#ធាតុ៣សំខាន់ ដែលអ្នកបើកអាជីវកម្មតែងតែមើលរំលង

[...] សោភណភាព គឺជារឿងសំខាន់ដែលម្ចាស់អាជីវកម្មត្រូវតែគិត។ ការបើកកន្លែងរកស៊ីមួយ ត្រូវចេះតុបតែងទៅតាមប្រភេទអតិថិជនរបស់យើង។ បើអតិថិជនភាគច្រើនជាខ្មែរ យើងត្រូវរចនាម៉ូតបែបខ្មែរ តែបើភាគច្រើនជាបរទេស យើងត្រូវរចនាម៉ូតបែបបរទេសវិញ។

312892992_657684369061687_6163074254904553172_n

មួយទៀត កត្តាអនាម័យក៏ជាចំណុចសំខាន់ដែរ បើកន្លែងមួយខ្វះអនាម័យ គគ្រិច គួរឱ្យខ្ពើម ក៏គេមិនចង់ចូលញ៉ាំដែរ។ ចំណែកកត្តាបរិស្ថានស្អាតក៏ដូចគ្នា បើកន្លែងមួយមានបរិស្ថានល្អ បរិយាកាសល្អ វាធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មិនមែនដើរទៅសុទ្ធតែសំរាមស្គុសស្គាយនោះទេ។ នេះគ្រាន់តែគេឃើញ គេអស់អារម្មណ៍ចូលបាត់ហើយ។

ដូច្នេះ សោភណភាព អនាម័យ និងបរិស្ថាន គឺជាធាតុដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម ត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់។ មិនមែនអាជីវកម្មមានដំណើរការហើយ ធ្វើមិនដឹងមិនឮរឿងបរិស្ថាននិងអនាម័យនោះទេ ព្រោះការធ្វើមិនដឹងមិនឮ ជាហេតុធ្វើឱ្យអាជីវកម្មរបស់យើងបរាជ័យបាន។ [...]

ដកស្រង់ពីសៀវភៅ #គំនិតរកស៊ី_គួចម៉េងលី

បោះពុម្ពផ្សាយលើកទី១ ក្នុងខែមេសា ឆ្នាំ២០១៩

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #MenglyJQuach’s_Business Ideas

ប្រិយមិត្តអ្នកអានអាចរកទិញសៀវភៅនេះបានតាមរយៈ ៖

https://www.mjquniversitypress.com/.../mengly-j-quachs.../ (ដើម្បីអញ្ជើញទៅទិញដោយផ្ទាល់)

https://www.l192.com/search?search=keyword... (ដើម្បីទិញតាមអនឡាញ)

ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)