មានតែពាក្យថាស្តាយ ក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ – BMC FC សម្រេច​ដកខ្លួនចេញពី Cambodian League 2

ក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ - BMC FC​ដែល​ប្រកួតប្រជែង​ក្នុង​លីគ២កម្ពុជា Cambodian League 2 បាន​ប្រកាស​ដកខ្លួន​ចេញពីការ​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​ថ្មី​ហើយ​។

299436415_462367505901734_6703316792531421746_n

ក្លិប​បាន​ផុស​ក្នុងទំព័រ​ហ្វេសបុកផ្លូវ​ការ​របស់​ខ្លួន​ថា៖« មានតែពាក្យថាស្តាយ និងមិនអាចបន្តទៅមុខបានទៀតទេ ពួកយើងសម្រេចបញ្ចប់ត្រឹមនេះហើយ លាសិនហើយ​លីគ ២កម្ពុជា Cambodian League 2 សង្ឃឹមប្អូនៗជំនាន់ក្រោយនឹងមានឱកាសចូលរួមបង្ហាញសមត្ថភាពនៅលីកកម្ពុជា ។ សូមអគុណដល់ស្មារតីកីឡាករទាំងអស់ដែលខំរួមគ្នារហូតដល់ចប់ចុង ចប់ដើម ក៏ដើម្បីតែពាក្យថា ឈ្មោះខេត្ត ព្រមទាំងក្រុមការងារទាំងអស់ ជាពិសេសគ្រូបង្វឹកលោក ឈឹម យៀក ចំណាយទាំងពេលវេលា កម្លាំង និងថវិកាផ្ទាល់ខ្លួនផងដែរ ។

សូមអគុណលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ចូលរួមជាមួយយើងកន្លងមក និងស្វះស្វែងរកមូលនិធិជួយដល់ក្លឹបខេត្តទាំងមូល »។

ក្លិបបាល់ទាត់​ខេត្តបន្ទាយមានជ័យ​បញ្ចប់​ចំណាត់​ថ្នាក់ទី១២ ក្នុង​តារាង​លីគ ដោយ​មាន​៦ពិន្ទូ​ក្នុង​ដៃ​ក្រោយ​ឆ្លង​កាត់​២២​ប្រកួត ឈ្នះមួយ ស្មើ​៣ និង​ចាញ់១៨​ប្រកួត៕

313417936_818650266126643_2768295695964426752_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: