រើសរូបកូនក្រមុំមួយ ដើម្បីដឹងថាអ្នកមានអត្តចរិកពិតបែបណា

ក្នុងរូបកូនក្រមុំទាំង៥នេះគឺតំណាងអោយធាតុទាំង៥ ដែលរួមមាន ៖ ធាតុដែក, ធាតុឈើ, ធាតុទឹក, ធាតុភ្លើង និងធាតុដី ។ ដូច្នេះដើម្បីអោយដឹងថាអ្នកជាមនុស្សប្រភេទណានិងមានអត្តចរិកពិតដូចម្តេច សូមជ្រើសរើសរូបកូនក្រមុំមួយ រួចទៅមើលចម្លើយទាំងអស់គ្នា!

1

រូប A ៖

-អ្នកជាមនុស្សកំប្លែងណាស់ ហើយមិនថាបេះដូងអ្នកសោកសៅយ៉ាងណាទេអ្នកនឹងលាក់វា ដោយសារតែអ្នកចូលចិត្តនាំមកនូវសុភមង្គល និងភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន។

- អ្នកមិនចូលចិត្តនិយាយរឿងអវិជ្ជមាន ហើយក៏មិនចូលចិត្តបញ្ចេញអារម្មណ៍អាប់អួរដែរ។

- អ្នកជាមនុស្សឆ្លាត រស់រវើក កំប្លែង ប៉ុន្តែខ្វះគំនិត ហើយពេលខ្លះរាងប្រញាប់ជ្រុលបន្តិច។

- អ្នកមិនចូលចិត្តធ្វើខ្លួនទន់ខ្សោយគួរឱ្យអាណិត និងមិនដែលត្អូញត្អែរ ពីការហត់នឿយឡើយ។

រូប B ៖

- អ្នកឆោតបន្តិច មានចិត្តបរិសុទ្ធ តែពិបាកបែងចែករវាងមនុស្សល្អ និងមនុស្សអាក្រក់។

- អ្នកកម្រខឹងណាស់លុះត្រាណាតែមាននរណាម្នាក់ប្រមាថគ្រួសារ និងមិត្តភក្តិរបស់អ្នក។

- អ្នកគិតពីអ្នកដទៃល្អជាងខ្លួន។

- អ្នកមានចិត្តស្ងប់ស្ងាត់ ប៉ុន្តែពេលមានរឿងគួរអោយចាប់អារម្មណ៍ អ្នកក៏ក្លាយជាមនុស្សរស់រវើកភ្លាម និងមានចិត្តពុះកញ្ជ្រោលខ្លាំង។

រូប C ៖

- អ្នកជាមនុស្សស្មោះស្ម័គ្រ អាឡោះអាល័យ ចូលចិត្តរាប់អានមិត្តភក្តិ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

- អ្នកមានការប្រុងប្រយ័ត្ន និងពូកែសង្កេត ការប្រុងប្រយ័ត្ន និងភាពល្អិតល្អន់ក៏ជាចំណុចខ្លាំងរបស់អ្នកផងដែរ។

- អ្នកមានស្មារតីទទួលខុសត្រូវខ្ពស់ ហើយក៏អាចធ្វើការក្រោមសម្ពាធបានថែមទៀតផង។

- អ្នកនិយាយឬធ្វើអ្វីៗបានយ៉ាងឆាប់រហ័សដោយមិនកាច់ជ្រុងរង្វង់មូលច្រើនឡើយ។ ចូលចិត្តនិយាយត្រង់ៗ ហើយមិនចូលចិត្តលាក់ឬអួតគឺជាចំណុចពិសេសរបស់អ្នក។

រូប D ៖

- ជាមួយមនុស្សខាងក្រៅអ្នកមិនសូវនិយាយច្រើន ហាក់ដូចជាមិនខ្វល់ខ្វាយមានអារម្មណ៍នឹងធឹង ប៉ុន្តែនៅខាងក្នុងវិញអ្នកពោរពេញទៅដោយការគិតច្រើន និងទុក្ខកង្វល់។

- អ្នកជាប្រភេទមនុស្ស«ស៊ីទន់ មិនស៊ីរឹង» គ្រាន់តែសម្ដីផ្អែម, ទន់, អ្នកស្តាប់ដោយស្វ័យប្រវត្តិ។ ហើយប្រសិនបើអ្នកណាកាន់តែបន្តគម្រាមកំហែង នោះអ្នកនឹងកាន់តែរើបម្រាស់ និងរឹងរូសថែមទៀតផង។

- អ្នកស្មោះត្រង់ រក្សាពាក្យសន្យា និងចូលចិត្តធ្វើអ្វីដែលអ្នកនិយាយជានិច្ច។

- អ្នកគឺជាមនុស្ស "ទន់ភ្លន់នៅខាងក្នុង" ក្រៅមាត់ដាច់សាហាវណាស់ តែមានចិត្តកក់ក្ដៅ និងចេះស្រលាញ់មនុស្សសម្បូរមនោសញ្ចេតនា។

រូប E ៖

- អ្នកជាប្រភេទមនុស្សដែល "ចូលចិត្តស្តាប់ការនិយាយ"។

- អ្នកគឺដូចគ្នាទាំងខាងក្នុង ឬ ខាងក្រៅ ដោយចូលចិត្តបង្ហាញចេញមកអស់ៗមិនចេះលាក់លៀម។

- អ្នកកម្រយំណាស់ ប៉ុន្តែបើយំគឺចាប់លែងជាប់តែម្ដង។

- អ្នកមានស្នេហាជ្រាលជ្រៅណាស់ ដូច្នេះហើយកុំបណ្តោយឱ្យអ្នកណាធ្វើឱ្យអ្នកលង់ស្នេហ៍ដោយងងឹតងងុលអោយសោះ ៕

2

ប្រភព ៖ បរទេស