ចង់ដឹងពីសម្ថភាពគ្រប់គ្រងវិបតិ្ត ជ្រើសរើសកាត១ក្នុងចំណោមកាតទាំង៣

អ្នកដឹងពីការគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តរបស់អ្នកដល់កំរិតណា? សូមជ្រើសរើសកាត1ក្នុងចំណោមទាំង3 ខាងក្រោមដើម្បីដឹងពីគ្រប់គ្រងវិបត្តិរបស់អ្នក៖

1

A: កាត "បូជាចារ្យ" ការគ្រប់គ្រងវិបត្តិកម្រិតខ្ពស់

កាត "បូជាចារ្យ" តំណាងឱ្យការជឿទុកចិត្ត។ ការគ្រប់គ្រងវិបត្តិរបស់អ្នកមានកម្រិតខ្ពស់ ហើយអ្នកតែងទទួលរងការឈឺចាប់ទាបបំផុត ព្រោះអ្នកនឹងសម្រេចចិត្តធ្វើអ្វីមួយដោយយកចិត្តទុកដាក់ ហើយធ្វើការសម្រេចចិត្តដោយតាមហេតុផល។ អ្នកមើលអ្វីៗតាមស្តង់ដាររបស់អ្នក ដោយមិនទទួលឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញខ្លួនឡើយ។

B: កាត “គូស្នេហ៍” ការគ្រប់គ្រងវិបត្តិកម្រិតកណ្ដាល

កាត "គូស្នេហ៍" គឺនិយាយអំពីការភ្លេចពេលវេលានិងការសប្បាយ។ ជំនាញគ្រប់គ្រងវិបត្តិរបស់អ្នកនឹងអាស្រ័យលើស្ថានភាពនៅនឹងកន្លែង។ ការយល់ដឹងអំពីការគ្រប់គ្រងវិបត្តិប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើមនុស្សដែលអ្នកធ្វើជាមួយ និង មនុស្សដែលអ្នកទាក់ទងជាមួយ។ អ្នកគឺមនុស្សម្នាក់ដែលក្លាយជារណ្តៅសម្រាប់ការធានាដែលគ្មានមូលដ្ឋានថា "អ្នករាល់គ្នា នឹងល្អដរាបណាយើងនៅជាមួយគ្នា"។ ដូច្នេះសូមកុំធ្វើអ្វីដោយភាពប្រថុយប្រថាន ស្ទាក់ស្ទើរ គ្មានគោលដៅ និង តាមអារម្មណ៍របស់អ្នក ព្រោះវានឹងនាំអ្នកទៅរកផ្លូវបំបែកនៃទំនាក់ទំនង និងវិប្បដិសារីក្នុងជីវិត។

C: កាត "អារក្ស" អំណាចគ្រប់គ្រងវិបត្តិកម្រិតទាប

កាត "អារក្ស" មានន័យថាការល្បួងឬការញៀន។ ការគ្រប់គ្រងវិបត្តិរបស់អ្នកទាបណាស់។ អ្នកប្រថុយនឹងអារម្មណ៍ផ្អែមល្ហែម ហើយអារម្មណ៍ដែលស្រពិចស្រពិលអាចបង្កឱ្យមានគ្រោះមហន្តរាយ។ អ្នកគឺជាមនុស្សាឆេឆាវ ការវិនិច្ឆ័យរបស់អ្នក នៅពេលអ្នកនៅជាមួយនរណាម្នាក់គឺប៉ះពាល់ដល់បរិយាកាសនៃកន្លែងនោះ ដូច្នេះត្រូវប្រុងប្រយ័ត្ន៕

Confused

ប្រភព ៖ បរទេស