បញ្ហាមួយចំនួនដែលធ្វើអោយអ្នកផោមញឹកជាងមនុស្សទូទៅ

ផោមគឺជារឿងធម្មជាតិ តែប្រសិនបើអ្នកឃើញថាខ្លួនឯងផោមច្រើនជាងធម្មតា ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញាមួយចំនួនដូចជា មានការឈឺចាប់ រាគ ឬទល់លាមកផងដែរនោះ វាអាចជាសញ្ញាថាសុខភាពរបស់អ្នកគឺមានអ្វីបញ្ហាហើយ ដោយវាអាចបណ្តាលមកពីញុំារបបអាហារខុស ឬ មានបញ្ហាសុខភាពផ្សេងទៀតដែលអ្នកមិនដឹងខ្លួន។

ខាងក្រោមនេះជាមូលហេតុ ៧ យ៉ាងដែលបង្កអោយមានការផោមញឹកញាប់!

1

១.បរិភោគអាហារដែលបង្កឧស្ម័នក្នុងក្រពះពោះវៀន

អាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាតដែលមានជាតិ fermentable គឺមិនត្រូវបានរំលាយនៅក្នុងពោះវៀនតូចនោះទេ ហើយនៅពេលដែលពួកវាចូលទៅក្នុងពោះវៀនធំ ពួកគេត្រូវបានបំបែកដោយបាក់តេរីដែលបង្កើតបានជាឧស្ម័ន រហូតធ្វើអោយហើមពោះ។ ដោយអាហារទាំងនោះរួមមានដូចជា៖

- សណ្តែក

- បន្លែដូចជា ផ្កាខាត់ណា និងស្ពៃក្តោប

- ផលិតផលទឹកដោះគោ

- ផ្លែឈើមួយចំនួន (ដូចជាផ្លែប៉ោម និងផ្លែប៉ែស)

2

២.ជម្ងឺរលាកពោះវៀនធំ (IBS)

IBS គឺជាជំងឺក្រពះពោះវៀនរ៉ាំរ៉ៃដែលជះឥទ្ធិពលជាចម្បងទៅលើពោះវៀនធំ។ ហើយអ្នកដែលមានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ គឺច្រើនតែមានការឈឺចាប់នៅតំបន់ពោះយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ ដោយរោគសញ្ញាជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ (IBS) រួមមានដូចជា៖

- ឈឺពោះ

- ហើមពោះ

- រមួលក្រពើ

- ហើមពោះ

- រាគ

- ការទល់លាមក។

3

៣.ការរីកធំនៃបាក់តេរីក្នុងពោះវៀនតូច (SIBO)

SIBO គឺអាការៈមួយនៅពេលដែលមានបរិមាណបាក់តេរីច្រើនពេកនៅក្នុងពោះវៀនតូចរបស់អ្នក ដែលបំផ្លាញតុល្យភាពនៃពោះវៀនរបស់អ្នក។ ជាធម្មតាពោះវៀនធំមានបាក់តេរីច្រើនជាងពោះវៀនតូច ប៉ុន្តែនៅពេលដែលតុល្យភាពនេះផ្លាស់ប្តូរ លទ្ធផលអាចជាការផលិតឧស្ម័ននៅក្នុងពោះច្រើនពេក និងហើមពោះ។ រោគសញ្ញា SIBO ផ្សេងទៀតរួមមានដូចជា៖

- ឈឺពោះ

- ការទល់លាមក

- រាគ

- អស់កម្លាំង

- ការរំលាយអាហារ

- ចង្អោរ

- ហើមពោះ

- ស្រកទម្ងន់ខុសពីធម្មតា។

4

៤.ទល់លាមក

ការទល់លាមកបណ្តាលមកពីចលនាពោះវៀនដំណើរការតិចជាងបីដងក្នុងមួយសប្តាហ៍។ ហើយការទល់លាមកអាចមានលក្ខណៈយូរៗម្តងប៉ុណ្ណោះ ប៉ុន្តែប្រសិនបើវាមានរយៈពេលបីខែ ឬច្រើនជាងនេះ វាត្រូវបានគេចាត់ទុកថាជាការទល់លាមករ៉ាំរ៉ៃ។ នៅពេលដែលលាមកផ្លាស់ទីកាន់តែយឺត រួមជាមួយនឹងលាមកកើនឡើងនៅក្នុងពោះវៀនធំ ឧស្ម័ននៅក្នុងពោះក៏កើនឡើងទៅតាមនោះដែរ ដែលជាហេតុបណ្តាលឱ្យហើមពោះ រមួលក្រពើ និងផោមញឹកខុសពីធម្មតា៕

5

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស