អស់បារម្ភរឿងបញ្ហាជ្រុះសក់ ដោយអនុវត្តវិធី៣យ៉ាងតាមធម្មជាតិ

ប្រហែល 40% នៃស្ត្រីគឺជួបប្រទះនឹងការជ្រុះសក់ រហូតវាក្លាយជាទម្លាប់ប្រចាំថ្ងៃ។ បញ្ហានេះតែងតែក្លាយជាឧបសគ្គដ៏ធំដែលពិបាកក្នុងការកែលម្អ តែអ្នកអាចសាកល្បងជាមួយនឹងឱសថធម្មជាតិ ៣ យ៉ាង អាចជួយកែលម្អបញ្ហាជ្រុះសក់នេះបាន!

1

១.តែបៃតង

នៅក្នុងការសិក្សាមួយ បានរកឃើញថាការកក់តែបៃតងនៅលើស្បែកក្បាលរបស់អ្នក អាចជួយដល់ការដុះសក់ឡើងវិញ។ ក្រោយកក់សក់ជាមួយនឹងតែបៃតង អ្នកនឹងឃើញកំណើនសក់បានកើនឡើងយ៉ាងច្រើន។ បន្ថែមពីលើនេះ តែបៃតងក៏ជួយការពារស្បែកក្បាល ខណៈពេលដែលពង្រឹងឫសសក់ផងដែរ។

2

២.ទឹកខ្ទឹមបារាំង

ខ្ទឹមបារាំងអាចជួយដល់ការលូតលាស់សក់ ធ្វើឱ្យឈាមរត់បានស្រួលនៅលើស្បែកក្បាល ឬ ផ្នែកផ្សេងទៀតរបស់រាងកាយ ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយខ្ទឹមបារាំងពីរបីផ្លែ ច្របាច់យកទឹកចេញ ហើយលាបលើស្បែកក្បាលរបស់អ្នកប្រមាណរយៈពេល ១៥ នាទី រួចលាងចេញជាមួយនឹងសាប៊ូកក់សក់។

3

៣.កក់សក់ជាមួយពងមាន់

ស៊ុតលឿងមានផ្ទុកនូវស្ពាន់ធ័រ ដែលមានសារៈសំខាន់សម្រាប់សក់ និងការលូតលាស់សក់របស់។ អ្នកអាចលាយស៊ុតលឿង ២-៣ គ្រាប់ជាមួយនឹងទឹកក្រូចឆ្មា ២-៣ ដំណក់ រួចលាបលើក្បាល ហើយម៉ាស្សាដោយដៃរបស់អ្នក។ អប់វាទុករយៈពេល ២០ នាទី មុននឹងលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ ឬ ទឹកក្តៅឧណ្ឌៗ៕

4

ប្រភព ៖ បរទេស