តោះមកយល់ឲ្យច្បាស់ពីបញ្ហាក្លិនមាត់មិនល្អ

ក្លិនមាត់មិនល្អ ឬ halitosis គឺជាលក្ខខណ្ឌមួយដែលអាចធ្វើឲ្យមានភាពអាម៉ាស់បំផុត។ ក្នុងនោះមានហេតុផលផ្សេងៗគ្នាដែលបញ្ហានេះលេចឡើង ហើយជួនកាលវាអាចជាសញ្ញាបង្ហាញពីបញ្ហាធ្ងន់ធ្ងរណាមួយ។

ខាងក្រោមនេះគឺជាមូលហេតុ ៤យ៉ាង ដែលធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ និងវិធីព្យាបាលបញ្ហាមួយនេះ៖

1

មូលហេតុ

១.ទទួលទានគ្រឿងទេស និងអាហារដែលមានក្លិនច្រើនពេក

អាហារដែលមានក្លិនដូចជាខ្ទឹមស និងម្ទេសអាចបន្សល់ក្លិនមិនល្អនៅក្នុងមាត់របស់យើង។ នោះដោយសារតែពួកវាស្រូបចូលទៅក្នុងចរន្តឈាមរបស់យើង រហូតដល់ពួកវាចាកចេញពីរាងកាយរបស់យើងទាំងស្រុង ពួកវាអាចប៉ះពាល់ដល់ដង្ហើមរបស់យើង។ នោះហើយជាមូលហេតុដែលអ្នកប្រហែលជាបានកត់សម្គាល់ឃើញថា ទោះបីជាអ្នកដុសធ្មេញរបស់អ្នកបន្ទាប់ពីញ៉ាំអាហារទាំងនេះក៏ដោយ ក៏ក្លិន (និងរសជាតិ) របស់វានៅតែស្ថិតក្នុងមាត់របស់អ្នកដដែល។

2

២.មិនដុសសម្អាតធ្មេញប្រចាំថ្ងៃ

សកម្មភាពនេះមានសារៈសំខាន់ជាងអ្វីដែលយើងដឹងទៅទៀត ព្រោះវាយកភាគល្អិតតូចៗនៃអាហារដែលជាប់នៅក្នុងមាត់របស់យើង។ ដែលភាគល្អិតទាំងនេះនឹងបង្កើតឡើង ហើយចាប់ផ្តើមបំបែកនៅក្នុងមាត់របស់យើង ដែលជាហេតុធ្វើអោយមានក្លិនមិនល្អ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនដុសធ្មេញរបស់អ្នកឱ្យបានទៀងទាត់នោះទេ វានឹងបង្កើតជាបន្ទះដែលអាចបណ្តាលឱ្យរលាកអញ្ចាញធ្មេញក៏មាន។ បញ្ហានេះត្រូវបានគេហៅថារលាកអញ្ចាញធ្មេញ ហើយវាអាចបណ្តាលឱ្យមានក្លិនមាត់មិនល្អរយះពេលវែង ប្រសិនបើមិនបានព្យាបាល។

3

៣.បញ្ហាសុខភាព ដូចជាមាត់ស្ងួត និងលក្ខខណ្ឌផ្សេងៗទៀត

មាត់ចាប់ផ្តើមស្ងួតគឺនៅពេលដែលមាត់របស់នរណាម្នាក់មិនផលិតទឹកមាត់គ្រប់គ្រាន់។ ជាលទ្ធផល មាត់របស់ពួកគេមិនអាចបោសសម្អាតគ្រប់ភាគល្អិតអាហារដែលនៅសេសសល់នៅខាងក្នុងនោះទេ ដូច្នេះហើយអាហារនឹងជាប់នៅទីនោះ ហើយចាប់ផ្តើមរលួយ។ ប៉ុន្តែ នេះមិនមែនជាមូលហេតុតែមួយគត់នៃមាត់ស្ងួតនោះទេ ព្រោះថាបញ្ហាផ្សេងៗដូចជា ការដកដង្ហើមតាមមាត់ និងបញ្ហាក្រពេញទឹកមាត់ក៏អាចបង្កើតបញ្ហានេះផងដែរ។

4

៤.ញុំារបបអាហារដដែល

ការញុំារបបអាហារដដែលគឺមិនល្អចំពោះសុខភាពនោះទេ និងមានគ្រោះថ្នាក់ណាស់ ហើយវាក៏អាចនាំអោយមានក្លិនមាត់មិនល្អផងដែរ។ ហេតុផលដែលអាចកើតឡើងគឺថា របបអាហារទាំងនេះផលិតថាមពលក្នុងកម្រិតផ្សេងៗគ្នា ព្រោះវាមានកាបូអ៊ីដ្រាតទាប។ ដូច្នេះរាងកាយរបស់យើងចាប់ផ្តើមប្រើប្រាស់ប្រូតេអ៊ីនទាំងអស់ដើម្បីបង្កើតថាមពល ដែលផលិតនូវសារធាតុ ketones ជាច្រើនដែលអាចមានក្លិនរំខានយ៉ាងខ្លាំង៕

5

ប្រភព ៖ បរទេស