ចង់បានមុខ ឬ ស្បែកស្អាត អ្នកអាចសាកម៉ាសចេកបានជាមួយនឹងវិធីធ្វើគឺងាយៗ

ចេកគឺជាផ្លែឈើដ៏ល្អបំផុតមួយដែលសម្បូរទៅដោយប៉ូតាស្យូម និងជាតិសរសៃ ហើយអត្ថប្រយោជន៍មួយចំនួននៃផ្លែចេក ត្រូវបានគេអះអាងថាមានច្រើនលើសពីការទទួលទានវា ព្រោះចេកក៏អាចយកទៅធ្វើជាម៉ាសអប់សក់ ជាពិសេសធ្វើជាម៉ាសលាបមុខ។

ដូច្នេះតោះមកដឹងពីអត្ដប្រយោជន៍របស់ម៉ាសចេក និងវិធីធ្វើវាទាំងអស់គ្នា!

1

• អត្ថប្រយោជន៍របស់ម៉ាសចេក

ចេកមានផ្ទុកទៅដោយសារធាតុស៊ីលីកា ដែលត្រូវបានគេដឹងថាវាអាចជួយបង្កើនការផលិតកូឡាជែន និងជាប្រូតេអ៊ីនធម្មជាតិដែលជួយឱ្យស្បែកមានសំណើម, តឹងរលោង, សភ្លឺថ្លា, បំបាត់ស្នាមមុន, ជួយការពារកំដៅថ្ងៃ, កាត់បន្ថយស្នាមជ្រួញ និងសាកសមបំផុតសម្រាប់ស្បែកមុខដែលមានសភាពស្ងួត។ ក្រៅពីនេះ ផ្លែចេកក៏មានផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលអាចជួយដល់សុខភាពស្បែករួមមានដូចជា៖

- ប៉ូតាស្យូម

- វីតាមីន B-6

- វី តាមីន C

- និង វីតាមីនអា ដែលសុទ្ធសឹងតែជាសារធាតុពិសេសអាចជួយដល់ផ្នែកសម្រស់និងសុខភាព។

2

• វិធីធ្វើ និងលាបម៉ាសមុខចេក

អ្នកអាចប្រើចេកទុំសុទ្ធ ឬ បន្ថែមគ្រឿងផ្សំផ្សេងទៀតដើម្បីបង្កើនប្រសិទ្ធភាពអាស្រ័យលើគោលដៅនៃការថែរក្សាស្បែករបស់អ្នក ដែលរួមមានដូចជា៖

- ទឹកឃ្មុំ សម្រាប់ស្បែកស្ងួត ស្បែកខ្លាញ់ និងមុន

- ទឹកក្រូចឆ្មារ ឬក្រូចមួយចំនួនតូច ដើម្បីជួយសម្រាលស្លាកស្នាម

- ផ្លែបឺ ដើម្បីជួយបំពេញជាតិសំណើម

- ទឹកដោះគោយ៉ាអួ សម្រាប់សំណើម

- ម្សៅរមៀត ដើម្បីកាត់បន្ថយស្នាមអុចខ្មៅ និងមុន រួមទាំងជួយអោយស្បែកភ្លឺថ្លា

• ពេលដែលអ្នកលាយបានគ្រឿងផ្សំដែលចង់បានហើយ សូមធ្វើតាមជំហានខាងក្រោមនេះ៖

- លាយគ្រឿងផ្សំទាំងអស់នៅក្នុងចានមួយដោយបន្ថែមទឹក

- ទាញសក់ចេញពីមុខរបស់អ្នកវិញ ដើម្បីកុំឱ្យចេកជាប់នឹងសសៃសក់

- លាបលើមុខ ឬ ស្បែក

- ទុកចោល 10 ទៅ 15 នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

- ធ្វើម្តងទៀតពីរទៅបីដងក្នុងមួយសប្តាហ៍៕

3

ប្រភព ៖ បរទេស