១. មេរៀនទីមួយ ៖ អាជីវកម្មស្បែកជើង
កាលពីឆ្នាំមុន បុគ្គលិកផ្នែកលក់ពីរនាក់ត្រូវបានបញ្ជូនទៅកាន់ទ្វីបអាហ្រ្វិក ដោយក្រុមហ៊ុនផលិតស្បែកជើងនៅចក្រភពអង់គ្លេស ដើម្បីស៊ើបអង្កេតសក្តានុពលទីផ្សារ និងរាយការណ៍ត្រឡប់មកវិញ។
- អ្នកទីមួយបាននិយាយថា "ទីផ្សារគ្មានសក្តានុពលទេ គ្មាននរណាម្នាក់ពាក់ស្បែកជើងទេ"។
- អ្នកទីពីរបាននិយាយថា "ទីផ្សារមានសក្តានុពលដ៏ធំ គ្មាននរណាម្នាក់ពាក់ស្បែកជើងទេ" ។
=> មេរៀន ៖ ស្ថានភាព និងករណីនីមួយៗមានទាំងគុណសម្បត្តិ និងគុណវិបត្តិផ្សេងគ្នា។ អ្នកជំនួញល្អ គឺជាអ្នកដែលមើលឃើញគុណសម្បត្តិក្នុងការលំបាក ហើយដឹងពីរបៀបទាញយកប្រយោជន៍ពីវា។
២. មេរៀនទី២ ៖ អ្នកលក់មាន់អាំង
អ្នកលក់មាន់អាំងមានថ្ងៃល្អនៅកន្លែងធ្វើការ។ គាត់បានលើកមាន់ចុងក្រោយនៅលើជញ្ជីងដោយមោទកភាព ហើយបែរមករកអតិថិជនវិញថា "មួយក្បាលនេះមានតម្លៃ ៦.៣៥ ដុល្លារ"។
ស្ត្រីដែលទិញបានឆ្លើយថា ៖ «តម្លៃសមរម្យ ប៉ុន្តែមួយនេះតូចបន្តិចហើយ មានមាន់មួយណារៀងធំជាងនេះបន្តិចទេ»?
គិតមួយសន្ទុះ អ្នកលក់ក៏ប្រញាប់យកមាន់ទៅដាក់ក្នុងទូដាក់ឥវ៉ាន់ ផ្អាកមួយសន្ទុះ រួចក៏យកវាចេញម្តងទៀត។
“មួយនេះធ្ងន់ជាងបន្តិច តម្លៃ ៦.៦៥ ដុល្លារ» អ្នកលក់មាន់ឆ្លើយទាំងមិនសប្បាយចិត្ត។
ស្ត្រីនោះបានសញ្ជឹងគិតមួយសន្ទុះ ហើយបន្ទាប់មកធ្វើការសម្រេចចិត្តចុងក្រោយ “អូ! ខ្ញុំយល់ឃើញហើយ។ ខ្ញុំនឹងយកវាទាំងពីរ»។
=> មេរៀន ៖ កុំបោកបញ្ឆោតអតិថិជន ព្រោះអ្នកមិនដឹងថាអ្វីកំពុងរង់ចាំអ្នកនៅខាងមុខនោះឡើយ។
៣. មេរៀនទី៣ ៖ ទិញចាន
ប្តីប្រពន្ធមួយគូកំពុងដើរកាត់ហាងមួយកន្លែង។ ប្រពន្ធឃើញតុអាហារលំដាប់ខ្ពស់ក៏បង្ហាញចិត្តចង់ទិញ។ ប្តីរិះគន់របស់នោះថ្លៃពេក ទើបមិនហ៊ានចំណាយលុយទិញ។ អ្នកលក់ក្រឡេកមើលហើយខ្សឹបប្រាប់ប្តី។ ក្រោយស្តាប់ហើយក៏លែងស្ទាក់ស្ទើរក៏ចំណាយលុយទិញភ្លាម។
ហេតុអ្វីបានជាប្តីប្រែប្រួលយ៉ាងនេះ?
