ខាងក្រោមនេះជារឿង ៣ ប្រភេទដែលក្នុងនាមជាស្រ្តី គួរតែចាកឆ្ងាយមិនត្រូវប្រព្រិត្តជាដាច់ខាត ដើម្បីឲ្យជីវិតទទួលបាននូវសេចក្ដីសុខទាំងផ្លូវចិត្តនិងផ្លូវកាយ៖
ស្រលាញ់លុយ
មនុស្សស្រីដឹងទេ ការរៀបការជាមួយបុរសដែលមានចំណូលធម្មតា ប៉ុន្តែខំធ្វើការរកលុយ និងមើលថែគ្រួសារ គឺមានភាពប្រសើរជាងបុរសដែលរកលុយបានច្រើន ហើយធ្វើការពេញមួយថ្ងៃគ្មានពេលទំនេរសម្រាប់គ្រួសារ។ ដូច្នេះមនុស្សស្រីដែលចង់រៀបការដោយប្រកាន់គំនិតមួយថា គ្រាន់តែមានលុយ មានស្នេហាឬអត់ មិនសំខាន់។ បុរសត្រូវដឹងថា មនុស្សស្រីប្រភេទនេះ មករកអ្នកដើម្បីតែលុយប៉ុណ្ណោះ មិនមែនព្រោះតែស្នេហាឡើយ។
ស្រឡាញ់ប្តីអ្នកដទៃ
ស្នេហាដែលធ្វើឲ្យខូចចិត្តបំផុតសម្រាប់មនុស្សស្រី គឺស្រលាញ់អ្នកដែលមិនគួរស្រឡាញ់ ដូចជាស្រឡាញ់ប្តីអ្នកដទៃ។ ស្ត្រីបើរៀបការជាមួយបុរសប្រភេទនេះ នឹងមិនមានសម្ព័ន្ធភាពស៊ីជម្រៅទេ មានតែភាណពព្រងើយកណ្តើយ។ ដោយសារ គេអាចមកនៅជាមួយអ្នកថ្ងៃនេះ ក៏អាចចេញនៅថ្ងៃស្អែកដែរ។ ទោះបីជាអ្នកស្រឡាញ់គេបំផុត ក៏នៅតែជាប្តីរបស់គេដដែល។
ស្រឡាញ់មនុស្សដែលតែងបោះបង់ចោល
ស្រឡាញ់មនុស្សម្នាក់ដែលបោះបង់អ្នកចោលគឺជាស្នេហាដែលមានតែម្ខាងពោរពេញដោយភាពឈឺចាប់បំផុតសម្រាប់មនុស្សស្រី។ ហេតុនេះ ក្នុងនាមជាមនុស្សស្រីម្នាក់ កុំល្ងង់ចំពោះស្នេហាបែបនោះ។ បើអ្នកចង់មានសុភមង្គល អ្នកត្រូវជ្រើសរើសមនុស្សដែលអ្នកស្រលាញ់ ហើយគេក៏ស្រលាញ់អ្នកដែរ។
ប្រភព៖ បរទេស