ធ្វើជាមនុស្ស ត្រូវចិត្តល្អ ពីព្រោះនេះជាសតិសម្បជញ្ញៈធ្វើជាមនុស្ស ពេលដែលអ្នកតែងធ្វើអំពើល្អ វាមិនត្រឹមតែសន្សំគុណធម៌ ថែមទាំងអាចសន្សំលាភសំណាងសម្រាប់ខ្លួនអ្នកទៀតផង។ ប៉ុន្តែរស់នៅក្នុងសង្គមមួយនេះ គ្រាន់តែពឹងលើចិត្តល្អតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះយើងមិនដឹងថា ទង្វើល្អដែលយើងធ្វើចំពោះគេ បានជួយដល់គេ ឬក៏អត់នោះទេ ដូច្នេះរបស់ទាំង ៥ នៅខាងក្រោមនេះ មិនអាចខ្វះមួយបានឡើយ។
១. ចិត្តល្អត្រូវមានព្រំដែន
មនុស្សម្នាក់ បើគ្មានព្រំដែនទេ គឺអាចត្រូវបានមនុស្សមួយប្រភេទធ្វើបាបជាមិនខាន មនុស្សប្រភេទនោះ គឺជាមនុស្សដែលចូលចិត្តជិះជាន់អ្នកទន់ខ្សោយ ហើយខ្លាចញញើតចំពោះអ្នកមានអំណាចបុណ្យសក្តិ ដូច្នេះហើយ ពេលដែលជួបមនុស្សបែបនេះ ចាំបាច់ត្រូវសម្រួមភាពចិត្តល្អរបស់អ្នកទុកមួយឡែកសិន ទើបមនុស្សប្រភេទនេះមិនអាចបន្តធ្វើបាបអ្នកបាន ព្រមទាំងអ្នកអាចទទួលបានការគោរពដែលអ្នកគួរមានផងដែរ។
២. ចិត្តល្អត្រូវមានកម្រិត
មនុស្សម្នាក់ បើគ្មានកម្រិតទេ គឺនឹងត្រូវបានមនុស្សមួយប្រភេទធ្វើបាបជាមិនខាន នោះគឺជាមនុស្សដែលមានចិត្តលោភលន់ ចេះតែចង់បានរបស់អ្នកដទៃ មនុស្សប្រភេទនេះ ទោះជាអ្នកផ្តល់ឱ្យគេច្រើនប៉ុនណា ក៏មិនអាចបំពេញចិត្តលោភលន់របស់គេបានដែរ។ ដូច្នេះហើយ ចិត្តល្អចំពោះពួកគេសុទ្ធតែរឿងគ្មានប្រយោជន៍ ទីបំផុតគេនឹងធ្វើរឿងដែលមិនគម្បីដាក់អ្នក។
៣. ចិត្តល្អក៏ត្រូវរៀនចេះចិត្តដាច់ដែរ
មនុស្សម្នាក់ បើគ្មានភាពចិត្តដាច់ទេ គឺនឹងត្រូវបានមនុស្សមួយប្រភេទធ្វើបាប នោះគឺជាមនុស្សមានបំណងអាក្រក់ប៉ុនប៉ងធ្វើរឿងមិនល្អមកលើអ្នក បើអ្នកចេះតែអន់ឱនដល់គេ គេកាន់តែក្អេងក្អាង ដូច្នេះ បើដល់ដំណាក់កាលមួយអ្នកលែងអត់ធ្មត់ និងអត់ឱនបានទៀតនោះ អ្នកមិនចាំបាច់បន្តអត់ធ្មត់ទៀតនោះទេ ទើបអាចធ្វើឱ្យមនុស្សប្រភេទនេះខ្លាចញញើតអ្នកបានខ្លះ។
៤. ចិត្តល្អត្រូវមាន IQ (ភាពវៃឆ្លាត។)
មនុស្សម្នាក់ បើគ្មាន IQ ទេ នោះប្រៀបដូចជារឿងនិទានរបស់ប្រទេសចិនមួយអ៊ីចឹង កសិករចិត្តល្អបានជួយសត្វពសើមួយក្បាល ដែលគេងលង់លក់នៅក្នុងរដូវរងារឱ្យរួចពីការកកស្លាប់ ទីបំផុតពេលដែលសត្វពស់នោះភ្ញាក់ឡើង បែរជាខាំកសិករចិត្តល្អនោះឱ្យស្លាប់ទៅវិញ នេះ គឺដោយសារភាពចិត្តល្អដែលគ្មាន IQ នេះឯង។
៥. ចិត្តល្អត្រូវមានគោលការណ៍
មនុស្សម្នាក់ បើគ្មានគោលការណ៍ទេ នោះប្រៀបដូចជារឿងប្រវត្តសាស្រ្តប្រទេសចិន នៅសម័យហានអ៊ីចឹង គឺលទ្ធផលនិឹងដូចជាស៊ាំងអ៊ី ទីបំផុតត្រូវបានលីវប៉ាវ យកទឹកដីមួយនេះទៅបាត់ ដូច្នេះហើយ ចំពោះកិច្ចការដែលមានគោលការណ៍ ដាច់ខាតមិនអាចចិត្តល្អហួសហេតុពេកទេ ពុំដូច្នេះទេអ្នកនឹងធ្វើរឿងល្ងីល្ងើដោយមិនដឹងខ្លួនជាមិនខាន។
ជូនចំពោះមនុស្សចិត្តល្អទាំងឡាយ៖
បើអ្នកមិនចងចាំចំណុចទាំង ៥ ខាងលើ នោះភាពចិត្តល្អរបស់អ្នកគ្រាន់តែជាទង្វើល្ងីល្ងើតែប៉ុណ្ណោះ៕
រៀបរៀងដោយ៖ Mythical bird / Knongsrok