ព្រោះអ្នកលក់និយាយថា «តុបាយនេះថ្លៃណាស់ ប្រពន្ធលោក ច្បាស់ជាមិនឱ្យលោកទិញទេ»។
=> មេរៀន ៖ «ទស្សនៈរបស់អតិថិជនពិបាកផ្លាស់ប្តូរ សំខាន់ត្រូវដឹងពីរបៀបទាញយកប្រយោជន៍ពីឱកាសដើម្បីផ្លាស់ប្តូរផ្នត់គំនិតអតិថិជន»។
៤. មេរៀនទី៤ ៖ អ្នកលក់ទឹកដោះគោ
អតិថិជនម្នាក់បានទៅទិញទឹកដោះគោមួយ នៅព្រឹកថ្ងៃចុងសប្តាហ៍។ ពេលកំពុងដើរ គាត់បានជួបអាជីវករលក់ទឹកដោះគោតាមផ្លូវ គាត់ក៏ដើរទៅជិតសួរតម្លៃ។ អាជីវករលក់តាមផ្លូវឆ្លើយថា «១ ដប ៣ ដុល្លារ ៣ ដប ១០ ដុល្លារ»។
ដោយមិនបាននិយាយអ្វីនោះទេ គាត់បានយកលុយ៣ដុល្លារពីហោប៉ៅទៅទិញ១ដប បន្ទាប់មក គាត់បានទិញ៣ដង។ បន្ទាប់ពីទិញរួច គាត់សប្បាយចិត្តជាខ្លាំង ហើយសើចខ្លាំងៗ ហើយនិយាយទៅកាន់ម្ចាស់ហាងថា “តើអ្នកឃើញទេ ខ្ញុំចំណាយត្រឹមតែ ៩ ដុល្លារប៉ុណ្ណោះ ដើម្បីទិញទឹកដោះគោ ៣ ដបនេះ” ។
ម្ចាស់ហាងមិនបាននិយាយអ្វីទេ គ្រាន់តែញញឹម ហើយគិតក្នុងចិត្តថា "ល្អណាស់! តាំងពីប្រើវិធីកំណត់តម្លៃនេះមក ខ្ញុំបានលក់ទឹកដោះគោអស់ ៣ ដបក្នុងរយៈពេលតែមួយភ្លែត"។
=> មេរៀន ៖ ដើម្បីលក់ទំនិញបានច្រើន អ្នកត្រូវយល់ពីចិត្តសាស្ត្ររបស់អតិថិជន ដោយហេតុនេះបង្កើតវិធីសាស្រ្តលក់តែមួយគត់។
៥. មេរៀនទី៥ ៖ អ្នកសុំទានពិការភ្នែក
បុរសពិការភ្នែកអង្គុយនៅកាច់ជ្រុងផ្លូវដ៏មមាញឹកក្នុងម៉ោងប្រញាប់។ នៅក្បែរគាត់មានក្រឡលុយ និងក្រដាសកាតុងមួយដែលមានពាក្យថា «ខ្ញុំពិការភ្នែក សូមជួយខ្ញុំ»។
អ្នកធ្វើដំណើរនៅតែប្រញាប់រើចេញ គ្មានអ្នកណាឱ្យលុយអ្នកពិការភ្នែកទេ។
ភ្នាក់ងារផ្សាយពាណិជ្ជកម្មវ័យក្មេងម្នាក់បានដើរកាត់ ហើយបានឃើញបុរសពិការភ្នែកវ័យចំណាស់ម្នាក់ដែលមានក្រឡទទេ។ គាត់ក៏បានរកឃើញដែរថា មនុស្សមិនមានការឆ្លើយតបទាំងស្រុងចំពោះវត្តមានរបស់ជនពិការភ្នែកឡើយ គ្មាននរណា ឱ្យលុយទៅគាត់នោះទេ។
ភ្នាក់ងារផ្សាយពាណិជ្ជកម្មបានយកប៊ិចចេញពីហោប៉ៅរបស់គាត់ បង្វែរក្រដាសកាតុងធ្វើកេសបុរសពិការភ្នែកពីខាងមុខទៅខាងក្រោយ សរសេរបន្ទាត់ពីរបីនៅលើវា រួចចាកចេញទៅ។ ភ្លាមៗនោះ មនុស្សចាប់ផ្តើមទម្លាក់លុយចូលក្នុងក្រឡអ្នកសុំទានពិការភ្នែកម្នាក់នោះ មិនយូរប៉ុន្មានលុយក៏ពេញក្រឡ។
នៅពេលនេះ បុរសពិការភ្នែកបានបែរទៅរកជនចម្លែកដែលឈរក្បែរគាត់ ដើម្បីពន្យល់ពីអ្វីដែលបានសរសេរនៅលើគម្រប។
អ្នកចម្លែករូបនេះបាននិយាយថា «គម្របបានសរសេរថា «ថ្ងៃនេះជាថ្ងៃដ៏ស្រស់ស្អាត អ្នកអាចឃើញវា ប៉ុន្តែខ្ញុំមិនអាចឃើញវាឡើយ»។
=> មេរៀន ៖ ពេលខ្លះដោយគ្រាន់តែជ្រើសរើសភាសាផ្សាយពាណិជ្ជកម្ម ដែលសមរម្យ អ្នកអាចភ្ជាប់ និងផ្លាស់ប្តូរអាកប្បកិរិយារបស់អតិថិជនអ្នកបានភ្លាមៗ៕
ប្រភព ៖ Entrepreneur Mindset / ប្រែសម្រួល ៖ pHknongsrok