ទម្លាប់ចុចនាឡិការរោទិ៍ អាចទាយដឹងពីចរិតរបស់អ្នក

ក្រោយពីឮសំឡេងនាឡិការរោទិ៍ហើយ តើអ្នកនឹងធ្វើអ្វី?

A. បិទនាឡិការប្រញាប់ក្រោកឡើង

B. បិទនាឡិការចោលគេងបន្តទៀត

C. ងើបមិនរួច ឬមិនដែលដាក់នាឡិការរោទិ៍

1

A. បិទនាឡិការប្រញាប់ក្រោកឡើង

អ្នកគឺជាមនុស្សមានចរិកតល្អ ដោយសារអ្នកដឹងពីហេតុផលធ្វើមនុស្សយ៉ាងដូចម្តេច អ្នកមានភាពស្មោះត្រង់ចំពោះមិត្តភ័ក្រ្ត ជាអ្នកស្តាប់ដ៏ពូកែ ទំហំចិត្តធំចំពោះភាពអត់ឱនទៅកាន់អ្នកដទៃ អ្នកតែងប្រើស្នាមញញឹម ដើម្បីចូលទៅកៀកអ្នកដទៃ។ អ្នកមិនសូវខឹង ឬក៏ផ្ទុះកំហឹងឡើយ ប៉ុន្តែបើហ៊ានឱ្យអ្នកខឹងនោះ ម្នាក់នោះច្បាស់ជាវីវរជាមិនខាន នេះបញ្ជាក់ថាគេបានដើរជាន់លើសខ្សែបន្ទាត់របស់អ្នកហើយ ពេលដែលអ្នកខឹងម្តងៗគួរឱ្យខ្លាចជាងមនុស្សធម្មតាទៅទៀត។

B. បិទនាឡិកាចោលគេងបន្តទៀត

អ្នកជាមនុស្សងាយចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ពេលអ្នកនៅក្នុងចំណោមមនុស្ស ឬក៏ក្រុមណាមួយអ្នកដែលមិនមាត់កឡើយ អ្នកចូលចិត្តស្តាប់គេនិយាយ ចូលចិត្តពិនិត្យមើល តែមិនចូលចិត្តពិចារណាទេ ក៏ចូលចិត្តសោយសុខក្នុងជីវិតផងដែរ។ ប៉ុន្តែដ្បិតតែនៅលើទឹកមុខមើលទៅហាក់ដូចជាគ្មានបញ្ហាអ្វីមែន តាមពិតអ្នកក៏ប្រកាន់គោលការណ៍របស់ខ្លួនដែរ គ្រាន់តែចរិតរបស់អ្នករាងខ្ជិល និងចូលចិត្តអូសបន្លាយបន្តិច ជួនកាលបើមាននរណាម្នាក់ធ្វើអ្វីហួសខ្សែបន្ទាត់ព្រំដែនអ្នកនោះ អ្នកបែរជាមិនបានដឹងថា តាមការពិត គឺអ្នកខ្លួនឯងទេជាអ្នកនាំទុក្ខដល់ខ្លួនដោយសារតែអត្តចរិតខ្ជិល និងនិយាយឱ្យតែរួចពីមាត់នេះ។

C. ងើបមិនរួច ឬមិនដែលដាក់នាឡិការោទិ៍

អ្នកជាមនុស្សដែលមានចរិតខ្លាំង ពីព្រោះចរិតរបស់អ្នកចូលចិត្តភាពបត់បែន និងតាមចិត្តខ្លួនឯងច្រើន ភាគច្រើនគេចូលចិត្តជជែកគ្នាជាមួយអ្នកណាស់ ព្រោះពួកគេយល់ថាអ្នកគួរឱ្យចាប់អារម្មណ៍ ម្យ៉ាងទៀត ខួរក្បាលរបស់អ្នកតែងតែគិតចេញគំនិតថ្មីៗជាច្រើន ដែលធ្វើឱ្យគេភ្ញាក់ផ្អើល។ ពេលដែលអ្នកនាំគេដោះស្រាយបញ្ហាអ្វីមួយ តែងប្រើទស្សនៈរបស់ខ្លួន និងប្រកាន់ខ្ជាប់គំនិតរបស់ខ្លួន ឆន្ទៈមុតមាំ ប៉ុន្តែចំពោះរឿងទើសភ្នែកវិញ អ្នកនឹងបង្ហាញភាពមិនពេញចិត្តឱ្យគេដឹងតែម្តង ហើយឱ្យតែរឿងដែលអ្នកធ្វើ អ្នកខ្លួនឯងសុទ្ធតែយល់ថាវាជារឿងសំខាន់ និងមានន័យចំពោះអ្នក៕

អត្ថបទ ៖ បក្សីទេព / Knongsrok