ចង់បំបាត់ស្ត្រេស និងការឈឺចាប់ អ្នកអាចសាកល្បងវិធីទាំង៧យ៉ាងនេះបាន

បើអ្នកចង់ធូរស្រាលភ្លាមៗពីភាពតានតឹង និងការឈឺចាប់ដោយមិនបាច់លេបថ្នាំ អ្នកគួរតែសាកល្បងវិធីព្យាបាលធម្មជាតិទាំងនេះ ដោយចំណាយពេលមិនដល់ ៥ នាទីផង និងមានប្រសិទ្ធភាពបំផុត។

1

១.ប្រើទឹកកកលើតំបន់ដែលរងផលប៉ះពាល់

ការប្រើទឹកកកគឺជាការព្យាបាល ដែលត្រូវបានគេប្រើប្រាស់មកជាយូរហើយ និងមានប្រសិទ្ធភាពបំផុត ដើម្បីជួយព្យាបាលការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយរបស់អ្នក។ វាអាចមានប្រយោជន៍ក្នុងការស្នំលើរបួស ក៏ដូចជាការរលាក និងហើមដែលអាចកើតមាន។

2

២.ម៉ាស្សាកណ្តាលចិញ្ចើមដើម្បីបំបាត់ភាពតានតឹង

ម៉ាស្សានៅតំបន់កណ្តាលចិញ្ចើមគឺជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានអារម្មណ៍ធូរស្រាលបណ្តោះអាសន្នដែលបណ្តាលមកពីការឈឺចាប់ ភាពតានតឹងគ្រប់ប្រភេទ និងការថប់បារម្ភចេញពីរាងកាយរបស់អ្នក។

3

៣.ម៉ាស្សាត្រចៀករបស់អ្នក

ចំណុចមួយទៀតដែលអាចជំរុញដើម្បីបំបាត់ភាពតានតឹង និងការថប់បារម្ភពីរាងកាយគឺមានទីតាំងនៅត្រចៀករបស់អ្នក។ គេស្គាល់ថាវាជាចំណុចទ្វារសួគ៌ា ដូច្នេះការម៉ាស្សាត្រចៀករបស់អ្នកដោយ ថ្នមៗនឹងជួយដោះស្រាយភាពតានតឹងបានភ្លាមៗ។

4

៤.លាបទឹកខ្ញី ដើម្បីបំបាត់ការឈឺត្រចៀក

ការប្រើទឹកខ្ញី ក៏អាចបំបាត់ការឈឺត្រចៀកបានដែរ តែត្រូវប្រាកដថាលាបតែជុំវិញផ្នែកខាងក្រៅនៃត្រចៀកប៉ុណ្ណោះ។ ហើយក្នុងនោះ ខ្ញីគឺមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចជួយបំបាត់ការឈឺត្រចៀកបានយ៉ាងលឿនបំផុត។

5

៥.ផឹកទឹកក្រូច

វីតាមីន C មានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយមនុស្ស ដែលមួយក្នុងចំនោមនោះគឺជួយអោយមានការធូរស្រាលពីភាពតានតឹង។ ដោយកម្រិតស្ត្រេសខ្ពស់ក៏អាចបណ្តាលមកពីកង្វះវីតាមីន C បានដែរ ដូច្នេះការបង្កើនការទទួលទានទឹកក្រូចស្រស់ប្រចាំថ្ងៃគឺអាចដោះស្រាយបញ្ហានេះបាន ហើយវាក៏អាចកាត់បន្ថយកម្រិតថប់បារម្ភរបស់អ្នកផងដែរ។

6

៦.ទំពារស្ករកៅស៊ូ

យោងតាមការសិក្សាមួយ ការទំពារស្ករកៅស៊ូអាចមានអត្ថប្រយោជន៍សុខភាពជាច្រើន រួមទាំងកាត់បន្ថយភាពតានតឹង និងការថប់បារម្ភបានយ៉ាងល្អ។

7

៧.ដាក់អំបិលលើអណ្តាតរបស់អ្នក

ប្រសិនបើអ្នកចង់បានវិធីរហ័សនិងងាយស្រួលក្នុងការកាត់បន្ថយការថប់បារម្ភ សូមដាក់អំបិលលើអណ្តាតរបស់អ្នក។ ល្បិចតិចតួចនេះអាចបង្វែរអារម្មណ៍អ្នកចេញពីការថប់បារម្ភ ហើយវាក៏អាចធ្វើឱ្យអ្នកស្រេកទឹក ដែលនឹងបង្ខំអ្នកឱ្យផឹកទឹកដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយមកវិញផងដែរ៕

8

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖បរទេស