វិធីកម្ចាត់កន្លាតងាយៗ ដោយមិនបាច់ចំណាយពេលយូរ!

សត្វកន្លាតគឺជាសត្វដែលអាចបំផ្លាញអាហាររបស់យើង ហើយវាជាសត្វស្មោគគ្រោកណាស់ ដែលមនុស្សទូទៅមិនចង់មានវានៅក្នុងផ្ទះនោះទេ។ ប៉ុន្តែវាហាក់បីដូចជាពិបាកបន្តិចក្នុងការកម្ចាត់សត្វកន្លាតទាំងនោះ ដូច្នេះហើយថ្ងៃនេះពួកយើងនឹងប្រាប់ពីវីធីងាយៗមួយចំនួន ដែលអាចកម្ចាត់កន្លាតបានយ៉ាងងាយ និងមិនចាំបាច់ចំណាយពេលយូរ!

1

១.រក្សាផ្ទះរបស់អ្នកឱ្យស្អាត៖ កន្លាតចូលចិត្តកន្លែងដែលមិនស្អាត និងសម្បូរទៅដោយសម្រាម ឬ កាកសំណល់ ដូច្នេះហើយសូមប្រាកដថាអ្នកបានសម្អាតផ្ទះអោយស្អាត និងយកសំរាមចេញជាប្រចាំ។

2

២.ប្រើប្រាស់ស្រ្ពាយបាញ់សត្វល្អិត៖ មិនត្រឹមតែមូសនោះទេដែលខ្លាចស្រ្ពាយបាញ់សត្វល្អិត សូម្បីតែកន្លាតក៏ចាញ់ឥទ្ធិពលរបស់វាដែរ ដោយសារតែសារធាតុទាំងនោះធ្វើអោយកន្លាតថប់ដង្ហើម និងពិបាកក្នុងការផ្លាស់ទី។

3

៣.ប្រើអំបិល៖ ក្លិនអំបិលអាចជះឥទ្ធិពលអាក្រក់ចំពោះសត្វកន្លាត ដូច្នេះអ្នកអាចប្រើយុទ្ធសាស្ត្រនេះ ទៅលើសត្វកន្លាតបាន។ ហើយប្រសិនបើចង់អោយវាកាន់តែមានប្រសិទ្ធភាព អ្នកអាចបញ្ចូលអាម៉ូញាក់ពីរពែងជាមួយបាន។

4

៤.ប្រើក្រដាសកាវស្អិតដាក់អន្ទាក់៖ វិធីមួយនេះគឺជាវិធីមួយដែលពេញនិយម និងជោគជ័យជាងគេ។ ដោយអ្នកគ្រាន់តែដាក់ក្រដាសកាវស្អិតនៅជិតតំបន់ដែលកន្លាតរស់នៅនោះគឺជាការស្រេច ហើយវិធីមួយនេះក៏មិនបានផ្តល់ក្លិនអាក្រក់អ្វីទាំងអស់៕

5

ប្រភព ៖ បរទេស