយប្រទេសបែកបាក់ និងបាត់បង់ទឹកដី រហូតសល់ប៉ុនបាតដៃសព្វថ្ងៃ បើថ្ងៃអនាគតខ្មែរនៅតែបែកបាក់ខ្មែរ នឹងមិនអាចខ្លាំងក្លា ឬធ្វើអោយអាណាចក្រអង្គររុងរឿងឡើងវិញបានទេ អ្វីៗពឹងលើកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយនេះហើយដែលជាអ្នកបន្តវេន៕

ប្រភព៖ Bin Yan- ប៊ីន យ៉ាន