បើសង្ស័យថានរណាម្នាក់ច្រណែនអ្នក អាចសង្កេតពួកគេតាមសញ្ញានេះបាន

ជាការពិតណាស់ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាដែលអ្នកជួបនោះទេ ហើយក៏មិនមែនមនុស្សទាំងអស់ដែលអ្នកជួបប្រទះក្នុងជីវិតប្រចាំថ្ងៃនឹងចូលចិត្តអ្នកនោះដែរ។ ក្នុងនោះផងដែរ ការច្រណែនគឺជាអារម្មណ៍ដែលមានឥទ្ធិពលខ្លាំង ដោយវាអាចជំរុញមនុស្សឱ្យធ្វើរឿងឆ្កួតៗជាច្រើន និងមិនសមហេតុផលច្រើន។ ថ្ងៃនេះផងដែរ យើងនឹងបង្ហាញអ្នកពីវិធីពិសេសមួយចំនួនដែលអ្នកអាចសង្កេតដឹងបាន ថាតើមនុស្សម្នាក់នោះច្រណែននឹងអ្នកឬអត់!

1

១.ពួកគេចាប់ផ្តើមចម្លងស្ទីលសម្លៀកបំពាក់របស់អ្នក

ពេលខ្លះនៅពេលដែលមនុស្សម្នាក់ច្រណែននឹងអ្នក ពួកគេនឹងព្យាយាមធ្វើអ្វីឲ្យដូចអ្នក ជាពិសេសគឺចម្លងការតែងខ្លួង ឬ សម្លៀកបំពាក់ជាដើម។

2

២.គេប្រាប់អ្នកដទៃថាអ្នកជាមនុស្សមិនល្អ

ប្រាកដណាស់ ពួកគេនឹងព្យាយាមបញ្ចុះបញ្ចូលអ្នកដ៏ទៃថាអ្នកជាមនុស្សមិនល្អនោះទេ។ ពួកគេធ្វើបែបនេះដោយសង្ឃឹមថា ការជជែកគ្នាលេង និងសំឡេងរំខានពីខាងក្រៅទាំងអស់នឹងកាត់បន្ថយនូវទំនុកចិត្ត ឬការគោរពខ្លួនឯងដែលអ្នកមាន។

3

៣.ពួកគេព្យាយាមលើកតម្កើងខ្លួនឯង

យុទ្ធសាស្ត្រធម្មតាមួយទៀតដែលពួកគេនឹងប្រើដើម្បីកម្ចាត់ឥទ្ធិពលរបស់អ្នកគឺការលើកតម្កើងខ្លួនពួកគេ។ ពួកគេនឹងព្យាយាមបញ្ចុះបញ្ចូលអ្នក និងអ្នកដទៃថាពួកគេល្អជាងអ្នក។ ពេលខ្លះ ពួកគេនឹងធ្វើបែបនេះដោយការនិយាយកុហក ឬ បំផ្លើសជាដើម។

4

៤.ពួកគេរកវិធីធ្វើឱ្យអ្នកអាម៉ាស់មុខ

ប្រសិនបើនរណាម្នាក់ច្រណែននឹងរូបរាងល្អរបស់អ្នក ពួកគេនឹងព្យាយាមបំផ្លាញទំនុកចិត្តរបស់អ្នក ដោយតែងតែនិយាយ ឬ ធ្វើសកម្មភាពណាមួយអោយអ្នកអាម៉ាស់មុខនៅមុខអ្នកដទៃ ដើម្បីធ្វើឲ្យអ្នកខ្មាស់គេ និងមើលទៅមិនសូវទាក់ទាញ។

5

៥.ពួកគេព្យាយាមផ្តល់ដំបូន្មានមិនល្អដល់អ្នក

ពួកគេនឹងព្យាយាមផ្តល់ដំបូន្មានមិនល្អដល់អ្នក ឬ បញ្ចុះបញ្ចូលអ្នកអោយធ្វើរឿងដែលមិនល្អ។ ជាឧទាហរណ៍ ពួកគេនឹងប្រាប់អ្នកឱ្យកាត់សក់ ដែលមើលទៅមិនស្អាត ឬ អោយអ្នកទិញសំលៀកបំពាក់ដែលមិនសមនឹងអ្នកជាដើម៕

6

ប្រភព ៖ បរទេស