យោងតាមមនុស្សបុរាណមានជំនឿថា ប្រសិនបើអ្នកបានឃើញសញ្ញាទាំង ៤ ខាងក្រោមនេះ ក្នុងផ្ទះមានន័យថា អ្នកកំពុងមានលាភសំណាង មានទ្រព្យសម្បត្តិហូរហៀរ៖
ឆ្កែចម្លែករត់ចូលផ្ទះ
បើតាមហុង ស៊ុយ ឆ្កែជាសត្វដែលតំណាងឱ្យភាពរុងរឿង និងនាំមកនូវសំណាងល្អ ហើយក៏ជាសត្វដែលរួសរាយ និងស្មោះត្រង់ចំពោះម្ចាស់ផងដែរ។ ដូច្នេះហើយពេលឆ្កែចម្លែករត់ចូលផ្ទះមិនព្រមចេញ នោះមានន័យថា ម្ចាស់កំពុងមានទ្រព្យសម្បត្តិច្រើន បើអ្នកមានសំណាងអាក្រក់ ស្ថានភាពនឹងត្រូវបានផ្លាស់ប្តូរភ្លាមៗ ដូច្នោះ ពេលឃើញឆ្កែចម្លែករត់ចូលផ្ទះកុំដេញវា ព្រោះសកម្មភាពនេះអាចបំផ្លាញសំណាងបាន។
សត្វប្រចៀវធ្វើសំបុកនៅក្នុងផ្ទះ
មនុស្សជាច្រើនមានអារម្មណ៍ថា ប្រភេទសត្វនោះមានក្លិនស្អុយ កខ្វក់ និងមិននាំមកនូវសំណាងល្អ។ ប៉ុន្តែបើតាមគោលគំនិតមនុស្សបុរាណ បង្ហាញថា ប្រចៀវជាសត្វដែលនាំទ្រព្យសម្បត្តិ និងសំណាងដល់គ្រួសារ។ សត្វប្រចៀវមានភាពរសើបណាស់ ពួកគេមានសមត្ថភាពដឹងពីកន្លែងដែលមាន qi ល្អ ដើម្បីធ្វើសំបុក។ ដូច្នេះពេលឃើញប្រចៀវចូលក្នុងផ្ទះ មានន័យថា លាភសំណាងកំពុងចូលមករកអ្នកហើយ ។
មេអំបៅហើរចូលក្នុងផ្ទះ
មនុស្សជាច្រើនជឿថា មេអំបៅគឺជាតំណាងនៃព្រលឹងនៃអ្នកស្លាប់ដែលនាំមកនូវសំណាងអាក្រក់ ដូច្នេះអ្នកតែងតែមានអារម្មណ៍ភ័យខ្លាចនៅពេលដែលមេអំបៅហើរចូលក្នុងផ្ទះ។ ប៉ុន្តែយោងទៅតាមអ្នកជំនាញហុងស៊ុយនិយាយថា មេអំបៅមិនមែនជានិមិត្តសញ្ញានៃសំណាងអាក្រក់នោះទេ ព្រោះមេអំបៅហើយចូលផ្ទះជាសញ្ញាបញ្ជាក់ថា ម្ចាស់ផ្ទះហៀបនឹងមានសំណាងណាស់។
បើមេអំបៅខ្មៅ មានន័យថា ម្ចាស់ហៀបនឹងទទួលភ្ញៀវដ៏មានតម្លៃ ហើយការងារក៏អំណោយផល។ ប្រសិនបើមេអំបៅមានពណ៌ប្រផេះ មានន័យថា អ្នកប្រហែលជាត្រូវបានមនុស្សខ្ពង់ខ្ពស់ជួយនៅពេលមានការលំបាក មានឱកាសរីកចម្រើនក្នុងការងារ។ ប្រសិនបើមេអំបៅមានពណ៌ស នោះអ្នកនឹងមានសំណាងច្រើន។
ដៃស្តាំញ័រ
បើគ្មានជំងឺអ្វីទេ រាងកាយរបស់អ្នកមានសុខភាពល្អ ហើយដៃម្ខាងញ័រដោយធម្មជាតិ ក៏អាចជាសញ្ញានៃសំណាងដែរ គឺព្រះនៃទ្រព្យសម្បត្តិជិតមកដល់ហើយ។ ប្រសិនបើដៃឆ្វេងរបស់អ្នកញ័រ អ្នកប្រហែលជានឹងឈ្នះឆ្នោត ឬទទួលបានប្រាក់ដែលមិននឹកស្មានដល់។ ប្រសិនបើដៃស្តាំរបស់អ្នកញ័រ អ្នកក៏នឹងមានលុយដែរ ប៉ុន្តែវាគឺជាលុយដែលអ្នកធ្វើដោយខ្លួនឯង។
ប្រភព៖ បរទេស