បន្លែ ៤ ប្រភេទ ទោះមានតម្លៃថោកប៉ុណ្ណា ហាមទទួលទានដាច់ខាត ពិសេសអ្នកកំពុងសម្រកទម្ងន់!

បន្លែជាជម្រើសល្អបំផុតសម្រាប់មនុស្សទូទៅ ពិសេសខណៈពេលដែលពួកគេចង់សម្រកទម្ងន់ ប៉ុន្តែចំពោះបន្លែ ៤ ប្រភេទ គួរតែចៀសវាងឲ្យបានឆាប់ ព្រោះកាលណាអ្នកកាន់តែញ៉ាំកាន់តែធាត់ខ្លាំង។

១.ល្ពៅ

ល្ពៅជាបន្លែពោរពេញដោយម្សៅដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកចង់ឡើងទម្ងន់ ហើយក៏មិនស័ក្តិសមសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់នោះដែរ។ ម្សៅល្ពៅត្រូវបានបំប្លែងទៅជាគ្លុយកូស ធ្វើឲ្យយើងឡើងទម្ងន់យ៉ាងឆាប់រហ័ស។ ដូច្នេះ​ហើយ​សម្រាប់​អ្នក​ធាត់​លើស​ទម្ងន់​ចង់​ស្រក គួរ​ចៀសវាង​បន្លែប្រភេទនេះ​។

២.ដំឡូង

ដំឡូងជាប្រភេទបន្លែដែលងាយស្រួលរក តម្លៃថោក និងមានរសជាតិឆ្ងាញ់ ពិសេសអាចធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងលឿន ព្រោះវាជាប្រភពនៃកាបូអ៊ីដ្រាតម្សៅ។ កាបូអ៊ីដ្រាតជួយរក្សាទុកជាតិខ្លាញ់ដែលមិនអាចដុតក្នុងខ្លួនបាន ដូចជាជាតិខ្លាញ់លើស។ ដូច្នេះហើយ ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់ អ្នកគួរតែកំណត់ការទទួលទានដំឡូង ដែលមិនផ្តល់អត្ថប្រយោជន៍ដល់ទម្ងន់ និងសុខភាព។

៣.ពោតលីង

ពោត​ជា​បន្លែ​ដែល​គេ​ស្គាល់​ថា ​មាន​ជាតិ​ម្សៅ ហើយម្សៅពោត ក៏ត្រូវបានគេប្រើជាគ្រឿងផ្សំទូទៅនៅក្នុងផ្ទះបាយ។ ម្សៅ​ពោត​នឹង​រក្សា​ទុក​ជាតិ​ខ្លាញ់ និង​ធ្វើ​ឱ្យ​យើង​ងាយ​ឡើង​ទម្ងន់។ ដូច្នេះហើយ បើអ្នកចូលចិត្តពោតស្ងោរ ពោតដុត ឬពោតលីង អ្នកគួរតែបោះបង់វាចោលក្នុងពេលកំពុងតមអាហារ។

៤.beetroot ក្រហម

បន្លែប្រភេទនេះជួយបានច្រើនណាស់សម្រាប់អ្នកដែលចង់ឡើងទម្ងន់ ប៉ុន្តែវាក៏ជារបស់ដែលត្រូវតែជៀសវាងចំពោះអ្នកដែលកំពុងព្យាយាមសម្រកទម្ងន់ផងដែរ។ ថ្វីត្បិតតែ beetroot គឺជាបន្លែដែលមានជាតិខ្លាញ់ និងកូលេស្តេរ៉ុលទាបក៏ដោយ មាតិកាកាឡូរីរបស់វាធ្វើឱ្យវាក្លាយជាបន្លែសម្រាប់ការឡើងទម្ងន់។

ប្រភព៖ បរទេស