ដឹងពីលក្ខណៈរបស់មនុស្សតាមរយៈទម្រង់ចង្កា

យើងអាចដឹងពីលក្ខណៈរបស់មនុស្សតាមរយៈចំណុចផ្សេងៗនៃរាងកាយរបស់ពួកគេ ដូចជាការមើលទៅមើលទម្រង់ចង្កាដែលជាផ្នែកមូយនៃទម្រង់មុខក៏ជាមធ្យោបាយមួយដ៏ល្អដើម្បីស្វែងយល់ពីមនុស្សម្នាក់ៗផងដែរ។

តើចង្ការបស់អ្នកមានរាងដូចម្ដេច?

1

A.ចង្កាការ៉េ

អ្នកមានចិត្តរឹងរូស មានចរិតទៀងត្រង់ ស្មោះត្រង់ និងមានឆន្ទៈខ្លាំង។ អ្នកតែងតែប្រឹងប្រែងអស់ពីសមត្ថភាព តាំងចិត្តដល់ទីបញ្ចប់ ដើម្បីបន្តគោលដៅ។ ឧស្សាហ៍ និងឆ្លាតវៃ គឺជាបាវចនាជីវិតរបស់អ្នក។ ដូច្នេះហើយ អ្នកតែងតែជាមនុស្សឧស្សាហ៍ព្យាយាមបំផុតក្នុងក្រុម។ លោកអ្នកនឹងជួបតែលាភសំណាង សុភមង្គល និងជោគជ័យក្នុងអាជីពការងារ ពេលចាស់ជរា មានសុខភាពល្អ និងអាយុយឺនយូរ ។ បើអ្នកជាមនុស្សស្រី អ្នកតែងឲ្យតម្លៃការងារជាជាងគ្រួសារ មិនមែនជាប្រភេទប្រពន្ធឬម្ដាយដែលមានទំនួលខុសត្រូវ ឧស្សាហ៍ព្យាយាម និងពូកែកិច្ចការផ្ទះនោះទេ។

អ្នកជាមនុស្សក្រអឺតក្រទម ឆាប់ខឹង ងាយនឹងមានជម្លោះជាមួយមិត្តរួមការងារ មិត្តភ័ក្តិ និង ជាមួយកូន ប្តី ឬសមាជិកគ្រួសារផ្សេងទៀត។ ជាទូទៅ អាពាហ៍ពិពាហ៍របស់អ្នកមិនអំណោយផលទេ។

2

B.ចង្កាព្រែកជាពីរ

អ្នកមានការស៊ូទ្រាំមិនធម្មតា កម្រខឹង ហើយមានចិត្តស្លូតបូត ។ អ្នកមានសំណាងអាចកើតក្នុងគ្រួសារដែលមានសុភមង្គល ឬមានជីវភាពធូរធារ មានការឧបត្ថម្ភពីពួកអភិជន និងមានភាពសុខស្រួល ។ ចង្កាព្រែកគឺជាពរជ័យ សំណាងល្អ យ៉ាងពិសេសក្នុងជីវិត ។

ពេលអ្នកនៅក្មេង អ្នកក៏មានភាពរីករាយក្នុងយុវវ័យដែរ។ មនុស្សមានចង្កាព្រែកជាមនុស្សមានចរិតស្លូតបូត មិនចូលចិត្តឈ្លោះប្រកែកគ្នា ។ ទោះជាយ៉ាងនេះក្តី រាសីអ្នកគឺល្អណាស់ ជីវិតទាំងមូលមិនពិបាកឡើយ។

3

C.ចង្ការាងមូល

អ្នកមានសុខភាពល្អ ចរិតល្អ រស់រវើក រីករាយ ស្វាហាប់ ចិត្តទូលាយ និងអាចបត់បែនបាន។ ការងារដែលស័ក្តិសមនឹងអ្នកគឺ សិល្បៈសម្តែង និងល្ខោន។

រឿងស្នេហារបស់លោកអ្នកដំណើរការរលូនល្អ មានសុភមង្គលដល់ចាស់ទុំជ្រុះ ។ ជាទូទៅ ជីវិតរបស់អ្នកពោរពេញដោយរឿងរំជួលចិត្ត និងទទួលបានក្តីស្រលាញ់របស់មនុស្សគ្រប់រូបដែលនៅជុំវិញ។

ទ្រព្យសម្បត្តិ និងកិត្តិនាមរបស់អ្នកស្ថិតក្នុងកម្រិតមធ្យមល្មមហូបចុកចាយវាយ។ អ្នកទទួលបានប្តី ឬប្រពន្ធល្អ គ្រួសារចុះសម្រុងគ្នា និងមានសន្តិភាព។ អ្នកក៏នឹងទទួលបានការតបស្នងសងគុណពីកូននិងចៅរបស់អ្នកដែរ។

4

D.ចង្កាទម្រង់ V

អ្នកចូលចិត្ត អនុវត្តជាក់ស្តែង, ពូកែគណនា, ឆ្លាតវៃ និងមានប្រាជ្ញា។ អ្នកផ្តល់ឱ្យអ្នកដទៃនូវចំណាប់អារម្មណ៍នៃភាពមុតស្រួច និងប្រាជ្ញា។ អ្នកជាមនុស្សរឹងរូស និងក្រអឺតក្រទម មិនដែលស្តាប់យោបល់អ្នកដទៃព្រោះអ្នកគឺជាមនុស្សសម្រេចចិត្តបញ្ចេញមតិ និងមានទំនុកចិត្ត។

ជីវិតរបស់អ្នកលំបាកខ្លាំងណាស់ក្នុងវ័យក្មេង និងអាចសំណាងមធ្យមទាំងការងារ លុយកាក់ និងរឿងស្នេហា ។ អ្នកតែងតែជួបប្រទះគូប្រជែងដ៏គ្រោះថ្នាក់ ដូចនេះអ្នកត្រូវតែយកឈ្នះពួកគេដើម្បីឈានទៅដល់ភាពរុងរឿង។ មនុស្សដូចអ្នកនឹងត្រូវឆ្លងកាត់ការលំបាកជាច្រើនដើម្បីទទួលបានភាពរីករាយ និងសុភមង្គលក្នុងជីវិត។ ជីវិតផ្លូវអារម្មណ៍របស់អ្នកនៅតែមិនច្បាស់លាស់ ប៉ុន្តែបើនិយាយពីលក្ខខណ្ឌសម្ភារៈ មនុស្សដែលមានចង្កាទម្រង់បែបនេះគឺប្រសើរជាងអ្នកដែលមានចង្កាទាំងបីផ្សេងទៀត៕

5

 

ប្រភព ៖ បរទេស