អ្នកមិនចាំបាច់ចំណាយលុយច្រើនដើម្បី ហាត់ប្រាណយករាងស្អាតនោះទេ។ អ្វីដែលសំខាន់បំផុតគឺត្រូវចាប់ផ្តើមហើយដាក់ចិត្តក្នុងការធ្វើវា។ យ៉ាងណាមិញ តារាល្បីទាំង ៦ដួងនេះស្រកគីឡូស្រឺតៗ បើទោះបីជាត្រូវរវល់ធ្វើការដ៏មមាញឹកក៏ដោយ។ ពួកគេបានចែករំលែកអាថ៌កំបាំងនៃការសម្រកទម្ងន់របស់ពួកគេដែលរួមមានដូចជា៖
១.Adele
Adele នាងជ្រើសរើសយកការធ្វើសកម្មភាពច្រើន នាងលើកដុំដែកនៅពេលព្រឹក ឡើងភ្នំ ឬ និងធ្វើ cardio នៅពេលយប់។ តារាចម្រៀងរូបនេះក៏សារភាពដែរថា ការកំណត់ការទទួលទានជាតិស្កររបស់នាងប្រហែលជាធ្វើឱ្យនាងស្រកទម្ងន់បានយ៉ាងលឿន។
២.Rebel Wilson
តារាសម្តែងរូបនេះបានធ្វើតាមវិធីសាស្រ្ត Mayr ដោយត្រូវទំពារអាហារឱ្យបានត្រឹមត្រូវ ហើយញ៉ាំយឺតៗ។ អាហារដែលនាងញុំាច្រើនជាងគេគឺអាហារពេលព្រឹក ហើយអាហារតិចបំផុតដែលនាងញុំាគឺអាហារពេលល្ងាច។ ម្យ៉ាងទៀត នាងក៏ចូលចិត្តដើរ និងធ្វើសមាធិ ផងដែរ។
៣.Jonah Hill
ក្នុងឆ្នាំ 2011 គាត់បានបាត់បង់ 40 ផោនដោយគ្រាន់តែញ៉ាំស៊ូស៊ី។ ក្រោយមកគាត់បានជួបអ្នកជំនាញអាហារូបត្ថម្ភ ហើយបានកែទម្លាប់មិនល្អរបស់គាត់។ គាត់ចាប់ផ្តើមញ៉ាំផ្លែឈើ និងបន្លែកាន់តែច្រើន ប្រូតេអ៊ីនគ្មានខ្លាញ់ ឬ គ្រាប់ធញ្ញជាតិ ជាដើម។ ក្រៅពីនេះ គាត់បានធ្វើលំហាត់ប្រាណដោយការរត់ និងធ្វើការងើបចុះឡើង ១០០ ដងជារៀងរាល់ថ្ងៃ។
៤.Melissa McCarthy
Melissa និយាយថាការផ្លាស់ប្តូររបៀបរស់នៅរបស់នាងគឺគ្រប់គ្រាន់ដើម្បីកាត់បន្ថយទម្ងន់។ គាត់ចាប់ផ្តើមចូលគេងនៅម៉ោង ៧:៣០ ហេតុនេះគាត់នឹងមិនឃ្លានអាហារនៅពេលយប់នោះទេ។
៥.Chris Pratt
វាជាការលំបាកសម្រាប់ Chris ក្នុងការសម្រកទម្ងន់ ដោយសារតែអតីតប្រពន្ធរបស់គាត់ពូកែធ្វើម្ហូបឆ្ងាញ់ៗ។ បន្ទាប់មក គាត់បានសម្រេចចិត្តគ្រប់គ្រងជម្រើសរបស់គាត់ ហើយចាប់ផ្តើមហាត់ប្រាណ ដោយគាត់បានធ្វើការរត់ ហែលទឹក ប្រដាល់ និងប្រដាល់សេរី។ គាត់ញ៉ាំ 4,000 កាឡូរីក្នុងមួយថ្ងៃ ហើយផឹកទឹកច្រើន។ គាត់បានធ្វើរឿងនេះដដែលៗ រហូតស្រកបាន 60 ផោនក្នុងរយៈពេលត្រឹមតែ 6 ខែប៉ុណ្ណោះ។ ការញុំាអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប របបអាហារបែបប្រូតេអ៊ីន គ្មានជាតិកាបូអ៊ីដ្រាត និងការហាត់ប្រាណ 5 ដងក្នុងមួយសប្តាហ៍គឺនឹងទទួលបានលទ្ធផលបែបនេះ ។
៦.Drew Barrymore
Drew តែងតែចាប់ផ្តើមថ្ងៃថ្មីរបស់នាងជាមួយនឹងទឹកក្រូចឆ្មាមួយកែវ។ សម្រាប់អាហារពេលព្រឹក នាងញុំានំផ្លែបឺរ ហើយនាងតែងតែញ៉ាំស៊ុត ឬ ផ្លែឈើជាអាហារចម្បង។ ពេលខ្លះ Drew អនុញ្ញាតឱ្យខ្លួននាងផ្ទាល់ញុំានំបុ័ងអាំងបារាំង ឬ នំផេនខេកម្តង។ ហើយ Barrymore បានជ្រើសរើសការហាត់ប្រាណដោយការរាំ។ ការគ្រប់គ្រងអាហារ និងលំហាត់ប្រាណបានយ៉ាងល្អទាំងអស់នេះហើយ ទើបអាចជួយអោយនាងស្រកគីឡូបានយ៉ាងមានប្រសិទ្ធភាពបំផុត៕
ប្រភព ៖ បរទេស