ស្ត្រេសគឺជាអារម្មណ៍នៃការលើសលប់ ឬ មិនអាចទប់ទល់នឹងសម្ពាធផ្លូវចិត្ត ឬ អារម្មណ៍។ ដោយវាអាចមានផលវិបាកទាំងផ្លូវចិត្ត និងរាងកាយ។ ជាការពិត ការសិក្សាមួយពីឆ្នាំ 2015 បានរកឃើញថា 59% នៃមនុស្សពេញវ័យគឺសុទ្ធតែមានកម្រិតស្ត្រេសខ្ពស់។ ហើយប្រសិនបើអ្នកចង់ដឹងថាខ្លួនឯងមានជម្ងឺស្រ្តេសខ្លាំង ឬ អត់គឺអាចតាមដានតាមរយះសញ្ញា និងអាការៈខាងក្រោមនេះបាន៖
១.ថាមពលថយចុះជាងមុន និងគេងមិនលក់
ភាពតានតឹងយូរអាចបណ្តាលឱ្យអស់កម្លាំងរ៉ាំរ៉ៃ និងការរំខានដល់ដំណេក ដែលអាចបណ្តាលឱ្យកម្រិតថាមពលថយចុះ។
២.ការផ្លាស់ប្តូរអរម៉ូន
មនុស្សជាច្រើនជួបប្រទះនឹងការផ្លាស់ប្តូរចំណង់ផ្លូវភេទរបស់ពួកគេអំឡុងពេលមានភាពតានតឹង ឬ គិតច្រើន។ អ្នកដែលមានកម្រិតស្ត្រេសរ៉ាំរ៉ៃខ្ពស់គឺតែងតែជួបប្រទះនឹងការស្រើបស្រាលផ្លូវភេទតិចជាងបើប្រៀបធៀបជាមួយអ្នកដែលមានកម្រិតស្ត្រេសទាប។
៣.ឥទ្ធិពលនៃភាពតានតឹងលើរាងកាយ
ការសិក្សាមួយចំនួនបានរកឃើញថាកម្រិតខ្ពស់នៃភាពតានតឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃការកើតមុន ព្រោះនៅពេលដែលមនុស្សមួយចំនួនមានអារម្មណ៍តានតឹង ពួកគេមានទំនោរយកដៃទៅប៉ះមុខញឹកញាប់ជាងពេលធម្មតា ដែលជាហេតុបណ្តាលឲ្យមានការរីករាលដាលបាក់តេរី និងរួមចំណែកដល់ការវិវត្តនៃមុន។
៤.ឧស្សាហ៍ឈឺ
ប្រសិនបើអ្នកតែងតែមានជំងឺជាបន្តបន្ទាប់ នោះប្រហែលបណ្តាលមកពីភាពតានតឹងហើយ ព្រោះស្ត្រេសអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ ដោយក្នុងការសិក្សាបង្ហាញថាកម្រិតស្ត្រេសខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើនភាពងាយនឹងឆ្លងជម្ងឺ។
៥.មានការផ្លាស់ប្តូរចំណង់អាហារ និងការឡើងទម្ងន់
ការផ្លាស់ប្តូរចំណង់អាហារគឺជារឿងធម្មតាក្នុងអំឡុងពេលនៃភាពតានតឹង។ នៅពេលអ្នកមានអារម្មណ៍តានតឹង អ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនឯងមិនមានចំណង់អាហារទាល់តែសោះ ឬញ៉ាំច្រើនពេកដោយមិនចាប់អារម្មណ៍ក៏មាន៕
ប្រភព ៖ បរទេស