ទស្សទាយវាសនាតាមរយៈចង្អូរមាត់របស់មនុស្ស

ជាធម្មតាគេអាចកំណត់លក្ខណៈសម្បត្តិរបស់មនុស្សតាមរយៈចំណុច ឬផ្នែកណាមួយនៃរាងកាយ ដោយផ្អែកទៅលើបទពិសោធន៍នៃការសង្កេត និងទស្សនៈផ្សេងៗ។ Philtrum គឺជាចង្អូរដែលលាតសន្ធឹងនៅខាងក្រោមច្រមុះ និងខាងលើបបូរមាត់ខាងលើរបស់អ្នក។

តោះមកដឹងពីការទស្សទាយវាសនាតាមរយៈ របស់ចង្អូរមាត់របស់មនុស្ស៖

1

១.វែង

អ្នកគួរតែគិតអំពីការចាប់ផ្តើមអាជីវកម្ម ធ្វើជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគលើទីផ្សារភាគហ៊ុន។ អ្នកមានសំណាងល្អក្នុងការរកស៊ី ការគ្រប់គ្រង ព្រមទាំងមានភាពមុតស្រួច និងមានទេពកោសល្យក្នុងវិស័យនេះ។ ទៅថ្ងៃអនាគតអ្នកនឹងមានសំណាងក្នុងរឿងលុយកាក់ មិនបាច់បារម្ភពីបញ្ហានេះឡើយ។

2

២.ខ្លី

អ្នកជាមនុស្សដែលមិនលោភលន់ចំពោះវត្ថុសម្ភារៈ ហើយមិនផ្តោតលើបញ្ហាលុយកាក់ពេកឡើយ។ អ្នកគិតថាលុយមិនអាចទិញសុភមង្គលបានទេ ដូច្នេះជំនួសឱ្យការព្យាយាមរកលុយរាប់ពាន់លាន អ្នកឱ្យតម្លៃលើសុភមង្គល រស់នៅដោយរីករាយ ធ្វើអ្វីដែលអ្នកចង់ធ្វើ។ ទៅថ្ងៃអនាគត អ្នក មិនសូវមានភាពសម្បូរបែប ប្រណិត នោះទេ គ្រាន់តែហូបចុកគ្រប់គ្រាន់ ប៉ុន្តែអ្នកនឹងរស់នៅយ៉ាងមានសុភមង្គល សន្តិភាពជាមួយគ្រួសារ ។

3

៣.វែងល្មម ឬប៉ោង

ប្រសិនជាចង្អូររបស់អ្នកមិនខ្លី ឬវែងពេកទេ អ្នកជាមនុស្សដែលមានសុខភាពល្អ កម្រឈឺ ហើយនៅពេលអនាគតនឹងមិនមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយ។ ក្រៅពីសុខភាព អ្នកក៏នឹងមានសំណាងច្រើនក្នុងអាជីពការងារ ការសម្រេចក្តីសុបិន និងមហិច្ឆតារបស់អ្នក។ ដូច្នេះបើចង់សម្រេចកិច្ចការអ្វីមួយ ត្រូវតែព្យាយាមអោយស្វិតស្វាញនោះ អ្នកនឹងទទួលបានជោគជ័យ។

4

៤.មានប្រជ្រុយ ឬស្នាម

ប្រសិនបើមានប្រជ្រុយ ឬស្នាមនៅចំកណ្តាល នោះលាភសំណាងរបស់អ្នកមានមធ្យម ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងមានសំណាងក្នុងទំនាក់ទំនងផ្ទាល់ខ្លួន និងសង្គម ដូចជាមិត្តរួមការងារ ថ្នាក់លើ មិត្តភក្តិ គូស្នេហ៍ សាច់ញាតិជាដើម។ ពេញមួយជីវិតរបស់អ្នក រាល់ពេលដែលអ្នកជួបទុក្ខលំបាក ក៏តែងតែទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួនក្នុងគ្រាអាសន្ន ។ មិនត្រឹមតែទទួលបានជំនួយពីគ្រួសារអ្នកប៉ុណ្ណោះទេ អ្នកក៏មានមិត្តភ័ក្ដិល្អ ចិត្តទូលាយផងដែរ។ សូម្បីតែនៅក្នុងស្នេហា អ្នកក៏នឹងរកឃើញដៃគូជាក់លាក់របស់អ្នក ហើយមានជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយ និងយូរអង្វែង។

5

៥.មានរោមនៅបរិវេណចង្អូរមាត់

បើអ្នកមានរោមដុះនៅចំកណ្តាលនោះ ខ្សែសំណាងរបស់អ្នកគឺខ្លាំងណាស់ ។ ថ្វីត្បិតតែជោគវាសនារបស់អ្នកមិនអាចឈានទៅដល់អំណាច ឬឋានៈខ្ពង់ខ្ពស់ក៏ដោយ ក៏អ្នកនឹងមានជីវិតសុខសាន្ត រុងរឿង មានលុយច្រើន និងសម្បូរសប្បាយ។ អ្នកនឹងទទួលបានការងារល្អ និងទទួលបានប្រាក់ខែសមរម្យ។ ដូច្នេះ ដំបូន្មានសម្រាប់អ្នកគឺកុំរត់តាមឋានៈ ឬអំណាច ផ្តោតលើការរកលុយ និងពេញចិត្តនូវជីវិតដែលមានប្រាក់បៀវត្ស៍សមរម្យវិញ៕

6

ប្រភព ៖ បរទេស