ទារកក្នុងផ្ទៃដែលមិនទាន់កើតក៏អាចទទួលដឹងរឿងពីមជ្ឍដ្ឋានខាងក្រៅបានដែរ

មនុស្សភាគច្រើនគិតថាទារកក្នុងផ្ទៃគឺមិនអាចដឹងអ្វីពីមជ្ឍដ្ឋានខាងក្រៅនោះទេ រហូតដល់ពេលពួកគេកើតចេញមក តែផ្ទុយទៅវិញអំឡុងពេលនៅក្នុងផ្ទៃពួកគេក៏អាចដឹងពីរឿងមួយចំនួនបានដែរ ដោយក្នុងនោះរួមមានដូចជា៖

1

១.ពួកគេឆ្លើយតបទៅនឹងអាហារផ្សេងៗគ្នា

នៅក្នុងការសិក្សាមួយ ស្ត្រីជាម្តាយដល់សប្តាហ៍ទីសាមសិបប្រាំមួយនៃគភ៌បានបរិភោគខាត់ណា ហើយគេបានរកឃើញថាទារករបស់ពួកគេហាក់ដូចជាមិនពេញចិត្តនឹងអាហារនេះទេ ដោយអ្នកវិទ្យាសាស្ត្របានប្រើការស្កែនអ៊ុលត្រាសោន 4D ដើម្បីចាប់យកប្រតិកម្មរបស់ទារក។

2

២.នៅពេលទារកចាប់ផ្តើមដឹងពីរសជាតិ

សមត្ថភាពរបស់ទារកក្នុងការយល់ដឹងពីរសជាតិចាប់ផ្តើមបង្កើតនៅពេលមានគភ៌បាន៨សប្តាហ៍ ហើយនោះជាពេលដែលរសជាតិរបស់វាចាប់ផ្តើមបង្កើត។ ពួកគេលេបទឹកភ្លោះពី 3/4 ទៅ 4 ពែងជារៀងរាល់ថ្ងៃ ហើយនេះជាកន្លែងដែលពួកគេអាចទទួកយករសជាតិទាំងអស់ពីម្តាយរបស់ពួកគេ។

3

៣.បេះដូងរបស់ពួកគេចាប់ផ្តើមលោតនៅអាយុ៥សប្តាហ៍ ហើយដើរលឿនគួរសម

បេះដូងរបស់ទារកចាប់ផ្តើមលោតបន្ទាប់ពី 5-6 សប្តាហ៍ ហើយទំហំរបស់វាមិនធំជាងក្បាលម្ជុលទេ ហើយវាចំណាយពេលប្រហែល 10 សប្តាហ៍ដើម្បីឱ្យបេះដូងត្រូវបានបង្កើតឡើងយ៉ាងពេញលេញ ហើយអត្រារបស់វាគឺស្ថិតនៅចន្លោះពី 110-160 ចង្វាក់ក្នុងមួយនាទី។

4

៤.ពួកគេយំ និងនោម

គ្រូពេទ្យបានសម្គាល់ឃើញថាទារកបើកមាត់តាមរបៀបដែលមនុស្សយំ ខណៈពេលដែលយើងមិនអាចឮពួកគេយំក៏ពិតមែន តែចលនាដូចជាញ័រចង្កា ផ្លាស់ទីមាត់ និងបើកថ្គាម គឺជាសញ្ញាដែលយើងអាចកត់សម្គាល់បាន។ ប៉ុន្តែនៅសប្តាហ៍ទី 36 កាយវិការទាំងនេះហាក់ដូចជាបាត់ទាំងស្រុងទៅវិញ។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ទារកចាប់ផ្តើមនោមនៅក្នុងស្បូននៅចន្លោះរវាងសប្តាហ៍ទី 9 និងទី 16 ។ លើសពីនេះទៅទៀត នៅពេលដែលពួកគេមានភាពចាស់ទុំបន្តិច ពួកគេនឹងចាប់ផ្តើមផលិតទឹកនោម 500-700 មីលីលីត្រក្នុងមួយថ្ងៃ។ ហើយប្រសិនបើអ្នកឆ្ងល់ថាតើទឹកនោមនេះទៅណាគឺវាស្ថិតនៅក្នុងទឹកភ្លោះនោះឯង។

5

៥.សំឡេងខ្លាំងអាចមានភាពអវិជ្ជមានដល់ការស្តាប់របស់ទារកក្នុងផ្ទៃ

នៅប្រហែល 18 សប្តាហ៍បន្ទាប់ពីការបង្កកំណើត ត្រចៀករបស់ទារកចាប់ផ្តើមដុះចេញ ហើយអាចស្តាប់ឮសំឡេងពីមជ្ឍដ្ឋានខាងក្រៅ។ លុះនៅពេលទារកមានអាយុ 6 ខែ វានឹងអាចបង្វិលរាល់ពេលដែលវាឮសំឡេង។ ខណៈពេលដែលឮសំឡេងខ្លាំងៗ ដូចជាតន្ត្រី និងស៊ីរ៉ែន វានឹងផ្តល់ផលប៉ះពាល់ដល់ការស្តាប់របស់ទារក។ នេះមានន័យថា ស្ត្រីមានផ្ទៃពោះគួរតែរក្សាសំឡេងនៅក្រោម 115 decibels ប្រសិនបើពួកគេចង់ឱ្យការស្តាប់របស់ទារកមានសុខភាពល្អ៕

6

ប្រភព ៖ បរទេស