ស្បែកស្ងួត (xerosis) គឺជាជម្ងឺទូទៅមួយដែលបង្កឡើងពីកត្តាជាច្រើន ហើយក្នុងករណីភាគច្រើន ស្បែកស្ងួតគឺបណ្តាលមកពីកត្តាបរិស្ថានដែលយកសំណើមចេញពីស្បែក ឬ ការទទួលទានទឹកមិនគ្រប់គ្រាន់ជាដើម។ ប៉ុន្តែកុំបារម្ភ អ្នកអាចកម្ចាត់បញ្ហាស្បែកស្ងួតនេះបាន ដោយគ្រាន់តែសាកល្បងជាមួយឱសថធម្មជាតិទាំងនេះ ដែលរួមមានដូចជា៖
១.ប្រេងដូង
ប្រេងដូងមានផ្ទុកសារធាតុ emollient ដែលជាអាស៊ីតខ្លាញ់ឆ្អែត អាចចូលទៅជួយបំពេញចន្លោះរវាងកោសិកាស្បែក ដោយផ្តល់សំណើម និងធ្វើឱ្យស្បែករលោង។
២.សារធាតុប្រឆាំងអុកស៊ីតកម្ម និងអូមេហ្គា 3
អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មអាចកាត់បន្ថយការខូចខាតរបស់ស្បែកដែលបង្កមកពីជាតិពុល និងជួយឱ្យរាងកាយរបស់អ្នកបង្កើតកោសិកាដែលមានសុខភាពល្អឡើងវិញ។ ហើយអាហារមួយចំនួនដែលអាចជួយដល់សុខភាពស្បែកមានដូចជា៖
- ផ្លែប៊្លូបឺរី
- ប៉េងប៉ោះ
- ការ៉ុត
- សណ្តែក
- សណ្តែកសៀង
- អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា 3 ដូចជាត្រីសាម៉ុងក៏អាចរួមចំណែកធ្វើឲ្យស្បែកភ្លឺថ្លាផងដែរ។
៣.ពាក់ស្រោមដៃ
ដៃរបស់អ្នកតែងតែប៉ះផ្ទាល់ជាមួយនឹងសារធាតុពុលនៅក្នុងបរិស្ថាន ដែលរួមមានដូចជាសាប៊ូលាងចាន និងសាប៊ូបោកខោអាវ។ ដូច្នេះអ្នកគួរតែទម្លាប់ពាក់ស្រោមដៃនៅពេលប៉ះផ្ទាល់ជាមួយវត្ថុ ឬ សារធាតុទាំងនោះដើម្បីបញ្ចៀសពីបញ្ហាស្បែកស្ងួត។
៤.លៃសីតុណ្ហទឹកដែលអ្នកងូត
ជួនកាលការបំបាត់ស្បែកស្ងួតគឺសាមញ្ញណាស់ ដោយអ្នកគ្រាន់តែផ្លាស់ប្តូរទម្លាប់ងូតទឹក ឬ សីតុណ្ហភាពទឹកដែលអ្នកងូតគឺជាការស្រេច ព្រោះមនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅ ដែលសារធាតុទាំងនេះអាចរលាកស្បែក បណ្តាលឱ្យស្បែកងាយខូចខាត និងស្ងួតខុសពីធម្មតា។
៥.ប្រើម៉ាស៊ីនសំណើម
ការរក្សាសំណើមនៅក្នុងផ្ទះរបស់អ្នកក៏អាចជួយកាត់បន្ថយបញ្ហាស្បែកស្ងួតបានដែរ។ ដូចនេះអ្នកអាចសាកល្បងប្រើប្រាស់ម៉ាស៊ីនសំណើម ឬកង្ហាដែលបាញ់ខ្យល់លាយជាមួយទឹក ដើម្បីកាត់បន្ថយកម្តៅនៅក្នុងផ្ទះរបស់អ្នក៕
ប្រភព ៖ បរទេស